Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 39:7 - ព្រះគម្ពីរខ្មែរសាកល

7 ក្រោយពី​ការ​ទាំងនេះ​មានកើតឡើងដូច្នេះ​: ប្រពន្ធ​របស់​ម្ចាស់​យ៉ូសែប ចេះតែដៀងភ្នែកមើល​យ៉ូសែប ហើយ​និយាយថា​៖ “ចូរ​រួមដំណេក​ជាមួយ​ខ្ញុំ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ក្រោយ​មក ប្រពន្ធ​របស់​ចៅ‌ហ្វាយ​លោក​ចេះ​តែ​ដៀង​ភ្នែក​មើល​លោក​យ៉ូសែប ហើយ​និយាយ​ថា៖ «មក​ដេក​ជា‌មួយ​ខ្ញុំ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ក្រោយ​មក ភរិយា​ម្ចាស់​របស់​លោក​យ៉ូសែប​ចាប់​ចិត្ត​ស្រឡាញ់​លោក ហើយ​បបួល​លោក​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កាល​ក្រោយ​ការ​ទាំង​នោះ​មក នោះ​ប្រពន្ធ​របស់​ចៅហ្វាយ​គាត់ ចេះ​តែ​ដេញ​ភ្នែក​ជាប់​តាម​មើល​យ៉ូសែប​ហើយ​និយាយ​ថា ចូរ​មក​ដេក​នឹង​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ក្រោយ​មក ភរិយា​ចៅ‌ហ្វាយ​របស់​យូសុះ ចាប់​ចិត្ត​ស្រឡាញ់​យូសុះ ហើយ​បបួល​គាត់​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 39:7
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូនប្រុស​របស់​ព្រះ​ឃើញ​ពួក​កូនស្រី​របស់​មនុស្ស ថា​ពួកនាង​ស្រស់ស្អាត ក៏​យក​ជា​ប្រពន្ធ​របស់ខ្លួន ពី​អ្នកណាក៏ដោយ​ដែល​ពួកគេ​បាន​ជ្រើសរើស​។


សូម​បង្វែរ​ភ្នែក​របស់ទូលបង្គំ​ចេញ កុំឲ្យ​មើល​ការឥតខ្លឹមសារ​ឡើយ សូម​រក្សាជីវិត​ទូលបង្គំ​តាម​មាគ៌ា​របស់ព្រះអង្គ​ផង​។


កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​មនុស្សបាប​ល្បួង​អ្នក កុំ​ព្រម​ឲ្យសោះ​។


មួយវិញទៀត ដើម្បី​រំដោះ​អ្នក​ពី​ស្ត្រី​ផិតក្បត់ ពី​ស្រីក្រៅ​ដែល​លួងលោម​ដោយ​ពាក្យសម្ដី​របស់នាង​——


ក្រែងលោ​អ្នក​ប្រគល់​កិត្តិយស​របស់អ្នក​ទៅ​អ្នកដទៃ ហើយ​ប្រគល់​អាយុជីវិត​របស់អ្នក​ទៅ​មនុស្ស​ឃោរឃៅ​;


ជាការពិត មនុស្សម្នាក់ធ្លាក់ខ្លួន​រហូតដល់​មានតម្លៃត្រឹមតែ​នំប៉័ង​មួយ​ដុំ​ប៉ុណ្ណោះ ដោយសារតែ​ស្រី គឺ​ស្រីសំផឹង ហើយ​ប្រពន្ធគេ​ប្រមាញ់យក​ព្រលឹង​ដ៏មានតម្លៃ​។


នាង​ចាប់​កំលោះនោះ ហើយ​ថើប​គាត់ ក៏​និយាយ​នឹង​គាត់​ដោយមុខក្រាស់​ថា​៖


ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​មើល​ស្ត្រី​ដោយ​មានតណ្ហា​ចំពោះ​នាង បាន​ប្រព្រឹត្តអំពើផិតក្បត់​ជាមួយ​នាង​នៅក្នុង​ចិត្ត​របស់​ខ្លួន​រួចទៅហើយ​។


ពួកគេ​មាន​ភ្នែក​ដែល​ពេញ​ដោយ​ការផិតក្បត់ និង​មិនចេះស្កប់​នឹង​បាប​; ពួកគេ​លួងលោម​មនុស្ស​ដែល​មិនមាំមួន​; ចិត្ត​ពួកគេ​ត្រូវបាន​បង្វឹក​ឲ្យ​មាន‍ការលោភលន់​; ពួកគេ​ជា​កូនចៅ​ដែលត្រូវ​បណ្ដាសា;


ដ្បិត​អ្វីៗ​ទាំងអស់​ដែល​នៅក្នុង​ពិភពលោក ដូចជា​តណ្ហា​របស់​សាច់ឈាម តណ្ហា​របស់​ភ្នែក និង​អំនួត​នៃ​ការរស់នៅ មិនមែន​មក​ពី​ព្រះ​បិតា​ទេ គឺ​មក​ពី​ពិភពលោក​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម