នោះព្រះអង្គមានបន្ទូលថា៖ “តើអ្នកបានធ្វើអ្វី? សម្រែកឈាមរបស់ប្អូនប្រុសអ្នក កំពុងស្រែកមកកាន់យើងពីដី។
ហេព្រើរ 11:4 - ព្រះគម្ពីរខ្មែរសាកល ដោយសារតែជំនឿ អេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ជាយញ្ញបូជាដែលប្រសើរជាងយញ្ញបូជារបស់កាអ៊ីន ហើយដោយសារតែជំនឿនោះឯង លោកត្រូវបានទទួលស្គាល់ថាជាមនុស្សសុចរិត ដោយព្រោះព្រះទទួលស្គាល់តង្វាយរបស់លោក។ ទោះបីជាលោកបានស្លាប់ហើយក៏ដោយ ក៏លោកនៅតែនិយាយនៅឡើយ តាមរយៈជំនឿ។ Khmer Christian Bible ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ដែលប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន ហើយដោយសារជំនឿ គាត់បានទទួលការសរសើរថាជាមនុស្សសុចរិត ដ្បិតព្រះជាម្ចាស់បានសរសើរតង្វាយរបស់គាត់ ហើយដោយសារជំនឿ ទោះបីគាត់ស្លាប់ហើយក៏ដោយ ក៏គាត់នៅតែនិយាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងតង្វាយរបស់លោកកាអ៊ីន ហើយដោយសារយញ្ញបូជានោះ មានការសរសើរពីគាត់ថា គាត់ជាមនុស្សសុចរិត ទាំងមានព្រះសរសើរពីតង្វាយរបស់គាត់ ហើយដោយសារជំនឿរបស់គាត់ ទោះបើគាត់ស្លាប់ក៏ដោយ ក៏គាត់នៅតែនិយាយ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាមួយទៅព្រះជាម្ចាស់ ជាយញ្ញបូជាប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន។ ដោយសារជំនឿហ្នឹងហើយបានជាព្រះជាម្ចាស់ផ្ដល់សក្ខីភាពថា លោកជាមនុស្សសុចរិត។ ព្រះអង្គគាប់ព្រះហឫទ័យ នឹងតង្វាយរបស់លោក ហើយដោយសារជំនឿ ទោះបីលោកអេបិលស្លាប់បាត់ទៅហើយក្ដី ក៏លោកនៅតែមានប្រសាសន៍នៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយសារសេចក្ដីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្ដីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិត ទាំងមានព្រះធ្វើបន្ទាល់ពីដង្វាយគាត់ផង បានជាទោះបើគាត់ស្លាប់ក៏ដោយ គង់តែនៅមាននិយាយទៅទៀត ដោយសារដង្វាយនោះឯង។ អាល់គីតាប ដោយសារជំនឿ ហាបេលបានជូនគូរបានមួយទៅអុលឡោះ ជាគូរបាន ប្រសើរជាងគូរបានរបស់កបេល។ ដោយសារជំនឿហ្នឹងហើយ បានជាអុលឡោះផ្ដល់សក្ខីភាពថា គាត់ជាមនុស្សសុចរិត។ ទ្រង់គាប់ចិត្ត។ |
នោះព្រះអង្គមានបន្ទូលថា៖ “តើអ្នកបានធ្វើអ្វី? សម្រែកឈាមរបស់ប្អូនប្រុសអ្នក កំពុងស្រែកមកកាន់យើងពីដី។
ព្រះយេហូវ៉ាមានបន្ទូលនឹងគាត់ថា៖ “បើដូច្នេះ អ្នកណាក៏ដោយដែលសម្លាប់កាអ៊ីន ត្រូវសងសឹកអ្នកនោះមួយជាប្រាំពីរ”។ រួចព្រះយេហូវ៉ាក៏ដាក់សញ្ញាមួយលើកាអ៊ីន ដើម្បីកុំឲ្យអស់អ្នកដែលឃើញគាត់ វាយសម្លាប់គាត់ឡើយ។
អ័ដាមបានរួមដំណេកជាមួយប្រពន្ធរបស់គាត់ម្ដងទៀត នោះនាងក៏បង្កើតបានកូនប្រុសម្នាក់ ហើយដាក់ឈ្មោះវាថាសេថ ដ្បិតនាងនិយាយថា៖ “ព្រះបានតាំងពូជពង្សម្នាក់ទៀតឲ្យខ្ញុំ ជំនួសអេបិលដែលកាអ៊ីនបានសម្លាប់”។
បន្ទាប់មក កាអ៊ីននិយាយជាមួយអេបិលប្អូនប្រុសរបស់ខ្លួន។ លុះក្រោយមកមានកើតឡើងដូច្នេះ: នៅពេលពួកគេនៅទីវាល កាអ៊ីនក៏ក្រោកឡើងទាស់នឹងអេបិលប្អូនប្រុសរបស់ខ្លួន ហើយសម្លាប់គាត់។
យញ្ញបូជារបស់មនុស្សអាក្រក់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯសេចក្ដីអធិស្ឋានរបស់មនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
យញ្ញបូជារបស់មនុស្សអាក្រក់ជាទីស្អប់ខ្ពើមទៅហើយ ចុះទម្រាំពេលគេថ្វាយដោយបំណងអាក្រក់វិញ តើនឹងលើសជាងអម្បាលម៉ានទៅទៀត។
ដូច្នេះ អស់ទាំងឈាមដ៏សុចរិតដែលត្រូវបានបង្ហូរនៅលើផែនដី តាំងពីឈាមរបស់អេបិលមនុស្សសុចរិត រហូតដល់ឈាមរបស់សាការីកូនរបស់បារ៉ាគាដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះទីវិសុទ្ធ និងអាសនានោះ នឹងធ្លាក់មកលើអ្នករាល់គ្នា។
គឺតាំងពីឈាមរបស់អេបិល រហូតដល់ឈាមរបស់សាការីដែលគេសម្លាប់នៅចន្លោះអាសនា និងទីវិសុទ្ធ។ “មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ឈាមទាំងនោះនឹងត្រូវបានទាមទារពីជំនាន់នេះវិញ។
ពួកគេអះអាងថាស្គាល់ព្រះ ប៉ុន្តែពួកគេបដិសេធព្រះអង្គតាមរយៈការប្រព្រឹត្ត។ ពួកគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សមិនស្ដាប់បង្គាប់ ហើយធ្លាក់ចេញពីការពិសោធសម្រាប់ការល្អគ្រប់យ៉ាង៕
ដូច្នេះ ដោយយើងមានសាក្សីជាច្រើនព័ទ្ធជុំវិញយើងដូចពពក នោះចូរឲ្យយើងដោះចោលបន្ទុកទាំងអស់ និងបាបដែលងាយរួបរឹតយើង ហើយឲ្យយើងរត់ដោយស៊ូទ្រាំក្នុងការរត់ប្រណាំងដែលដាក់នៅមុខយើង
បានមកដល់ព្រះយេស៊ូវដែលជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីថ្មី និងបានមកដល់ព្រះលោហិតនៃការប្រោះ ដែលប្រកាសសេចក្ដីដែលប្រសើរជាងឈាមរបស់អេបិល។
អស់ទាំងមហាបូជាចារ្យដែលត្រូវបានជ្រើសរើសពីចំណោមមនុស្ស គឺត្រូវបានតែងតាំងជំនួសមនុស្សឲ្យធ្វើអ្វីៗខាងឯព្រះ ដើម្បីថ្វាយតង្វាយ និងយញ្ញបូជាសម្រាប់បាប។
តាមក្រឹត្យវិន័យ អ្វីៗស្ទើរតែទាំងអស់ជម្រះដោយឈាមបាន ហើយបើគ្មានការបង្ហូរឈាម ក៏គ្មានការលើកលែងទោសដែរ។
(ដ្បិតមនុស្សសុចរិតម្នាក់នេះបានរស់នៅក្នុងចំណោមពួកគេ ហើយបានឃើញ និងបានឮពីអំពើឥតច្បាប់របស់ពួកគេ ក៏ឈឺចាប់ក្នុងចិត្តដ៏សុចរិតរបស់លោកជារៀងរាល់ថ្ងៃ)
វេទនាដល់ពួកគេហើយ! ដ្បិតពួកគេដើរតាមផ្លូវរបស់កាអ៊ីន ហើយសម្រុកចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាមដើម្បីកម្រៃ ថែមទាំងវិនាសក្នុងការបះបោររបស់កូរ៉ា។