មនុស្សខ្លៅក្នុងចំណោមប្រជារាស្ត្រអើយ ចូរយល់ច្បាស់! មនុស្សល្ងង់អើយ តើពេលណាអ្នកនឹងមានប្រាជ្ញា?
សុភាសិត 6:9 - ព្រះគម្ពីរខ្មែរសាកល មនុស្សខ្ជិលច្រអូសអើយ តើអ្នកនឹងដេកដល់ពេលណា? តើអ្នកនឹងក្រោកពីដំណេកនៅពេលណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱមនុស្សខ្ជិលច្រអូសអើយ តើឯងនឹងដេកដល់កាលណា តើដល់កាលណាបានឯងក្រោកពីការដេកលក់? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនកម្ជិលអើយ តើអ្នកនៅតែដេកដល់ណាទៀត? តើដល់អង្កាល់ទើបភ្ញាក់ឡើង? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱមនុស្សខ្ជិលច្រអូសអើយ តើឯងនឹងដេកដល់កាលណា តើដល់កាលណាបានឯងក្រោកពីការដេកលក់ អាល់គីតាប ជនកំជិលអើយ តើអ្នកនៅតែដេកដល់ណាទៀត? តើដល់អង្កាល់ទើបភ្ញាក់ឡើង? |
មនុស្សខ្លៅក្នុងចំណោមប្រជារាស្ត្រអើយ ចូរយល់ច្បាស់! មនុស្សល្ងង់អើយ តើពេលណាអ្នកនឹងមានប្រាជ្ញា?
“ឱមនុស្សខ្វះចំណេះដឹងអើយ! តើអ្នករាល់គ្នានឹងស្រឡាញ់ភាពខ្វះចំណេះដឹងដល់ពេលណា? តើមនុស្សចំអកឡកឡឺយនឹងពេញចិត្តចំពោះការចំអកឡកឡឺយ ហើយមនុស្សល្ងង់ស្អប់ចំណេះដឹងដល់ពេលណា?
កុំស្រឡាញ់ការដេកឡើយ ក្រែងលោអ្នកនឹងធ្លាក់ខ្លួនក្រ; ចូរបើកភ្នែករបស់អ្នក នោះនឹងបានឆ្អែតដោយអាហារ!
ដូចដែលទ្វារងាកវិលនៅលើត្រចៀកទ្វារយ៉ាងណា មនុស្សខ្ជិលច្រអូសក៏ងាកវិលនៅលើគ្រែរបស់ខ្លួនយ៉ាងនោះដែរ។
មនុស្សខ្ជិលច្រអូសអើយ ចូរទៅរកស្រមោចទៅ! ចូរសង្កេតមើលកិរិយារបស់វា ហើយឲ្យមានប្រាជ្ញាចុះ!
មួយវិញទៀត អ្នករាល់គ្នាដឹងអំពីគ្រានេះហើយថា ដល់ម៉ោងឲ្យអ្នករាល់គ្នាក្រោកពីដំណេកហើយ ដ្បិតឥឡូវនេះ សេចក្ដីសង្គ្រោះរបស់យើង នៅជិតយើងជាងកាលយើងជឿដំបូង។
ដ្បិតគឺពន្លឺហើយ ដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបានមើលឃើញ។ ហេតុនេះហើយបានជាមានចែងទុកមកថា: “អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង! ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ នោះព្រះគ្រីស្ទនឹងចាំងមកលើអ្នក!”។