Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 25:5 - ព្រះគម្ពីរខ្មែរសាកល

5 យក​មនុស្ស​អាក្រក់​ចេញ​ពី​ព្រះភក្ត្រ​ស្ដេច នោះ​បល្ល័ង្ក​របស់ទ្រង់​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ដោយ​សេចក្ដីយុត្តិធម៌​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ក៏​ដក​យក​មនុស្ស​អាក្រក់​ចេញ​ពី​ចំពោះ​ស្តេច នោះ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បាន​តាំង​នៅ​ខ្ជាប់‌ខ្ជួន ក្នុង​សេចក្ដី​សុចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បើ​ស្ដេច​ចង់​ពង្រឹង​រាជ​សម្បត្តិ​ដោយ​យុត្តិធម៌ តោង​ដក​មនុស្ស​អាក្រក់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ជា​មុន​សិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ក៏​ដក​យក​មនុស្ស​អាក្រក់​ចេញ​ពី​ចំពោះ​ស្តេច នោះ​រាជ្យ​ទ្រង់​នឹង​បាន​តាំង​នៅ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្ដី​សុចរិត។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 បើ​ស្ដេច​ចង់​ពង្រឹង​រាជ​សម្បត្តិ​ដោយ​យុត្តិធម៌ តោង​ដក​មនុស្ស​អាក្រក់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​ជា​មុន​សិន។

សូមមើលជំពូក ចម្លង




សុភា‌សិត 25:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ធ្វើ​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ស្ដេច ដ្បិត​បល្ល័ង្ក​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ដោយ​សេចក្ដីយុត្តិធម៌​។


សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ការពារ​ស្ដេច ហើយ​បល្ល័ង្ក​របស់ទ្រង់​ត្រូវបាន​ទ្រទ្រង់ ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​។


ស្ដេច​ដែល​គង់​លើ​បល្ល័ង្ក​កាត់ក្ដី ទ្រង់​អុំ​អស់ទាំង​ការ​អាក្រក់​ចេញ​ដោយ​ព្រះនេត្រ​របស់ទ្រង់​។


កុំ​លើកតម្កើង​ខ្លួន​នៅចំពោះ​ព្រះភក្ត្រ​ស្ដេច​ឡើយ ក៏​កុំ​ឈរ​នៅ​កន្លែង​អ្នកធំ​ដែរ


ប្រសិនបើ​ស្ដេច​កាត់ក្ដី​អ្នកក្រខ្សត់​ដោយ​សេចក្ដីពិត បល្ល័ង្ក​របស់ទ្រង់​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ជារៀងរហូត​។


ពេលនោះ នឹង​មាន​បល្ល័ង្ក​មួយ​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល ក៏​នឹង​មាន​ម្នាក់​អង្គុយ​លើ​បល្ល័ង្កនោះ​ដោយ​សេចក្ដីពិតត្រង់ ក្នុង​រោង​របស់​ដាវីឌ ទាំង​ជំនុំជម្រះ ហើយ​ស្វែងរក​សេចក្ដីយុត្តិធម៌ ព្រមទាំង​រហ័ស​នឹងអនុវត្ត​សេចក្ដីសុចរិតយុត្តិធម៌​ផង​។


រីឯ​ការចម្រើនឡើង​នៃ​ការគ្រប់គ្រង និង​សន្តិភាព​របស់ព្រះអង្គ គ្មាន​ទីបញ្ចប់​ឡើយ គឺព្រះអង្គនឹងគ្រប់គ្រង​លើ​បល្ល័ង្ក​របស់​ដាវីឌ និង​លើ​អាណាចក្រ​របស់ព្រះអង្គ ដើម្បី​ស្ថាបនា និង​ទ្រទ្រង់​ដោយ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​សម្រេច​ការនេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម