បន្តិចទៀត លែងមានមនុស្សអាក្រក់ទៀតឡើយ ទោះបីជាអ្នកខំរកមើលនៅកន្លែងគេក៏ដោយ ក៏គេមិននៅដែរ។
អេសាយ 10:25 - ព្រះគម្ពីរខ្មែរសាកល ដ្បិតនៅតែបន្តិចទៀត សេចក្ដីក្រេវក្រោធនឹងបញ្ចប់ ហើយកំហឹងរបស់យើងនឹងឆ្ពោះទៅការបំផ្លាញពួកគេវិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនៅតែបន្តិចទៀត សេចក្ដីគ្នាន់ក្នាញ់នឹងបានសម្រេច ហើយសេចក្ដីក្រោធរបស់យើង នឹងបែរទៅជាបំផ្លាញដល់គេវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្តិចទៀត យើងឈប់ខឹងនឹងអ្នករាល់គ្នាហើយ គឺយើងនឹងបំបែរកំហឹងទៅបំផ្លាញពួកគេវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនៅតែបន្តិចទៀត សេចក្ដីគ្នាន់ក្នាញ់នឹងបានសំរេច ហើយសេចក្ដីកំហឹងរបស់អញ នឹងបែរទៅជាបំផ្លាញដល់គេវិញ អាល់គីតាប បន្តិចទៀត យើងឈប់ខឹងនឹងអ្នករាល់គ្នាហើយ គឺយើងនឹងបំបែរកំហឹងទៅបំផ្លាញពួកគេវិញ»។ |
បន្តិចទៀត លែងមានមនុស្សអាក្រក់ទៀតឡើយ ទោះបីជាអ្នកខំរកមើលនៅកន្លែងគេក៏ដោយ ក៏គេមិននៅដែរ។
អ្នកដែលសាបព្រោះសេចក្ដីទុច្ចរិត នឹងច្រូតបានសេចក្ដីអន្តរាយ ហើយដំបងនៃសេចក្ដីក្ដៅក្រហាយរបស់អ្នកនោះ នឹងសាបសូន្យទៅ។
“វេទនាហើយ! អាស្ស៊ីរី ដែលជារំពាត់នៃកំហឹងរបស់យើង! ឈើច្រត់ក្នុងដៃពួកគេ គឺជាសេចក្ដីក្រេវក្រោធរបស់យើង។
ចូរទ្រហោយំចុះ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ហើយ! ថ្ងៃនោះនឹងមកដល់ដូចជាការបំផ្លាញពីព្រះដ៏មានព្រះចេស្ដា។
ប្រជាជនរបស់ខ្ញុំអើយ ចូរទៅ! ចូរចូលទៅក្នុងបន្ទប់របស់ខ្លួន ហើយបិទទ្វារនៅខាងក្រោយអ្នកចុះ ចូរលាក់ខ្លួនបន្តិចសិន រហូតដល់សេចក្ដីក្រេវក្រោធបានកន្លងផុតទៅ!
“យើងបានបោះបង់អ្នកចោលមួយរយៈខ្លី ប៉ុន្តែយើងនឹងប្រមូលអ្នកមកវិញ ដោយសេចក្ដីមេត្តាដ៏ធំធេង។
“ស្ដេចនោះនឹងធ្វើតាមអំពើចិត្ត ក៏នឹងតម្កើងខ្លួនឡើង ហើយលើកខ្លួនឡើងលើអស់ទាំងព្រះ ព្រមទាំងនិយាយអាក្រក់ក្រៃលែងទាស់នឹងព្រះលើអស់ទាំងព្រះ។ ទ្រង់នឹងចម្រើនឡើង រហូតដល់សេចក្ដីក្រេវក្រោធបានបញ្ចប់ ដ្បិតអ្វីដែលត្រូវបានកំណត់ នឹងត្រូវបានបំពេញឲ្យសម្រេច។
ជាការពិត នៅតែបន្តិចទៀត “ព្រះអង្គដែលត្រូវយាងមក នឹងយាងមកដល់ ព្រះអង្គនឹងមិនបង្អង់ឡើយ។