ប៉ុន្តែប្រសិនបើមែកខ្លះត្រូវបានកាច់ចេញ ហើយអ្នកដែលជាមែកអូលីវព្រៃត្រូវបានបំបៅនៅកណ្ដាលមែកទាំងនោះ ព្រមទាំងរួមចំណែកទទួលជីជាតិពីឫសរបស់ដើមអូលីវស្រុក
ហេព្រើរ 3:14 - ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងរាល់គ្នាជាគូកនរបស់ព្រះគ្រីស្ទហើយ ប្រសិនបើយើងកាន់ខ្ជាប់យ៉ាងមាំមួននូវទំនុកចិត្តដើមរហូតដល់ទីបញ្ចប់មែន។ Khmer Christian Bible ដ្បិតបើយើងរក្សាការជឿជាក់ដែលយើងមានពីដំបូងយ៉ាងខ្ជាប់ខ្ជួនរហូតដល់ទីបញ្ចប់ នោះយើងនឹងត្រលប់ជាអ្នកមានចំណែករួមជាមួយព្រះគ្រិស្ដ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើយើងកាន់ខ្ជាប់តាមចិត្តជឿជាក់ដែលយើងមានតាំងពីដំបូង រហូតដល់ចុងបំផុតមែន នោះយើងពិតជាមានចំណែកជាមួយព្រះគ្រីស្ទហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើយើងរក្សាជំហររឹងប៉ឹង ដែលយើងមានតាំងពីដំបូងមក រហូតដល់ចុងបញ្ចប់មែននោះ យើងបានចូលរួមជាមួយព្រះគ្រិស្តហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ អាល់គីតាប ប្រសិនបើយើងរក្សាជំហររឹងប៉ឹង ដែលយើងមានតាំងពីដំបូងមក រហូតដល់ចុងបញ្ចប់មែននោះ យើងបានចូលរួមជាមួយអាល់ម៉ាហ្សៀសហើយ |
ប៉ុន្តែប្រសិនបើមែកខ្លះត្រូវបានកាច់ចេញ ហើយអ្នកដែលជាមែកអូលីវព្រៃត្រូវបានបំបៅនៅកណ្ដាលមែកទាំងនោះ ព្រមទាំងរួមចំណែកទទួលជីជាតិពីឫសរបស់ដើមអូលីវស្រុក
ដូច្នេះ ចូរពិចារណាអំពីសេចក្ដីសប្បុរស និងសេចក្ដីតឹងរ៉ឹងរបស់ព្រះចុះ គឺព្រះអង្គមានសេចក្ដីតឹងរ៉ឹងចំពោះអស់អ្នកដែលដួល ប៉ុន្តែព្រះអង្គមានសេចក្ដីសប្បុរសនៃព្រះចំពោះអ្នក ដរាបណាអ្នកបានបន្តនៅក្នុងសេចក្ដីសប្បុរសនោះ; បើមិនដូច្នោះទេ អ្នកក៏នឹងត្រូវបានកាត់ចេញដែរ។
ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ
ដោយព្រោះមាននំប៉័ងមួយ យើងដែលមានគ្នាច្រើនក៏ជារូបកាយមួយ ដ្បិតយើងទាំងអស់គ្នាទទួលចំណែកពីនំប៉័ងមួយ។
អាថ៌កំបាំងនេះគឺ សាសន៍ដទៃនឹងបានជាអ្នករួមទទួលមរតក ជាអ្នករួមក្នុងរូបកាយតែមួយ និងជាអ្នករួមចំណែកក្នុងសេចក្ដីសន្យាក្នុងព្រះគ្រីស្ទយេស៊ូវ តាមរយៈដំណឹងល្អ។
អ្នកដែលមានចៅហ្វាយជាអ្នកជឿ ក៏កុំឲ្យមើលងាយចៅហ្វាយឡើយ ពីព្រោះពួកគាត់ជាបងប្អូន។ ផ្ទុយទៅវិញ ត្រូវបម្រើកាន់តែខ្លាំងឡើង ពីព្រោះពួកគាត់ជាអ្នកជឿ និងជាអ្នកដ៏ជាទីស្រឡាញ់ដែលទទួលប្រយោជន៍ពីការបម្រើដ៏ល្អ។ ចូរបង្រៀន និងជំរុញទឹកចិត្តអំពីសេចក្ដីទាំងនេះចុះ។
ឪពុកខាងសាច់ឈាមប្រៀនប្រដៅយើងតែមួយរយៈប៉ុណ្ណោះ តាមដែលគាត់យល់ឃើញថាល្អ រីឯព្រះបិតាខាងវិញ្ញាណវិញ ព្រះអង្គប្រៀនប្រដៅយើងដើម្បីជាប្រយោជន៍ គឺដើម្បីឲ្យយើងបានទទួលចំណែកក្នុងសេចក្ដីវិសុទ្ធរបស់ព្រះអង្គ។
ដូច្នេះ បងប្អូនដ៏វិសុទ្ធដែលជាគូកនក្នុងការត្រាស់ហៅនៃស្ថានសួគ៌អើយ! ចូរពិចារណាអំពីទូត និងមហាបូជាចារ្យនៃពាក្យសារភាពជំនឿរបស់យើង គឺព្រះយេស៊ូវ។
រីឯព្រះគ្រីស្ទវិញ ព្រះអង្គទ្រង់ស្មោះត្រង់ក្នុងនាមជាកូនដែលគ្រប់គ្រងលើដំណាក់របស់ព្រះអង្គ។ គឺយើងរាល់គ្នាហើយ ជាដំណាក់របស់ព្រះ ប្រសិនបើយើងកាន់ខ្ជាប់នូវការជឿជាក់ និងមោទនភាពចំពោះសេចក្ដីសង្ឃឹមរបស់យើង។
យើងប្រាថ្នាចង់ឲ្យអ្នករាល់គ្នាម្នាក់ៗបង្ហាញចិត្តខ្នះខ្នែងដូចគ្នា ដោយការជឿអស់ពីចិត្តចំពោះសេចក្ដីសង្ឃឹម រហូតដល់ទីបញ្ចប់
ជាការពិត ចំពោះពួកដែលត្រូវបានបំភ្លឺម្ដង ដែលបានភ្លក់អំណោយទាននៃស្ថានសួគ៌ ហើយមានចំណែកក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ
ផ្ទុយទៅវិញ ចូរអរសប្បាយដែលអ្នករាល់គ្នាមានចំណែកក្នុងទុក្ខលំបាករបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាមានអំណរអរសប្បាយយ៉ាងខ្លាំងនឹងការសម្ដែងឲ្យឃើញសិរីរុងរឿងរបស់ព្រះអង្គដែរ។
ដូច្នេះ ខ្ញុំ ដែលជាចាស់ទុំដូចគ្នា និងជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ ព្រមទាំងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលរៀបនឹងត្រូវបានសម្ដែង ខ្ញុំសូមជំរុញទឹកចិត្តពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា
អ្វីដែលយើងបានឃើញ និងបានឮនោះ យើងក៏ប្រកាសដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានការប្រកបគ្នាជាមួយយើងដែរ; ជាការពិត ការប្រកបគ្នារបស់យើងជាការប្រកបគ្នាជាមួយព្រះបិតា និងជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ។