ប្រពន្ធដ៏មានគុណធម៌ជាមកុដរបស់ប្ដី រីឯប្រពន្ធដែលនាំមកនូវសេចក្ដីអាម៉ាស់ ប្រៀបដូចជាជំងឺរលួយនៅក្នុងឆ្អឹងប្ដី។
សុភាសិត 31:10 - ព្រះគម្ពីរខ្មែរសាកល តើនរណាអាចរកប្រពន្ធដ៏មានគុណធម៌បាន? ដ្បិតនាងមានតម្លៃថ្លៃជាងអស់ទាំងត្បូងទទឹមឆ្ងាយណាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃ ជាជាងពួកត្បូងទទឹមទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីគ្រប់លក្ខណ៍កម្ររកបានណាស់ នាងមានតម្លៃលើសពេជ្រទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានដំឡៃជាជាងពួកត្បូងទទឹមទៅទៀត អាល់គីតាប ស្ត្រីគ្រប់លក្ខណ៍កម្ររកបានណាស់ នាងមានតម្លៃលើសពេជ្រទៅទៀត។ |
ប្រពន្ធដ៏មានគុណធម៌ជាមកុដរបស់ប្ដី រីឯប្រពន្ធដែលនាំមកនូវសេចក្ដីអាម៉ាស់ ប្រៀបដូចជាជំងឺរលួយនៅក្នុងឆ្អឹងប្ដី។
ផ្ទះ និងទ្រព្យសម្បត្តិ ជាមរតកមកពីដូនតា រីឯប្រពន្ធមានប្រាជ្ញាវិញ គឺមកពីព្រះយេហូវ៉ា។
នាងមានតម្លៃជាងត្បូងទទឹម ហើយអស់ទាំងសេចក្ដីប្រាថ្នារបស់អ្នក ក៏មិនអាចប្រៀបផ្ទឹមនឹងនាងបានឡើយ។
ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយអស់ទាំងសេចក្ដីប្រាថ្នាក៏មិនអាចប្រៀបផ្ទឹមនឹងនាងបានឡើយ។
ដែលព្រលឹងរបស់ខ្ញុំបានស្វែងរកម្ដងហើយម្ដងទៀត ប៉ុន្តែនៅតែរកមិនឃើញ។ ក្នុងចំណោមមួយពាន់នាក់ ខ្ញុំបានរកឃើញមនុស្សប្រុសទៀងត្រង់ម្នាក់ ប៉ុន្តែខ្ញុំរកមិនឃើញមនុស្សស្រីទៀងត្រង់សោះ ក្នុងចំណោមអ្នកទាំងអស់នោះ។