ព្រះយេហូវ៉ាបានតាំងបល្ល័ង្ករបស់ព្រះអង្គឡើងនៅស្ថានសួគ៌ ហើយរាជ្យអំណាចរបស់ព្រះអង្គគ្រប់គ្រងលើរបស់សព្វសារពើ។
សុភាសិត 8:27 - ព្រះគម្ពីរខ្មែរសាកល កាលព្រះអង្គតាំងបណ្ដាមេឃឡើង ខ្ញុំបាននៅទីនោះ—— កាលព្រះអង្គស្ថាបនាដំបូលក្រឡូមនៅលើផ្ទៃនៃទីជម្រៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គប្រតិស្ឋានផ្ទៃមេឃ ខ្ញុំក៏នៅទីនោះដែរ កាលព្រះអង្គបានគូសវង់នៅលើទីជម្រៅទឹក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះអម្ចាស់លាតសន្ធឹងផ្ទៃមេឃ និងគូរវាសជើងមេឃពីលើមហាសមុទ្រ ខ្ញុំក៏នៅទីនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងកាលដែលទ្រង់ប្រតិស្ឋានផ្ទៃមេឃ នោះអញបាននៅឯណោះហើយ កាលទ្រង់បានគូសវង់នៅលើទីជំរៅទឹក អាល់គីតាប កាលអុលឡោះតាអាឡាលាតសន្ធឹងផ្ទៃមេឃ និងគូរវាសជើងមេឃពីលើមហាសមុទ្រ ខ្ញុំក៏នៅទីនោះដែរ។ |
ព្រះយេហូវ៉ាបានតាំងបល្ល័ង្ករបស់ព្រះអង្គឡើងនៅស្ថានសួគ៌ ហើយរាជ្យអំណាចរបស់ព្រះអង្គគ្រប់គ្រងលើរបស់សព្វសារពើ។
គឺដល់ព្រះអង្គដែលបង្កើតបណ្ដាមេឃដោយការយល់ដឹង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
បណ្ដាមេឃត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយអស់ទាំងពលបរិវារនៃមេឃត្រូវបានបង្កើតឡើងដោយខ្យល់ដង្ហើមពីព្រះឱស្ឋរបស់ព្រះអង្គ។
ព្រះយេហូវ៉ាបានចាក់គ្រឹះផែនដីដោយប្រាជ្ញា ព្រះអង្គបានតាំងបណ្ដាមេឃឡើងដោយការយល់ដឹង;
ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។
គឺព្រះអង្គហើយ ដែលគង់លើដំបូលក្រឡូមនៃផែនដី ហើយមនុស្សដែលរស់នៅលើផែនដីក៏ប្រៀបដូចជាកណ្ដូបវិញ។ គឺព្រះអង្គហើយ ដែលលាតផ្ទៃមេឃដូចជាវាំងនន ហើយសន្ធឹងវាដូចជារោងសម្រាប់រស់នៅ។
ដ្បិតរបស់សព្វសារពើត្រូវបាននិម្មិតបង្កើតដោយព្រះអង្គ គឺអ្វីៗដែលនៅលើមេឃ និងនៅលើផែនដី អ្វីៗដែលយើងមើលឃើញ និងមើលមិនឃើញ ទោះបីជារាជ្យបល្ល័ង្ក ឬរាជ្យអំណាច អំណាចគ្រប់គ្រង ឬសិទ្ធិអំណាចក៏ដោយ គឺអ្វីៗសព្វសារពើត្រូវបាននិម្មិតបង្កើតតាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គ។
ប៉ុន្តែនៅគ្រាចុងបញ្ចប់នេះ ព្រះអង្គមានបន្ទូលនឹងយើងតាមរយៈព្រះបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកទទួលរបស់សព្វសារពើជាមរតក ហើយបានបង្កើតសាកលលោក តាមរយៈព្រះបុត្រានេះដែរ។