Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:6 - ព្រះគម្ពីរខ្មែរសាកល

6 មាន​មនុស្ស​ម្នាក់​ត្រូវបាន​ចាត់ឲ្យមក​ពី​ព្រះ គាត់​ឈ្មោះ​យ៉ូហាន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 មាន​មនុស្ស​ម្នាក់​ដែល​ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​មក​ ឈ្មោះ​យ៉ូហាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូហាន ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌ជាម្ចាស់​បាន​ចាត់​បុរស​ម្នាក់​ឈ្មោះ​យ៉ូហាន​ឲ្យ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មាន​ម្នាក់​ឈ្មោះ​យ៉ូហាន ដែល​ព្រះ‌ទ្រង់​ចាត់​ឲ្យ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អុលឡោះ​បាន​ចាត់​បុរស​ម្នាក់ ឈ្មោះ​យ៉ះយ៉ា​ឲ្យ​មក។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ ដែល​នឹង​រៀបចំ​ផ្លូវ​នៅមុខ​យើង​។ ព្រះអម្ចាស់​ដែល​អ្នករាល់គ្នា​ស្វែងរក នឹង​យាង​ចូលមក​ក្នុង​ព្រះវិហារ​របស់ព្រះអង្គ​ក្នុងមួយរំពេច​។ រីឯ​ទូត​នៃ​សម្ពន្ធមេត្រី​ដែល​អ្នករាល់គ្នា​ចង់បាន​នោះ មើល៍! កំពុង​យាង​មក​ហើយ”។


អ្នករាល់គ្នា​ផ្ទាល់​ធ្វើបន្ទាល់​អំពី​ខ្ញុំ ដែល​ខ្ញុំ​ធ្លាប់​និយាយ​ថា​: ‘ខ្ញុំ​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​មុន​ព្រះអង្គ’។


កាលពីមុន ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ធ្វើពិធីជ្រមុជ​ដោយ​ទឹក មានបន្ទូល​នឹង​ខ្ញុំ​ថា​: ‘អ្នក​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះមក ហើយ​ស្ថិតនៅ​លើ​អ្នកណា គឺ​អ្នកនោះ​ហើយ ដែល​ធ្វើពិធីជ្រមុជ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ’។


មុន​ការយាងមក​របស់​ព្រះយេស៊ូវ យ៉ូហាន​បាន​ប្រកាសទុកមុន​អំពី​ពិធីជ្រមុជទឹក​នៃ​ការកែប្រែចិត្ត​ដល់​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​។


ចំណែកឯ​កូន​វិញ កូន​នឹង​ត្រូវបាន​ហៅថា​ព្យាការី​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដ្បិត​កូន​នឹង​ដើរនាំមុខ​ព្រះអម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ


គឺ​អ្នកនេះ​ហើយ ដែល​មាន​សរសេរ​ទុកមក​អំពី​គាត់​ថា​: ‘មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ​ខាងមុខ​អ្នក ដែល​នឹង​រៀបចំ​ផ្លូវ​របស់អ្នក​នៅមុខ​អ្នក’​។


ប៉ុន្តែ​ទូតសួគ៌​និយាយ​នឹង​លោក​ថា៖ “កុំ​ខ្លាច​ឡើយ សាការី​អើយ ពីព្រោះ​សេចក្ដីអធិស្ឋាន​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ​។ អេលីសាបិត ប្រពន្ធ​របស់អ្នក​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់​ឲ្យ​អ្នក ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យ៉ូហាន​។


តើ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន​មក​ពីណា​? មកពី​ស្ថានសួគ៌ ឬ​មកពី​មនុស្ស​?”។ ពួកគេ​ក៏​ជជែក​គ្នា​ថា​៖ “បើសិន​យើង​ថា​: ‘មកពី​ស្ថានសួគ៌’ គាត់​នឹង​សួរ​យើង​ថា​: ‘ចុះ​ម្ដេចក៏​អ្នករាល់គ្នា​មិន​បាន​ជឿ​គាត់​?’


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម