Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 1:11 - ព្រះគម្ពីរខ្មែរសាកល

11 ពួកគេ​តប​នឹង​ទូតសួគ៌​របស់​ព្រះយេហូវ៉ា ដែល​ឈរ​នៅកណ្ដាលចំណោម​ដើមមឺថល​នោះ​ថា​៖ “ពួកយើង​បាន​ដើរល្បាត​ផែនដី នោះ​មើល៍! ផែនដី​ទាំងមូល​នៅស្ថិតស្ថេរ និង​ស្ងប់ស្ងាត់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពួក​នោះ​ក៏​តបទៅ​ទេវតារបស់​ព្រះ‌យេហូវ៉ា ដែល​ឈរ​កណ្ដាល​ដើម​យីថោ​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​បាន​ដើរ​ចុះ​ឡើង​នៅ​ផែនដី ហើយ​ក៏​ឃើញ​ថា ផែនដី​ទាំង​មូល​នៅ​ស្ងប់‌ស្ងាត់ ហើយ​ស្រាក‌ស្រាន្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 អ្នក​ទាំង​នោះ​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌អម្ចាស់ ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី ឃើញ​មនុស្ស‌ម្នា​ទាំង​អស់​រស់​នៅ​យ៉ាង​សុខ‌សាន្ត ឥត​មាន​កង្វល់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ពួក​នោះ​ក៏​តប​ដល់​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ដែល​ឈរ​កណ្តាល​ដើម​យីថោ​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​ដើរ​ចុះ​ឡើង​នៅ​ផែនដី ហើយ​ក៏​ឃើញ​ថា ផែនដី​ទាំង​មូល​នៅ​ស្ងប់‌ស្ងាត់ ហើយ​ស្រាក‌ស្រាន្ត។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អ្នក​ទាំង​នោះ​ពោល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី ឃើញ​មនុស្ស‌ម្នា​ទាំង​អស់​រស់​នៅ​យ៉ាង​សុខ‌សាន្ត ឥត​មាន​កង្វល់»។

សូមមើលជំពូក ចម្លង




សាការី 1:11
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រទេះចម្បាំង​របស់​ព្រះ​មាន​រាប់លានរាប់កោដិ​; ព្រះអម្ចាស់​របស់ខ្ញុំ​គង់​នៅក្នុងចំណោម​ពួកគេ ដូចនៅភ្នំ​ស៊ីណាយ គឺ​នៅក្នុង​ទីវិសុទ្ធ​។


ផែនដី​ទាំងមូល​បាន​សម្រាក ក៏​បាន​ស្ងៀមស្ងប់ គេ​បាន​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​។


គាត់​ក៏​តបថា​៖ “តើ​អ្នក​ដឹង​ថា​ហេតុអ្វីបានជា​ខ្ញុំ​មករក​អ្នក​ឬទេ​? ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ច្បាំង​នឹង​ទេវតាគ្រប់គ្រង​នៃ​ពើស៊ី​វិញ​។ កាល​ខ្ញុំ​ចេញទៅ​ហើយ នោះ​មើល៍! ទេវតាគ្រប់គ្រង​នៃ​ក្រិក​នឹង​មក​។


នោះ​បុរស​ដែល​ឈរ​នៅកណ្ដាលចំណោម​ដើមមឺថល​ក៏​ឆ្លើយឡើង​ថា​៖ “ទាំងនេះ​ជា​ពួកដែល​ព្រះយេហូវ៉ា​បាន​ចាត់​ឲ្យ​ដើរល្បាត​ផែនដី”។


យើង​ក៏​ខឹង​ដោយ​កំហឹង​ដ៏ខ្លាំង​នឹង​បណ្ដា​ប្រជាជាតិ​ឥតកង្វល់​ដែរ ដ្បិត​យើង​បាន​ខឹង​តែបន្តិច ប៉ុន្តែ​ពួកគេ​បាន​បង្កើន​មហន្តរាយ​វិញ”។


ខ្ញុំ​បាន​សង្កេតមើល​នៅ​ពេលយប់ នោះ​មើល៍! មាន​បុរស​ម្នាក់​ជិះ​សេះ​សម្បុរក្រហម ឈរ​នៅកណ្ដាលចំណោម​ដើមមឺថល​ដែល​នៅក្នុង​ជ្រលងភ្នំ ហើយ​ខាងក្រោយ​អ្នកនោះ​មាន​សេះ​សម្បុរក្រហម សម្បុរត្នោត និង​សម្បុរស​។


ពួកសេះ​ដែល​មានកម្លាំងខ្លាំង​ទាំងនោះ បាន​ចេញមក ហើយ​អន្ទះសា​នឹង​ចេញទៅ ដើម្បី​ដើរល្បាត​ផែនដី​។ ទូតសួគ៌​ក៏​និយាយថា​៖ “ទៅ​ចុះ ចូរ​ដើរល្បាត​ផែនដី​ចុះ” ដូច្នេះ​ពួកវា​ក៏​ដើរល្បាត​ផែនដី​។


កូនមនុស្ស​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ប្រមូល​អស់ទាំង​សេចក្ដីបណ្ដាលឲ្យជំពប់ដួល និង​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើឥតច្បាប់ ចេញពី​អាណាចក្រ​របស់​លោក


នៅ​ចុងបញ្ចប់​នៃពិភពលោក​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ​។ បណ្ដា​ទូតសួគ៌​នឹង​ចេញទៅ ហើយ​ញែក​មនុស្ស​អាក្រក់​ចេញពី​ក្នុងចំណោម​មនុស្ស​សុចរិត


“នៅពេល​កូនមនុស្ស​មក​ប្រកបដោយ​សិរីរុងរឿង​របស់​លោក ហើយ​បណ្ដា​ទូតសួគ៌ ទាំងអស់​ក៏​មក​ជាមួយ​លោក​ដែរ ពេលនោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរីរុងរឿង​របស់​លោក​។


កាលណា​គេ​និយាយថា “មាន​សន្តិភាព​ហើយ មាន​សន្តិសុខ​ហើយ” ពេលនោះ សេចក្ដីវិនាស​នឹង​ធ្លាក់មក​លើ​ពួកគេ​ក្នុងមួយរំពេច ដូចដែល​ការឈឺពោះឆ្លងទន្លេ​មកដល់​ស្ត្រី​មានផ្ទៃពោះ ហើយ​ពួកគេ​មិន​អាច​គេចផុត​បាន​សោះឡើយ​។


ហើយ​សង​សេចក្ដីសម្រាក​ដល់​អ្នករាល់គ្នា​ដែល​រងទុក្ខ និង​ដល់​យើង​ដែរ នៅពេល​ព្រះអម្ចាស់​យេស៊ូវ​ត្រូវបាន​សម្ដែងឲ្យឃើញ​ពី​លើមេឃ ជាមួយ​បណ្ដា​ទូតសួគ៌​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ


ការបើកសម្ដែង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ព្រះ​បាន​ប្រទាន​ដល់​ព្រះអង្គ ដើម្បី​បង្ហាញ​ហេតុការណ៍​ដែល​ត្រូវតែ​កើតឡើង​ក្នុងពេលឆាប់ៗ​ឲ្យ​បាវបម្រើ​របស់​ព្រះអង្គ​ឃើញ​។ ព្រះគ្រីស្ទ​បាន​បញ្ជាក់​សេចក្ដីទាំងនេះ ដោយ​បញ្ជូន​សេចក្ដីទាំងនេះ​ដល់​យ៉ូហាន​បាវបម្រើ​របស់​ព្រះអង្គ តាមរយៈ​ទូតសួគ៌​របស់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម