នោះព្រះពិរោធរបស់ព្រះបានឆួលឡើងទាស់នឹងពួកគាត់ ព្រះអង្គក៏សម្លាប់ពួកអ្នកមាំមួនក្នុងចំណោមពួកគាត់ ហើយវាយផ្ដួលពួកមនុស្សកំលោះនៃអ៊ីស្រាអែល។
អេភេសូរ 5:6 - ព្រះគម្ពីរខ្មែរសាកល កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតព្រោះតែសេចក្ដីទាំងនេះ ព្រះពិរោធរបស់ព្រះធ្លាក់មកលើកូននៃសេចក្ដីមិនស្ដាប់បង្គាប់។ Khmer Christian Bible កុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតដោយព្រោះសេចក្ដីទាំងនេះ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់កើតមានចំពោះពួកកូនៗដែលមិនស្ដាប់បង្គាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យអ្នកណាម្នាក់បញ្ឆាតអ្នករាល់គ្នា ដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនេះហើយ ដែលសេចក្តីក្រោធរបស់ព្រះធ្លាក់មកលើអស់អ្នកដែលមិនស្ដាប់បង្គាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យព្រះជាម្ចាស់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្ដីទាំងនោះ បានជាសេចក្ដីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស អាល់គីតាប សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសំដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យអុលឡោះខឹងនឹងពួកអ្នកប្រឆាំងទ្រង់។ |
នោះព្រះពិរោធរបស់ព្រះបានឆួលឡើងទាស់នឹងពួកគាត់ ព្រះអង្គក៏សម្លាប់ពួកអ្នកមាំមួនក្នុងចំណោមពួកគាត់ ហើយវាយផ្ដួលពួកមនុស្សកំលោះនៃអ៊ីស្រាអែល។
ដ្បិតព្រះគ្រីស្ទក្លែងក្លាយ និងព្យាការីក្លែងក្លាយនឹងក្រោកឡើង ហើយពួកគេនឹងសម្ដែងទីសម្គាល់ និងការអស្ចារ្យដ៏ធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែអ្នកដែលត្រូវបានជ្រើសតាំង ប្រសិនបើអាច។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរប្រុងប្រយ័ត្ន ក្រែងលោមានអ្នកណាបោកបញ្ឆោតអ្នករាល់គ្នា។
ដ្បិតព្រះគ្រីស្ទក្លែងក្លាយ និងព្យាការីក្លែងក្លាយនឹងក្រោកឡើង ហើយពួកគេនឹងសម្ដែងទីសម្គាល់ និងការអស្ចារ្យ ដើម្បីនាំអ្នកដែលត្រូវបានជ្រើសតាំងឲ្យវង្វេង ប្រសិនបើអាច។
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេថា៖“ចូរប្រុងប្រយ័ត្ន ក្រែងលោមានអ្នកណាបោកបញ្ឆោតអ្នករាល់គ្នា។
ជាការពិត ព្រះពិរោធរបស់ព្រះកំពុងត្រូវបានសម្ដែងចេញពីលើមេឃ ទាស់នឹងគ្រប់ទាំងការមិនគោរពព្រះ និងសេចក្ដីទុច្ចរិត របស់មនុស្សដែលបង្អាក់សេចក្ដីពិតដោយសេចក្ដីទុច្ចរិត
កុំឲ្យអ្នកណាបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នាឡើយ ដោយចេះតែចូលចិត្តបន្ទាបខ្លួន ហើយថ្វាយបង្គំទូតសួគ៌ ទាំងចូលជ្រៅក្នុងការស្រមើស្រមៃដែលខ្លួនបានឃើញ ក៏អួតបំប៉ោងក្នុងគំនិតខាងសាច់ឈាមរបស់ខ្លួនដោយគ្មានហេតុផល
ចូរប្រុងប្រយ័ត្ន កុំឲ្យមានអ្នកណាចាប់អ្នករាល់គ្នាជាឈ្លើយសឹកដោយទស្សនវិជ្ជា និងដោយពាក្យបោកបញ្ឆោតឥតប្រយោជន៍ឡើយ។ សេចក្ដីទាំងនោះចេញមកពីទំនៀមទម្លាប់របស់មនុស្ស ចេញមកពីគោលការណ៍បឋមរបស់ពិភពលោក គឺមិនមែនចេញមកពីព្រះគ្រីស្ទទេ។
ដោយសារតែសេចក្ដីទាំងនេះឯង ដែលព្រះពិរោធរបស់ព្រះធ្លាក់មកលើកូននៃសេចក្ដីមិនស្ដាប់បង្គាប់។
កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយរបៀបណាមួយឡើយ ដ្បិតថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែការបោះបង់ជំនឿមកដល់ជាមុនសិន ហើយមនុស្សនៃការឥតច្បាប់ គឺកូននៃសេចក្ដីវិនាសបានលេចមក។
កុំឲ្យសេចក្ដីបង្រៀនចម្លែកផ្សេងៗបង្វែរអ្នករាល់គ្នាចេញឡើយ ដ្បិតជាការល្អដែលតាំងចិត្តឲ្យខ្ជាប់ខ្ជួនដោយព្រះគុណ មិនមែនដោយវិន័យអំពីអាហារទេ; វិន័យអំពីអាហារទាំងនោះ មិនផ្ដល់ប្រយោជន៍ដល់អ្នកដែលដើរតាមនោះឡើយ។
ហើយជា “ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេបានជំពប់ ពីព្រោះពួកគេមិនព្រមជឿព្រះបន្ទូល តាមដែលត្រូវបានតម្រូវទុក។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំជឿគ្រប់ទាំងវិញ្ញាណឡើយ ប៉ុន្តែចូរពិសោធវិញ្ញាណទាំងនោះ ថាតើជារបស់ព្រះឬយ៉ាងណា ដ្បិតមានព្យាការីក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកហើយ។