Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 12:4 - ព្រះគម្ពីរខ្មែរសាកល

4 ប្រពន្ធ​ដ៏មានគុណធម៌​ជា​មកុដ​របស់​ប្ដី រីឯ​ប្រពន្ធ​ដែល​នាំមកនូវសេចក្ដីអាម៉ាស់ ប្រៀបដូចជា​ជំងឺរលួយ​នៅក្នុង​ឆ្អឹង​ប្ដី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ស្ត្រី​មាន​ចិត្ត​បរិសុទ្ធ នោះ​ជា​មកុដ​ដល់​ប្តី តែ​ស្ត្រី​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស នោះ​ប្រៀប​ដូច​ជា​សេចក្ដី​ពុក​រលួយ នៅ​ក្នុង​ឆ្អឹង​របស់​ប្តី​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ភរិយា​ថ្លៃ‌ថ្នូរ​តែងតែ​ផ្ដល់​កិត្តិយស​ឲ្យ​ស្វាមី រីឯ​ប្រពន្ធ​ថោក​ទាប ប្រៀប​ដូច​ជា​ជំងឺ​មហា​រីក​នៅ​ក្នុង​ឆ្អឹង​របស់​ប្ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ស្ត្រី​មាន​ចិត្ត​បរិសុទ្ធ នោះ​ជា​មកុដ​ដល់​ប្ដី តែ​ស្ត្រី​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស នោះ​ប្រៀប​ដូច​ជា​សេចក្ដី​ពុក‌រលួយ​នៅ​ក្នុង​ឆ្អឹង​របស់​ប្ដី​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ភរិយា​ថ្លៃ‌ថ្នូរ​តែងតែ​ផ្ដល់​កិត្តិយស​ឲ្យ​ស្វាមី រីឯ​ប្រពន្ធ​ថោក​ទាប ប្រៀប​ដូច​ជា​ជំងឺ​មហា​រីក​នៅ​ក្នុង​ឆ្អឹង​របស់​ប្ដី។

សូមមើលជំពូក ចម្លង




សុភា‌សិត 12:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​មានរូបស្អាត ប៉ុន្តែ​គ្មាន​គំនិតមារយាទ ប្រៀបដូចជា​ក្រវិល​មាស​ពាក់​នៅ​ច្រមុះ​ជ្រូក​។


គំនិត​របស់​មនុស្ស​សុចរិត​គឺ​យុត្តិធម៌ រីឯ​ការណែនាំ​របស់​មនុស្ស​អាក្រក់​ជា​សេចក្ដីបោកបញ្ឆោត​។


ស្ត្រី​ដែល​មានប្រាជ្ញា កសាង​ផ្ទះ​របស់ខ្លួន រីឯ​ស្ត្រី​ល្ងីល្ងើ រំលំ​ផ្ទះ​ដោយផ្ទាល់ដៃ​។


ចិត្ត​ស្ងប់​ជា​ជីវិត​ដល់​រូបកាយ រីឯ​សេចក្ដីច្រណែន​ជា​ដំបៅរលួយ​ក្នុង​ឆ្អឹង​។


អ្នកដែល​រកបាន​ប្រពន្ធ គឺ​រកបាន​របស់​ល្អ ហើយ​ទទួលបាន​ការគាប់ព្រះហឫទ័យ​ពី​ព្រះយេហូវ៉ា​។


រស់នៅ​ក្នុង​ទឹកដី​រហោស្ថាន ប្រសើរ​ជាង​រស់នៅ​ជាមួយ​ប្រពន្ធ​ឌុកដាន់ ហើយ​ឆាប់ខឹង​។


រស់នៅ​តាម​ជ្រុង​នៃ​ដំបូលផ្ទះ ប្រសើរ​ជាង​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ប្រពន្ធ​ឌុកដាន់​។


ការ​ដែល​ស្ត្រី​ត្រូវគេ​ស្អប់​យកប្ដី និង​ការ​ដែល​បាវបម្រើស្រី​ដណ្ដើមកន្លែង​ចៅហ្វាយស្រី​របស់ខ្លួន​។


“មាន​ស្ត្រី​ជាច្រើន​ដែល​មាន​គុណធម៌ ប៉ុន្តែ​នាង​លើស​ជាង​គេ​ទាំងអស់”។


យ៉ាងណាមិញ នៅក្នុង​ព្រះអម្ចាស់ បើគ្មាន​មនុស្សប្រុស ក៏គ្មាន​មនុស្សស្រី ហើយ​បើគ្មាន​មនុស្សស្រី ក៏គ្មាន​មនុស្សប្រុស​ដែរ​។


តាំងពីដើមមក មនុស្សប្រុស​មិន​គួរ​ទទូរ​ក្បាល​ទេ ពីព្រោះ​មនុស្សប្រុស​ជា​រូបតំណាង និង​ជា​សិរីរុងរឿង​របស់​ព្រះ រីឯ​មនុស្សស្រី​ជា​សិរីរុងរឿង​របស់​មនុស្សប្រុស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម