ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 11:37 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ត្រូវគេ​គប់ដុំថ្មសម្លាប់ ត្រូវគេ​អារផ្ដាច់ជាពីរ ត្រូវគេ​សម្លាប់​ដោយ​មុខដាវ ដើរសាត់អណ្ដែត​ដោយ​ស្លៀកពាក់​ស្បែកចៀម និង​ស្បែក​ពពែ រងការខ្វះខាត ត្រូវគេ​សង្កត់សង្កិន និង​ត្រូវគេ​ធ្វើបាប​។

សូមមើលជំពូក

Khmer Christian Bible

ត្រូវ​គេ​គប់​នឹង​ដុំថ្ម​ ត្រូវ​គេ​អារ​ផ្ដាច់​ជា​កំណាត់​ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ​ ត្រូវ​ដើរ​ពនេចរ​ដោយ​ស្លៀកពាក់​ស្បែក​ចៀម​ និង​ស្បែក​ពពែ​ មាន​សេចក្ដី​ខ្វះខាត​ ត្រូវ​រងទុក្ខ​វេទនា​ ព្រមទាំង​ត្រូវគេ​ធ្វើបាប​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​គេចោល​សម្លាប់​នឹងដុំ​ថ្ម ត្រូវ​គេ​អារ​ផ្ដាច់​ជា​ពីរ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​ដើរ​រសាត់​អណ្ដែត​ទាំង​ស្លៀក​ស្បែក​ចៀម ស្បែក​ពពែ ត្រូវ​ខ្វះ​ខាត​សព្វ​គ្រប់ ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ធ្វើ​បាប។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទ‌បាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​គេ​ចោល​នឹង​ថ្ម ល្បួង ហើយ​អារ​បណ្តាច់ ក៏​ត្រូវ​ស្លាប់​នឹង​ដាវ ត្រូវ​ដើរ​វីម‌វាម ទាំង​ស្លៀក​ស្បែក​ចៀម នឹង​ស្បែក​ពពែ ត្រូវ​កំសត់​ទុគ៌ត ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​បាប

សូមមើលជំពូក

អាល់គីតាប

អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណា ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទ‌បាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។

សូមមើលជំពូក



ហេព្រើរ 11:37
40 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្យាការី​គ្រប់គ្នា​នឹង​អាម៉ាស់មុខ​ចំពោះ​និមិត្ត​របស់ខ្លួន ក្នុងកាលដែល​ពួកគេ​ព្យាករ ហើយ​ពួកគេ​នឹង​មិន​ពាក់​អាវរោមសត្វ​ដើម្បី​បោកបញ្ឆោត​គេ​ទៀតឡើយ​។


យើង​នឹង​នាំ​មួយភាគបី​នោះ​ទៅ​ក្នុង​ភ្លើង ហើយ​បន្សុទ្ធ​ពួកគេ​ដូចជា​បន្សុទ្ធ​ប្រាក់ ក៏​នឹង​សាក​ពួកគេ​ដូចជា​សាក​មាស​ផង​។ ពួកគេ​នឹង​ស្រែកហៅ​នាម​របស់យើង ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។ យើង​នឹង​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​របស់យើង’ ហើយ​ពួកគេ​នឹង​ពោលថា​: ‘ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្ញុំ’”៕


ប៉ុន្តែ​ពួក​កសិករ​ចាប់​ពួក​បាវបម្រើ​របស់​លោក វាយ​ម្នាក់ សម្លាប់​ម្នាក់ ហើយ​គប់ដុំថ្មសម្លាប់​ម្នាក់ទៀត​។


យ៉ូហាន​នេះ​ឯង ស្លៀក​សម្លៀកបំពាក់​ធ្វើ​ពី​រោម​អូដ្ឋ និង​ពាក់​ខ្សែក្រវាត់​ស្បែក​នៅ​ចង្កេះ រីឯ​អាហារ​របស់​គាត់​ជា​កណ្ដូប និង​ទឹកឃ្មុំ​ព្រៃ។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“កញ្ជ្រោង​មាន​រូង ហើយ​បក្សាបក្សីនៅលើអាកាស​ក៏​មាន​សម្បុក​ដែរ រីឯ​កូនមនុស្ស​វិញ គ្មាន​កន្លែង​កើយ​ក្បាល​ឡើយ”។


“យេរូសាឡិម យេរូសាឡិម​អើយ​! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវ​បាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


ប៉ុន្តែ​មាន​ជនជាតិយូដា​ខ្លះ​បាន​មក​ពី​អាន់ទីយ៉ូក និង​អ៊ីកូនាម ហើយ​បញ្ចុះបញ្ចូល​ហ្វូងមនុស្ស នោះ​គេ​ក៏​គប់ដុំថ្មសម្លាប់​ប៉ូល ហើយ​អូស​ចេញទៅ​ខាងក្រៅ​ទីក្រុង ដោយ​នឹកស្មានថា​គាត់​ស្លាប់​ហើយ​។


តើ​មាន​ព្យាការី​មួយណា​ដែល​ដូនតា​របស់អ្នករាល់គ្នា​មិន​បាន​បៀតបៀន​? ពួកគេ​បាន​សម្លាប់​អ្នក​ដែល​ប្រកាសទុកមុន​អំពី​ការយាងមក​របស់​ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ហើយ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកក្បត់ និង​ជា​អ្នកសម្លាប់​ព្រះអង្គនោះ​។


ដោយហេតុនេះ ខ្ញុំ​ពេញចិត្ត​នឹង​ភាពខ្សោយ ការបង្អាប់បង្អោន ការលំបាក ការបៀតបៀន និង​ការឈឺចាប់ ដោយព្រោះ​ព្រះ​គ្រីស្ទ​។ ដ្បិត​ពេលណា​ខ្ញុំ​ខ្សោយ ពេលនោះ​ហើយ ដែល​ខ្ញុំ​រឹងមាំ​។


លោក​បាន​ជ្រើសរើស​រងទុក្ខជាមួយ​ប្រជារាស្ត្រ​របស់​ព្រះ ជាជាង​មាន​ការសប្បាយ​ខាង​បាប​ដែល​នៅបានតែមួយរយៈ​។


ចូរ​យកចិត្តទុកដាក់​ចំពោះ​ពួក​អ្នកដែលជាប់ឃុំឃាំង ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​ជាប់ឃុំឃាំងជាមួយ​គេដែរ​; ចូរ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​ត្រូវគេ​ធ្វើបាប ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​កំពុង​ត្រូវគេ​ធ្វើបាប​ក្នុង​រូបកាយ​ដែរ​។


យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់យើង ហើយ​ពួកគេ​នឹង​ថ្លែងព្រះបន្ទូល​អស់​មួយពាន់ពីររយហុកសិប​ថ្ងៃ ដោយ​ពាក់​ក្រណាត់ធ្មៃ”។