អេសាយ 14:7 - ព្រះគម្ពីរខ្មែរសាកល ផែនដីទាំងមូលបានសម្រាក ក៏បានស្ងៀមស្ងប់ គេបានហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផែនដីទាំងមូលបានស្រាកស្រាន្តអស់ហើយ ក៏ស្ងៀមស្ងប់ដែរ គេទម្លាយសំឡេងច្រៀងចេញមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ផែនដីទាំងមូលបានសុខសាន្តត្រាណ មនុស្សម្នានាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផែនដីទាំងមូលបានស្រាកស្រាន្តអស់ហើយ ក៏ស្ងៀមស្ងប់ដែរ គេទំលាយសំឡេងច្រៀងចេញមក អាល់គីតាប ឥឡូវនេះ ផែនដីទាំងមូលបានសុខសាន្តត្រាណ មនុស្សម្នានាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ |
ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា ពីព្រោះព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ; ព្រះហស្តស្ដាំ និងព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គបាននាំមកនូវសេចក្ដីសង្គ្រោះសម្រាប់ព្រះអង្គ។
នៅពេលមនុស្សសុចរិតបានសុខ ទីក្រុងនឹងអបអរ ហើយនៅពេលមនុស្សអាក្រក់វិនាសទៅ ក៏មានសម្រែកហ៊ោសប្បាយ។
មាននិមិត្តធ្ងន់ធ្ងរមួយត្រូវបានប្រកាសដល់ខ្ញុំថា៖ “មនុស្សក្បត់កំពុងតែក្បត់ មនុស្សបំផ្លាញកំពុងតែបំផ្លាញ។ អេឡាំអើយ ចូរឡើងទៅ! មេឌីអើយ ចូរឡោមព័ទ្ធទៅ! យើងបានបញ្ឈប់អស់ទាំងការថ្ងូររបស់នាងហើយ”។
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ! ផែនដីអើយ ចូរត្រេកអរ! ភ្នំទាំងឡាយអើយ ចូរហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាមនុស្សរងទុក្ខរបស់ព្រះអង្គ។
ពួកគេតបនឹងទូតសួគ៌របស់ព្រះយេហូវ៉ា ដែលឈរនៅកណ្ដាលចំណោមដើមមឺថលនោះថា៖ “ពួកយើងបានដើរល្បាតផែនដី នោះមើល៍! ផែនដីទាំងមូលនៅស្ថិតស្ថេរ និងស្ងប់ស្ងាត់”។
មេឃអើយ បណ្ដាវិសុទ្ធជន សាវ័ក និងព្យាការីអើយ ចូរអរសប្បាយដោយសារតែនាងចុះ! ដ្បិតព្រះបានជំនុំជម្រះ ហើយដាក់ទោសនាងឲ្យអ្នករាល់គ្នាហើយ!”។