Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 73:22 - ព្រះគម្ពីរខ្មែរសាកល

22 នោះ​ទូលបង្គំ​ក៏​ល្ងង់ខ្លៅ ហើយ​គ្មានចំណេះដឹង​; ទូលបង្គំ​ជា​សត្វតិរច្ឆាន​នៅចំពោះ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 នោះ​ទូល‌បង្គំ​មិន​យល់ ហើយ​ល្ងង់​ខ្លៅ ទូល‌បង្គំ​ដូច​ជា​សត្វ​តិរច្ឆាន​នៅ​ចំពោះ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 នោះ​ទូលបង្គំ​បែរ​ទៅ​ជា​ល្ងី‌ល្ងើ មិន​យល់​អ្វី​ទាំង​អស់ ហើយ​ទូលបង្គំ​ក៏​ដូច​ជា​សត្វ​តិរច្ឆាន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 នោះ​ទូលបង្គំ​ជា​មនុស្ស​ឆោត ហើយ​ល្ងង់​ខ្លៅ គឺ​ទូលបង្គំ​ដូច​ជា​សត្វ​តិរច្ឆាន​នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

22 នោះ​ខ្ញុំ​បែរ​ទៅ​ជា​ល្ងី‌ល្ងើ មិន​យល់​អ្វី​ទាំង​អស់ ហើយ​ខ្ញុំ​ក៏​ដូច​ជា​សត្វ​តិរច្ឆាន នៅ​ចំពោះ​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 73:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ធ្វើ​ដូចជា​សេះ ឬ​ដូចជា​លាកាត់ ដែល​មិន​យល់​អ្វី​ឡើយ បើ​មិន​បញ្ជា​ដោយ​បង្ខាំ និង​បង្ហៀរ​ទេ វា​មិន​មកជិត​អ្នក​ឡើយ​។


ជាការពិត គេ​ឃើញថា​មនុស្ស​មានប្រាជ្ញា​ស្លាប់​; មនុស្សល្ងង់ និង​មនុស្ស​ខ្លៅ​ក៏​វិនាស​ដូចគ្នា ព្រមទាំង​ទុក​ទ្រព្យសម្បត្តិ​របស់ខ្លួន​ឲ្យ​អ្នកដទៃ​ផង​។


ឱ​ព្រះ​អើយ ព្រះអង្គ​ស្គាល់​ភាពល្ងង់​របស់ទូលបង្គំ ហើយ​កំហុស​របស់ទូលបង្គំ​ក៏​មិន​ត្រូវបាន​លាក់បាំង​ពី​ព្រះអង្គ​ដែរ​!


មនុស្ស​ខ្លៅ​មិន​ស្គាល់​ឡើយ ហើយ​មនុស្សល្ងង់​ក៏​មិន​យល់ច្បាស់​នូវ​ការនេះ​ដែរ ថា​:


ទោះបីជា​មនុស្ស​អាក្រក់​លូតលាស់​ដូច​ស្មៅ ហើយ​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ចម្រើនឡើង​ក៏ដោយ ក៏វាបានដូច្នោះ​ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​បំផ្លាញ​ទៅ​ជារៀងរហូត​។


ជាការពិត ខ្ញុំ​ល្ងង់ខ្លៅ​ជាង​មនុស្ស​ឯទៀតៗ ហើយ​ខ្ញុំ​គ្មាន​ការយល់ដឹង​របស់​មនុស្ស​ឡើយ​។


ទាក់ទងនឹង​មនុស្សលោក ខ្ញុំ​បាន​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះ​ទ្រង់​ល្បងល​ពួកគេ ដើម្បីឲ្យ​ពួកគេ​ឃើញ​ថា ពួកគេ​ដូច​សត្វ”។


គោ​ស្គាល់​ម្ចាស់​របស់វា ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែ​អ៊ីស្រាអែល​មិន​ស្គាល់​សោះ ប្រជារាស្ត្រ​របស់យើង​មិន​យល់ច្បាស់​ទេ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម