អេភេសូរ 2:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ដើម្បីព្រះអង្គបានសម្ដែងភាពបរិបូរនៃព្រះគុណដ៏ហួសវិស័យរបស់ព្រះអង្គ ដោយសេចក្ដីសប្បុរសចំពោះយើងក្នុងព្រះគ្រីស្ទយេស៊ូវ នៅសម័យដែលនឹងមកដល់។ សូមមើលជំពូកKhmer Christian Bible7 ដើម្បីឲ្យព្រះអង្គបង្ហាញជំនាន់ខាងមុខឲ្យឃើញពីព្រះគុណដ៏បរិបូរលើសលប់របស់ព្រះអង្គ ដែលបានប្រទានដល់យើងដោយសេចក្ដីសប្បុរសក្នុងព្រះគ្រិស្ដយេស៊ូ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ដើម្បីឲ្យព្រះអង្គបានសម្ដែង ឲ្យមនុស្សជំនាន់ខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលុបរបស់ព្រះអង្គ ដោយសេចក្តីសប្បុរសចំពោះយើង ក្នុងព្រះគ្រីស្ទយេស៊ូវ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះអង្គបង្ហាញព្រះហឫទ័យសប្បុរសចំពោះយើង ក្នុងអង្គព្រះគ្រិស្តយេស៊ូដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់ព្រះគុណដ៏ប្រសើរលើសលុបបំផុតរបស់ព្រះអង្គ សូមមើលជំពូកអាល់គីតាប7 អុលឡោះបង្ហាញចិត្តសប្បុរសចំពោះយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់គុណដ៏ប្រសើរលើសលប់បំផុតរបស់ទ្រង់ សូមមើលជំពូក |
តែទ្រង់បានសំដែងឲ្យគេដឹងថា សេចក្ដីទាំងនោះមិនមែនសំរាប់គេទេ គឺសំរាប់យើងរាល់គ្នាវិញ គឺជាសេចក្ដីទាំងប៉ុន្មាន ដែលឥឡូវនេះ ពួកអ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលសេចក្ដីទាំងនោះដែរ។