ពេលនោះ អ្នករាល់គ្នានឹងបង្អាប់បង្អោនរូបឆ្លាក់ដែលស្រោបដោយប្រាក់របស់អ្នក និងរូបសិតដែលស្រោបដោយមាសរបស់អ្នក ក៏នឹងបោះវាចោលដូចក្រណាត់មករដូវ ទាំងនិយាយទៅវាថា៖ “ចេញទៅ!”។
អេសាយ 1:29 - ព្រះគម្ពីរខ្មែរសាកល ពួកគេនឹងអាម៉ាស់មុខ ដោយសារតែដើមអូកដែលអ្នករាល់គ្នាបានពេញចិត្ត អ្នករាល់គ្នាក៏នឹងទទួលការអាប់យស ដោយសារតែសួនច្បារដែលអ្នករាល់គ្នាបានជ្រើសរើសដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ ដែលអ្នករាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយអ្នករាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលអ្នករាល់គ្នា បានរើសយកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខ ព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈ ហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់ ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះ ទុកជាកន្លែងធ្វើសក្ការបូជាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ដែលឯងរាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយឯងរាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលឯងរាល់គ្នាបានរើសយកនោះ អាល់គីតាប ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខ ព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈ ហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់ ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះ ទុកជាកន្លែងធ្វើសក្ការបូជាដែរ។ |
ពេលនោះ អ្នករាល់គ្នានឹងបង្អាប់បង្អោនរូបឆ្លាក់ដែលស្រោបដោយប្រាក់របស់អ្នក និងរូបសិតដែលស្រោបដោយមាសរបស់អ្នក ក៏នឹងបោះវាចោលដូចក្រណាត់មករដូវ ទាំងនិយាយទៅវាថា៖ “ចេញទៅ!”។
ដ្បិតនៅថ្ងៃនោះ ម្នាក់ៗនឹងបោះចោលរូបបដិមាករឥតប្រយោជន៍ជាប្រាក់ និងរូបបដិមាករឥតប្រយោជន៍ជាមាសរបស់ខ្លួន ដែលដៃរបស់អ្នករាល់គ្នាបានធ្វើសម្រាប់ខ្លួនជាបាប។
រីឯពួកអ្នកដែលទុកចិត្តលើរូបឆ្លាក់ ហើយនិយាយទៅកាន់រូបសិតថា: ‘ពួកព្រះអង្គជាព្រះនៃយើងខ្ញុំ’ អ្នកទាំងនោះនឹងថយទៅវិញ ហើយអាម៉ាស់មុខយ៉ាងខ្លាំង”។
អស់ទាំងជាងធ្វើរូបបដិមាករនឹងអាម៉ាស់មុខ ហើយអៀនខ្មាស ពួកគេនឹងចេញទៅទាំងទទួលការអាប់យសជាមួយគ្នា។
អ្នករាល់គ្នាជាអ្នកដែលស្រើបស្រាលនៅតាមដើមអូក នៅក្រោមដើមឈើខៀវខ្ចីទាំងអស់ ជាអ្នកដែលសម្លាប់កូនក្មេងនៅតាមជ្រលងភ្នំ និងនៅក្រោមប្រឡោះផ្ទាំងថ្ម។
ជាប្រជាជនដែលបង្ករឿងដាក់មុខយើងជានិច្ច ដោយថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតគ្រឿងក្រអូបនៅលើឥដ្ឋ
“ពួកអ្នកដែលញែកខ្លួនជាវិសុទ្ធ ហើយជម្រះខ្លួន ដើម្បីចូលទៅសួនច្បារ ដោយតាមមួយនោះដែលនៅកណ្ដាលចំណោមពួកគេ ជាពួកអ្នកស៊ីសាច់ជ្រូក របស់គួរឲ្យស្អប់ខ្ពើម និងកណ្ដុរ ពួកគេនឹងវិនាសទៅជាមួយគ្នា”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
ចុះកាលនោះ តើអ្នករាល់គ្នាបានផលអ្វីពីអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ? ដ្បិតលទ្ធផលចុងក្រោយនៃអំពើទាំងនោះ គឺសេចក្ដីស្លាប់។