ខ្ញុំនឹងនិយាយថា៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួលនឹងត្រូវបានកសាងឲ្យនៅជារៀងរហូត; ព្រះអង្គនឹងធ្វើឲ្យសេចក្ដីស្មោះត្រង់របស់ព្រះអង្គស្ថិតស្ថេរនៅលើមេឃ”។
សុភាសិត 29:14 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើស្ដេចកាត់ក្ដីអ្នកក្រខ្សត់ដោយសេចក្ដីពិត បល្ល័ង្ករបស់ទ្រង់នឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្តេចណាដែលវិនិច្ឆ័យក្តី របស់មនុស្សទាល់ក្រដោយឥតមន្ទិល បល្ល័ង្ករាជ្យរបស់ស្តេចនោះ នឹងបានតាំងឲ្យជាប់ជាដរាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចដែលវិនិច្ឆ័យទោសប្រជារាស្ត្រក្រីក្រ ដោយយុត្តិធម៌ រមែងពង្រឹងអំណាចរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្តេចណាដែលវិនិច្ឆ័យក្តីរបស់មនុស្សទាល់ក្រដោយឥតមន្ទិល បល្ល័ង្ករាជ្យរបស់ស្តេចនោះនឹងបានតាំងឲ្យជាប់ជាដរាប។ អាល់គីតាប ស្ដេចដែលវិនិច្ឆ័យទោសប្រជារាស្ត្រក្រីក្រ ដោយយុត្តិធម៌ រមែងពង្រឹងអំណាចរហូតតទៅ។ |
ខ្ញុំនឹងនិយាយថា៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួលនឹងត្រូវបានកសាងឲ្យនៅជារៀងរហូត; ព្រះអង្គនឹងធ្វើឲ្យសេចក្ដីស្មោះត្រង់របស់ព្រះអង្គស្ថិតស្ថេរនៅលើមេឃ”។
ការធ្វើអាក្រក់ ជាទីស្អប់ខ្ពើមដល់ស្ដេច ដ្បិតបល្ល័ង្កត្រូវបានធ្វើឲ្យស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌។
សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ការពារស្ដេច ហើយបល្ល័ង្ករបស់ទ្រង់ត្រូវបានទ្រទ្រង់ ដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល។
យកមនុស្សអាក្រក់ចេញពីព្រះភក្ត្រស្ដេច នោះបល្ល័ង្ករបស់ទ្រង់នឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌។
អ្នកដឹកនាំដែលខ្វះការយល់ដឹង គឺជាអ្នកសង្កត់សង្កិនដ៏កាចសាហាវ រីឯអ្នកដែលស្អប់កម្រៃទុច្ចរិត នឹងធ្វើឲ្យអាយុរបស់ខ្លួនវែង។
ស្ដេចធ្វើឲ្យស្រុកបានស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌ រីឯមនុស្សដែលស៊ីសំណូករំលំស្រុកវិញ។
ចូររៀនឲ្យចេះធ្វើល្អ ចូរស្វែងរកសេចក្ដីយុត្តិធម៌ ចូរកែតម្រង់អ្នកសង្កត់សង្កិនគេ ចូររកយុត្តិធម៌ឲ្យកូនកំព្រា ហើយកាន់ក្ដីឲ្យស្ត្រីមេម៉ាយផង”។
គឺលោកនឹងជំនុំជម្រះអ្នកក្រខ្សត់ដោយសេចក្ដីសុចរិតយុត្តិធម៌ ហើយសម្រេចសេចក្ដីឲ្យមនុស្សតូចទាបនៅផែនដីដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ ព្រមទាំងសម្លាប់មនុស្សអាក្រក់ដោយខ្យល់ដង្ហើមនៃបបូរមាត់ផង។
ដូច្នេះ ព្រះរាជាអើយ សូមឲ្យសេចក្ដីប្រឹក្សារបស់ខ្ញុំព្រះបាទបានគាប់ព្រះទ័យដល់ព្រះករុណាផង គឺសូមព្រះករុណាផ្ដាច់បាបរបស់ព្រះករុណាចេញដោយការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំងផ្ដាច់អំពើទុច្ចរិតរបស់ព្រះករុណាចេញដោយមេត្តាដល់អ្នកដែលរងទុក្ខ ក្រែងលោសេចក្ដីសុខស្រួលរបស់ព្រះករុណាបានយូរអង្វែង”។