ទំនុកតម្កើង 33:10 - ព្រះគម្ពីរខ្មែរសាកល10 ព្រះយេហូវ៉ាបានធ្វើឲ្យផែនការរបស់ប្រជាជាតិនានាខ្ទេចសូន្យ ព្រះអង្គបានធ្វើឲ្យគម្រោងរបស់ប្រជាជនទាំងឡាយបរាជ័យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ព្រះយេហូវ៉ាធ្វើឲ្យការប្រឹក្សា របស់ជាតិសាសន៍នានា ទៅជាអសារឥតការ ព្រះអង្គធ្វើឲ្យគំនិតរបស់ប្រជាជនទាំងឡាយ អសារបង់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះអម្ចាស់រំលំផែនការរបស់ប្រជាជាតិនានា! ព្រះអង្គរំលាយគម្រោងការរបស់ ប្រជាជនទាំងឡាយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរ បានថ្លស់ការ ទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ សូមមើលជំពូកអាល់គីតាប10 អុលឡោះតាអាឡារំលំផែនការរបស់ប្រជាជាតិនានា! ទ្រង់រំលាយគម្រោងការរបស់ ប្រជាជនទាំងឡាយ។ សូមមើលជំពូក |
ថ្វីត្បិតតែអេដំពោលថា៖ “ទោះបីជាពួកយើងត្រូវបានកម្ទេចក៏ដោយ ក៏ពួកយើងនឹងត្រឡប់មកសង់ទីបាក់បែកឡើងវិញ” ប៉ុន្តែព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា៖ “ពួកគេនឹងសង់ឡើងវិញមែន តែយើងនឹងរំលំ ហើយមនុស្សនឹងហៅពួកគេថា ‘តំបន់នៃសេចក្ដីអាក្រក់’ និង ‘សាសន៍ដែលព្រះយេហូវ៉ាទ្រង់ព្រះពិរោធជារៀងរហូត’”។