នោះប្រពន្ធរបស់ម្ចាស់គាត់ ក៏ចាប់អាវគាត់ជាប់ ហើយនិយាយថា៖ “ចូររួមដំណេកជាមួយខ្ញុំ!”។ ប៉ុន្តែយ៉ូសែបទុកអាវរបស់គាត់ចោលនៅក្នុងដៃនាង ហើយរត់ចេញទៅខាងក្រៅ។
សុភាសិត 7:13 - ព្រះគម្ពីរខ្មែរសាកល នាងចាប់កំលោះនោះ ហើយថើបគាត់ ក៏និយាយនឹងគាត់ដោយមុខក្រាស់ថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ាងនោះដែលនាងចាប់ ហើយថើបវា ក៏និយាយនឹងវាដោយមុខក្រាស់ថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងចាប់អ្នកកំលោះមកឱបរឹត ហើយនិយាយទាំងងងើលថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះ ដែលនាងចាប់ ហើយថើបវា ក៏និយាយនឹងវាដោយមុខក្រាស់ថា អាល់គីតាប នាងចាប់អ្នកកំលោះមកឱបរឹត ហើយនិយាយទាំងងងើលថា |
នោះប្រពន្ធរបស់ម្ចាស់គាត់ ក៏ចាប់អាវគាត់ជាប់ ហើយនិយាយថា៖ “ចូររួមដំណេកជាមួយខ្ញុំ!”។ ប៉ុន្តែយ៉ូសែបទុកអាវរបស់គាត់ចោលនៅក្នុងដៃនាង ហើយរត់ចេញទៅខាងក្រៅ។
ក្រោយពីការទាំងនេះមានកើតឡើងដូច្នេះ: ប្រពន្ធរបស់ម្ចាស់យ៉ូសែប ចេះតែដៀងភ្នែកមើលយ៉ូសែប ហើយនិយាយថា៖ “ចូររួមដំណេកជាមួយខ្ញុំ!”។
មើល៍! ពួកគេបានសម្ងំចាំដើម្បីចាប់ព្រលឹងរបស់ទូលបង្គំ មនុស្សកាចសាហាវបង្កជម្លោះទាស់នឹងទូលបង្គំ! ព្រះយេហូវ៉ាអើយ នេះមិនមែនមកពីការបំពានរបស់ទូលបង្គំ ហើយក៏មិនមែនមកពីបាបរបស់ទូលបង្គំដែរ!
ដ្បិតព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងជួយខ្ញុំ ដោយហេតុនេះខ្ញុំមិនអៀនខ្មាស ដោយហេតុនេះខ្ញុំបានធ្វើមុខដូចជាថ្មដែកកេះ ខ្ញុំដឹងថា ខ្ញុំមិនអាម៉ាស់មុខឡើយ។
យ៉ាងណាមិញ យើងមានការនេះប្រកាន់នឹងអ្នក គឺថាអ្នកបណ្ដោយយេសិបិល ជាស្ត្រីដែលហៅខ្លួនឯងថាព្យាការិនី។ នាងបង្រៀន និងបោកបញ្ឆោតបាវបម្រើរបស់យើងឲ្យប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ និងឲ្យហូបអាហារដែលសែនដល់រូបបដិមាករទៀតផង។