Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 45:16 - ព្រះគម្ពីរខ្មែរសាកល

16 អស់ទាំង​ជាងធ្វើ​រូបបដិមាករ​នឹង​អាម៉ាស់មុខ ហើយ​អៀនខ្មាស ពួកគេ​នឹង​ចេញទៅ​ទាំង​ទទួលការអាប់យស​ជាមួយគ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពួក​អ្នក​ដែល​ធ្វើ​រូប​ព្រះ គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា គេ​នឹង​ត្រូវ​បាក់មុខ ដោយ​សេចក្ដី​អៀន​ខ្មាស​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អស់​អ្នក​ដែល​សូន​ធ្វើ​រូប​បដិមា ត្រូវ​អាម៉ាស់ និង​បាក់​មុខ​គ្រប់ៗ​គ្នា ពួក​គេ​ចេញ​ទៅ​ទាំង​អៀន​ខ្មាស​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯ​អស់​ពួក​អ្នក​ដែល​ធ្វើ​រូប​ព្រះ គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា គេ​នឹង​ត្រូវ​គ្រប​ឃ្លុប ដោយ​សេចក្ដី​អៀន‌ខ្មាស​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អស់​អ្នក​ដែល​សូន​ធ្វើ​រូប​បដិមា ត្រូវ​អាម៉ាស់ និង​បាក់​មុខ​គ្រប់ៗ​គ្នា ពួក​គេ​ចេញ​ទៅ​ទាំង​អៀន​ខ្មាស​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង




អេសាយ 45:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​អស់អ្នក​ដែល​បម្រើ​រូបឆ្លាក់ គឺ​ពួកអ្នកដែល​អួត​ខ្លួន​ដោយ​អាង​រូបបដិមាករឥតប្រយោជន៍​ទាំងនោះ​បាន​អាម៉ាស់មុខ​; ព្រះ​ទាំងអស់​អើយ ចូរ​ថ្វាយបង្គំ​ព្រះអង្គ​!


យើង​នឹង​ដាក់​ដើមស៊ីដា ដើមអាកាស្យា ដើមមឺថល និង​ដើម​អូលីវ​នៅ​ទីរហោស្ថាន យើង​នឹង​ដាក់​ដើមស្រល់ ដើមស្រល់ក្រហម និង​ដើមស្រល់ធំ​ជាមួយគ្នា​នៅ​វាលខ្សាច់


រីឯ​ពួកអ្នកដែល​ទុកចិត្តលើ​រូបឆ្លាក់ ហើយ​និយាយ​ទៅកាន់​រូបសិត​ថា​: ‘ពួកព្រះអង្គ​ជា​ព្រះ​នៃយើងខ្ញុំ’ អ្នកទាំងនោះ​នឹង​ថយទៅវិញ ហើយ​អាម៉ាស់មុខយ៉ាងខ្លាំង”។


មើល៍! អស់ទាំង​គូកន​របស់រូបនោះ​នឹង​អាម៉ាស់មុខ ដ្បិត​ខ្លួន​សិប្បករ​ទាំងនោះ​គ្រាន់តែ​ជា​មនុស្ស​ប៉ុណ្ណោះ​។ ចូរឲ្យ​ពួកគេ​ទាំងអស់គ្នា​ជួបជុំ ហើយ​ឈរឡើង​ចុះ​! ពួកគេ​នឹង​ភ័យខ្លាច ទាំង​អាម៉ាស់មុខ​ជាមួយគ្នា​!


អស់អ្នក​ដែល​បង្កើត​រូបឆ្លាក់​គឺ​ឥតបានការ ហើយ​របស់ដែល​ពួកគេ​ពេញចិត្ត​នោះ ក៏​ឥតប្រយោជន៍​ដែរ​។ សាក្សី​របស់ពួកគេ​មើលមិនឃើញ ហើយ​មិន​ដឹង​ផង ដូច្នេះ​ពួកគេ​នឹង​អាម៉ាស់មុខ​។


ចូរ​ផ្ដុំគ្នា ហើយ​មក​ចុះ​! ជនភៀសខ្លួន​នៃ​ប្រជាជាតិ​នានា​អើយ ចូរ​ចូលមកជិត​ជាមួយគ្នា​! ពួកអ្នកដែល​សែង​រូបឆ្លាក់​ឈើ​របស់ខ្លួន ហើយ​អធិស្ឋាន​ទៅ​ព្រះ​ដែល​សង្គ្រោះ​មិនបាន ពួកគេ​មិន​ដឹង​អ្វីសោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម