Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 4:15 - ព្រះគម្ពីរខ្មែរសាកល

15 ព្រះយេហូវ៉ា​មានបន្ទូល​នឹង​គាត់​ថា​៖ “បើដូច្នេះ អ្នកណាក៏ដោយ​ដែល​សម្លាប់​កាអ៊ីន ត្រូវ​សងសឹក​អ្នកនោះ​មួយជាប្រាំពីរ”។ រួច​ព្រះយេហូវ៉ា​ក៏​ដាក់​សញ្ញា​មួយ​លើ​កាអ៊ីន ដើម្បីកុំឲ្យ​អស់អ្នក​ដែល​ឃើញ​គាត់ វាយសម្លាប់​គាត់​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មិន​ដូច្នោះ​ទេ! បើ​អ្នក​ណា​សម្លាប់​អ្នក គេនឹង​សង​សឹក​អ្នក​នោះ​មួយ​ជា​ប្រាំពីរ»។ ព្រះ‌យេហូវ៉ា​ក៏​ដៅ​ចំណាំ​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​បាន​ជួប​គាត់ បាន​សម្លាប់​គាត់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «បើ​អ្នក​ណា​សម្លាប់​កាអ៊ីន គេ​នឹង​សង‌សឹក​អ្នក​នោះ​វិញ​មួយ​ជា​ប្រាំ‌ពីរ»។ បន្ទាប់​មក ព្រះ‌អម្ចាស់​ដៅ​សញ្ញា​សម្គាល់​មួយ​នៅ​លើ​លោក​កាអ៊ីន។ ដូច្នេះ ពេល​មាន​នរណា​ជួប​គាត់ គេ​នឹង​មិន​ប្រហារ​ជីវិត​គាត់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​ព្រះ‌យេហូវ៉ា‌ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ដូច្នេះ​បើ​អ្នក​ណា​ដែល​សំឡាប់​ឯង នោះ​នឹង​ត្រូវ​ទោស​១​ជា​៧​សួន​រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដៅ​ចំណាំ​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ឃើញ​គាត់​បាន​សំឡាប់​បង់​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ថា៖ «បើ​អ្នក​ណា​សម្លាប់​កបេល គេ​នឹង​សង​សឹក​អ្នក​នោះ​វិញ មួយ​ជា​ប្រាំ​ពីរ»។ បន្ទាប់​មក អុលឡោះ‌តាអាឡា​ដៅ​សញ្ញា​សំគាល់​មួយ​នៅ​លើ​កបេល។ ដូច្នេះ ពេល​មាន​នរណា​ជួប​គាត់ គេ​នឹង​មិន​ប្រហារ​ជីវិត​គាត់​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 4:15
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​ត្រូវ​សងសឹក​ឲ្យ​កាអ៊ីន​មួយជាប្រាំពីរ នោះ​ត្រូវ​សងសឹក​ឲ្យ​ឡាមេក​មួយជាចិតសិបប្រាំពីរ”។


សូម​កុំ​សម្លាប់​ពួកគេ​ឡើយ ក្រែងលោ​ប្រជារាស្ត្រ​របស់ទូលបង្គំ​ភ្លេច​; សូម​ធ្វើឲ្យ​ពួកគេ​ដើរសាត់អណ្ដែត​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ ហើយ​បន្ទាប​ពួកគេ​ចុះ​ផង​! ព្រះអម្ចាស់​ជា​ខែល​នៃយើងខ្ញុំ​អើយ​!


ព្រះអម្ចាស់​អើយ ចំពោះ​ការត្មះតិះដៀល​ដែល​អ្នកជិតខាង​របស់យើងខ្ញុំ​បាន​ត្មះតិះដៀល​ព្រះអង្គ សូម​តបសង​ដល់​ពួកគេ គឺ​មួយជាប្រាំពីរ​ទៅលើ​ទ្រូង​របស់ពួកគេ​ផង​!


ប៉ុន្តែ​ប្រសិនបើ​វា​ត្រូវគេ​ចាប់បាន វា​ត្រូវតែ​សង​មួយជាប្រាំពីរ ទោះបីជា​ត្រូវ​ប្រគល់​របស់របរ​ទាំងអស់​ក្នុង​ផ្ទះ​ខ្លួន​ក៏ដោយ​។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទុក​ដាវ​របស់អ្នក​នៅ​កន្លែងដើម​វិញ​ទៅ​! ដ្បិត​អស់អ្នក​ដែល​កាន់​ដាវ នឹង​វិនាស​ដោយ​ដាវ​។


ផ្សែង​នៃ​ការឈឺចាប់​របស់​ពួកគេ នឹង​ហុយឡើង​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។ ពួក​អ្នក​ដែល​ថ្វាយបង្គំ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​អ្នកណាក៏ដោយដែល​ទទួល​សញ្ញាសម្គាល់​ឈ្មោះ​របស់​វា នឹង​គ្មាន​សេចក្ដីសម្រាក​ទាំងយប់ទាំងថ្ងៃ​។


មាន​ទូតសួគ៌​មួយរូបទៀត ជា​ទូត​ទីបី​បាន​តាម​ទូតទាំងពីរ​មក បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ប្រសិនបើ​អ្នកណា​ថ្វាយបង្គំ​សត្វតិរច្ឆាន​នោះ និង​រូបសំណាក​របស់​វា ហើយ​ទទួល​សញ្ញាសម្គាល់​នៅលើ​ថ្ងាស ឬ​នៅលើ​ដៃ​របស់​ខ្លួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម