សុភាសិត 31:9 - ព្រះគម្ពីរខ្មែរសាកល9 ចូរបើកមាត់កូន ចូរវិនិច្ឆ័យដោយសេចក្ដីយុត្តិធម៌ ហើយការពារក្ដីឲ្យមនុស្សទ័លក្រ និងមនុស្សខ្វះខាតចុះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ចូរបើកមាត់វិនិច្ឆ័យតាមសេចក្ដីសុចរិត ហើយសម្រេចសេចក្ដីយុត្តិធម៌ ដល់មនុស្សកម្សត់ទុគ៌ត និងមនុស្សក្រលំបាកដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ចូរនិយាយការពារ និងរកយុត្តិធម៌ឲ្យអ្នកក្រីក្រ និងជនទុគ៌ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ចូរបើកមាត់វិនិច្ឆ័យតាមសេចក្ដីសុចរិត ហើយសំរេចសេចក្ដីយុត្តិធម៌ដល់មនុស្សកំសត់ទុគ៌ត នឹងមនុស្សក្រលំបាកដែរ។ សូមមើលជំពូកអាល់គីតាប9 ចូរនិយាយការពារ និងរកយុត្តិធម៌ឲ្យអ្នកក្រីក្រ និងជនទុគ៌ត។ សូមមើលជំពូក |
ដូច្នេះ ព្រះរាជាអើយ សូមឲ្យសេចក្ដីប្រឹក្សារបស់ខ្ញុំព្រះបាទបានគាប់ព្រះទ័យដល់ព្រះករុណាផង គឺសូមព្រះករុណាផ្ដាច់បាបរបស់ព្រះករុណាចេញដោយការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំងផ្ដាច់អំពើទុច្ចរិតរបស់ព្រះករុណាចេញដោយមេត្តាដល់អ្នកដែលរងទុក្ខ ក្រែងលោសេចក្ដីសុខស្រួលរបស់ព្រះករុណាបានយូរអង្វែង”។