សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល ចាប់ពីអស់កល្ប រហូតដល់អស់កល្ប។ សូមឲ្យប្រជាជនទាំងអស់និយាយថា៖ “អាម៉ែន!”។ ហាលេលូយ៉ា!៕
អេភេសូរ 2:7 - ព្រះគម្ពីរខ្មែរសាកល ដើម្បីព្រះអង្គបានសម្ដែងភាពបរិបូរនៃព្រះគុណដ៏ហួសវិស័យរបស់ព្រះអង្គ ដោយសេចក្ដីសប្បុរសចំពោះយើងក្នុងព្រះគ្រីស្ទយេស៊ូវ នៅសម័យដែលនឹងមកដល់។ Khmer Christian Bible ដើម្បីឲ្យព្រះអង្គបង្ហាញជំនាន់ខាងមុខឲ្យឃើញពីព្រះគុណដ៏បរិបូរលើសលប់របស់ព្រះអង្គ ដែលបានប្រទានដល់យើងដោយសេចក្ដីសប្បុរសក្នុងព្រះគ្រិស្ដយេស៊ូ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យព្រះអង្គបានសម្ដែង ឲ្យមនុស្សជំនាន់ខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលុបរបស់ព្រះអង្គ ដោយសេចក្តីសប្បុរសចំពោះយើង ក្នុងព្រះគ្រីស្ទយេស៊ូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបង្ហាញព្រះហឫទ័យសប្បុរសចំពោះយើង ក្នុងអង្គព្រះគ្រិស្តយេស៊ូដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់ព្រះគុណដ៏ប្រសើរលើសលុបបំផុតរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ អាល់គីតាប អុលឡោះបង្ហាញចិត្តសប្បុរសចំពោះយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់គុណដ៏ប្រសើរលើសលប់បំផុតរបស់ទ្រង់ |
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល ចាប់ពីអស់កល្ប រហូតដល់អស់កល្ប។ សូមឲ្យប្រជាជនទាំងអស់និយាយថា៖ “អាម៉ែន!”។ ហាលេលូយ៉ា!៕
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល ចាប់ពីអស់កល្បរហូតដល់អស់កល្ប។ អាម៉ែន! អាម៉ែន!៕
ជំនួសឲ្យការដែលអ្នកត្រូវគេបោះបង់ចោល ត្រូវគេស្អប់ ហើយគ្មានអ្នកណាឆ្លងកាត់អ្នក យើងនឹងធ្វើឲ្យអ្នកបានជាឧត្ដុង្គឧត្ដមជារៀងរហូត និងបានជាសេចក្ដីរីករាយពីជំនាន់មួយទៅជំនាន់មួយ។
ឬមួយក៏អ្នកមើលងាយភាពបរិបូរនៃសេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និងសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដោយមិនយល់ថា ព្រះហឫទ័យសប្បុរសរបស់ព្រះ គឺដើម្បីនាំអ្នកទៅដល់ការកែប្រែចិត្តទេឬ?
នៅក្នុងព្រះអង្គ យើងមានការប្រោសលោះ គឺការលើកលែងទោសការបំពាន ដោយព្រះលោហិតរបស់ព្រះអង្គ ស្របតាមភាពបរិបូរនៃព្រះគុណរបស់ព្រះអង្គ
ប៉ុន្តែដោយព្រោះសេចក្ដីស្រឡាញ់យ៉ាងខ្លាំងដែលព្រះអង្គបានស្រឡាញ់យើង ព្រះដែលប្រកបដោយសេចក្ដីមេត្តាដ៏បរិបូរ
សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គនៅក្នុងក្រុមជំនុំ និងក្នុងព្រះគ្រីស្ទយេស៊ូវ រហូតដល់គ្រប់ជំនាន់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន៕
អាថ៌កំបាំងនេះមិនត្រូវបានសម្ដែងដល់មនុស្សជាតិជំនាន់មុនៗ ដូចដែលត្រូវបានបើកសម្ដែងដល់ពួកសាវ័ក និងព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គនាបច្ចុប្បន្ននេះ តាមរយៈព្រះវិញ្ញាណនោះឡើយ។
ដើម្បីឲ្យព្រះនាមរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ត្រូវបានលើកតម្កើងសិរីរុងរឿងដោយសារតែអ្នករាល់គ្នា ហើយដោយសារតែព្រះអង្គ អ្នករាល់គ្នាក៏ត្រូវបានលើកតម្កើងសិរីរុងរឿងដែរ ស្របតាមព្រះគុណរបស់ព្រះនៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ៕
ប៉ុន្តែនៅពេលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិរបស់ព្រះដែលជាព្រះសង្គ្រោះនៃយើងបានលេចមក
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។