Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 19:12 - ព្រះគម្ពីរខ្មែរសាកល

12 ចុះ​អ្នកប្រាជ្ញ​របស់ព្រះករុណា​នៅ​ឯណា​? សូម​ឲ្យ​ពួកគេ​ជម្រាប​ព្រះករុណា សូមឲ្យ​ពួកគេ​ដឹង​អ្វីដែល​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​គ្រោងទុក​ទាស់នឹង​អេហ្ស៊ីប​ចុះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដូច្នេះ តើ​ពួក​អ្នក​ប្រាជ្ញ​របស់​ទ្រង់​នៅ​ឯ​ណា? ចូរ​ឲ្យ​គេ​ជម្រាប​មក​ទ្រង់​ឥឡូវ ឲ្យ​ទ្រង់​បាន​ជ្រាប ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​សម្រេច​ពី​ដំណើរ​ស្រុក​អេស៊ីព្ទ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះចៅ​ផារ៉ោន​អើយ អ្នក​ប្រាជ្ញ​របស់​ព្រះ‌ករុណា​នៅ​ឯ​ណា? សូម​ឲ្យ​ពួក​គេ​ទូល​ព្រះ‌ករុណា​អំពី ហេតុ‌ការណ៍​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល សម្រេច​ធ្វើ​ចំពោះ​ស្រុក​អេស៊ីប​នេះ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដូច្នេះ​តើ​ពួក​អ្នក​ប្រាជ្ញ​របស់​ទ្រង់​នៅ​ឯ​ណា ចូរ​ឲ្យ​គេ​ជំរាប​មក​ទ្រង់​ឥឡូវ ឲ្យ​ទ្រង់​បាន​ជ្រាប​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​សំរេច​ពី​ដំណើរ​ស្រុក​អេស៊ីព្ទ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ស្តេច​ហ្វៀរ៉‌អ៊ូន​អើយ អ្នក​ប្រាជ្ញ​របស់​ស្តេច​នៅ​ឯ​ណា? សូម​ឲ្យ​ពួក​គេ​ជម្រាប​ស្តេច​អំពី ហេតុ‌ការណ៍​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល សម្រេច​ធ្វើ​ចំពោះ​ស្រុក​អេស៊ីប​នេះ​ទៅ!

សូមមើលជំពូក ចម្លង




អេសាយ 19:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មនុស្ស​មានប្រាជ្ញា​នៅ​ឯណា​? តើ​បណ្ឌិត​នៅ​ឯណា​? តើ​អ្នកដេញដោល​នា​សម័យ​នេះ​នៅ​ឯណា​? តើ​ព្រះ​មិន​បាន​ធ្វើឲ្យ​ប្រាជ្ញា​របស់​ពិភពលោក​ទៅជាសេចក្ដីល្ងង់​ទេ​ឬ​?


ជាការពិត ព្រះគម្ពីរ​បាន​ថ្លែង​ទៅ​ផារ៉ោន​ថា​: “យើង​បាន​តាំង​អ្នក​ឡើង​ដើម្បី​ការនេះ គឺ​ដើម្បីឲ្យ​យើង​បាន​សម្ដែង​ចេស្ដា​របស់យើង​តាមរយៈ​អ្នក និង​ដើម្បីឲ្យ​នាម​របស់យើង​បាន​ប្រកាស​ទៅ​ទូទាំង​ពិភពលោក”។


តើ​នរណា​ដូច​យើង​? ចូរឲ្យ​អ្នកនោះ​ប្រកាស​ចុះ​! ចូរឲ្យ​អ្នកនោះ​ថ្លែង ព្រមទាំង​រៀបរាប់​ការនោះ​នៅចំពោះ​យើង តាំងពី​ពេលដែល​យើង​បាន​តាំងឲ្យមាន​ជាតិសាសន៍​ពីបុរាណ​ចុះ​! ចូរឲ្យ​អ្នកនោះ​ថ្លែង​អំពីអ្វីៗ​ដែល​នឹង​មកដល់ និង​អ្វីៗដែល​នឹង​កើតឡើង​ចុះ​!


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ស្បថ​ថា​៖ “ដូចដែល​យើង​បាន​គិត​យ៉ាងណា នឹង​កើតមាន​យ៉ាងនោះ​ជាប្រាកដ ដូចដែល​យើង​បាន​គ្រោងទុក​យ៉ាងណា វា​នឹង​សម្រេច​យ៉ាងនោះដែរ


វេទនា​ហើយ​! អ្នកដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង និង​អ្នកដែល​មានការយល់ដឹង​នៅចំពោះ​មុខ​ខ្លួនឯង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម