សូមឲ្យព្រះដ៏មានព្រះចេស្ដាប្រទានសេចក្ដីមេត្តាដល់ពួកឯងនៅចំពោះបុរសនោះ ហើយសូមឲ្យលោកប្រគល់បងប្អូនម្នាក់ទៀតរបស់ពួកឯង និងបេនយ៉ាមីនឲ្យមកជាមួយពួកឯងផង។ រីឯយើងវិញ ប្រសិនបើយើងត្រូវបាត់បង់កូន ក៏បាត់បង់កូនទៅចុះ”។
សុភាសិត 29:26 - ព្រះគម្ពីរខ្មែរសាកល មនុស្សជាច្រើនស្វែងរកក្ដីសន្ដោសពីមេគ្រប់គ្រង ប៉ុន្តែសេចក្ដីយុត្តិធម៌របស់មនុស្សមកពីព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សជាច្រើនដែលស្វែងរក ឲ្យបានប្រកបដោយគុណនៃអ្នកគ្រប់គ្រង តែសេចក្ដីវិនិច្ឆ័យដល់មនុស្ស នោះស្រេចនៅព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សជាច្រើនចង់ផ្គាប់ចិត្តចៅហ្វាយ ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលរកយុត្តិធម៌ឲ្យមនុស្សគ្រប់ៗរូប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានមនុស្សជាច្រើនដែលស្វែងរក ឲ្យបានប្រកបដោយគុណនៃអ្នកគ្រប់គ្រង តែសេចក្ដីវិនិច្ឆ័យដល់មនុស្សនោះស្រេចនៅព្រះយេហូវ៉ាវិញ។ អាល់គីតាប មនុស្សជាច្រើនចង់ផ្គាប់ចិត្តចៅហ្វាយ ប៉ុន្តែ មានតែអុលឡោះតាអាឡាទេ ដែលរកយុត្តិធម៌ឲ្យមនុស្សគ្រប់ៗគ្នា។ |
សូមឲ្យព្រះដ៏មានព្រះចេស្ដាប្រទានសេចក្ដីមេត្តាដល់ពួកឯងនៅចំពោះបុរសនោះ ហើយសូមឲ្យលោកប្រគល់បងប្អូនម្នាក់ទៀតរបស់ពួកឯង និងបេនយ៉ាមីនឲ្យមកជាមួយពួកឯងផង។ រីឯយើងវិញ ប្រសិនបើយើងត្រូវបាត់បង់កូន ក៏បាត់បង់កូនទៅចុះ”។
ព្រះយេហូវ៉ាអើយ សូមសង្គ្រោះផង! សូមឲ្យព្រះមហាក្សត្រឆ្លើយមកយើងខ្ញុំនៅថ្ងៃដែលយើងខ្ញុំស្រែកហៅ៕
ព្រះអម្ចាស់នៃទូលបង្គំអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលក៏ជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗវិញ តាមអំពើរបស់គេរៀងៗខ្លួន៕
សេចក្ដីខ្ញាល់របស់ស្ដេចជាទូតនៃសេចក្ដីស្លាប់ ប៉ុន្តែមនុស្សមានប្រាជ្ញានឹងរម្ងាប់សេចក្ដីខ្ញាល់នោះ។
ក្នុងពន្លឺនៃព្រះភក្ត្រស្ដេចមានជីវិត ហើយការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាពពកនាំភ្លៀងចុងរដូវ។
កាលណាផ្លូវរបស់មនុស្សម្នាក់គាប់ព្រះហឫទ័យព្រះយេហូវ៉ា សូម្បីតែសត្រូវរបស់អ្នកនោះក៏ព្រះអង្គធ្វើឲ្យនៅសុខសាន្តជាមួយគាត់ដែរ។
នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។
ចិត្តរបស់ស្ដេចជាផ្លូវទឹកនៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា ព្រះយេហូវ៉ាបំបែរវាទៅទីណាក៏ដោយដែលព្រះអង្គសព្វព្រះហឫទ័យ។
ប៉ុន្តែខ្ញុំបានពោលថា៖ “ខ្ញុំបាននឿយហត់ជាឥតប្រយោជន៍ ខ្ញុំបានបង់កម្លាំងរបស់ខ្ញុំជាឥតបានការ និងឥតប្រយោជន៍; យ៉ាងណាក៏ដោយ សេចក្ដីយុត្តិធម៌របស់ខ្ញុំនៅជាមួយព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅជាមួយព្រះរបស់ខ្ញុំដែរ”។
មនុស្សទាំងអស់ដែលរស់នៅលើផែនដី ក៏ត្រូវបានចាត់ទុកដូចជាគ្មានអ្វីសោះ ហើយព្រះអង្គទ្រង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គនៅកណ្ដាលចំណោមពលបរិវារនៃស្ថានសួគ៌ និងនៅកណ្ដាលចំណោមមនុស្សដែលរស់នៅលើផែនដី។ គ្មានអ្នកណាអាចទប់ព្រះហស្តរបស់ព្រះអង្គ ឬសួរព្រះអង្គថា៖ “តើព្រះអង្គធ្វើអ្វី?” បានឡើយ។
ខ្ញុំយល់ឃើញថា ខ្ញុំគ្មានអ្វីប្រឆាំងនឹងសតិសម្បជញ្ញៈខ្ញុំឡើយ ប៉ុន្តែខ្ញុំត្រូវបានរាប់ជាសុចរិតមិនមែនដោយសារតែការនេះទេ គឺព្រះអម្ចាស់ជាអ្នកដែលវិនិច្ឆ័យខ្ញុំទេតើ។