ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 26:1 - ព្រះគម្ពីរខ្មែរសាកល

ដូចដែល​ព្រិល​នៅ​រដូវក្ដៅ ឬ​ភ្លៀង​នៅ​រដូវច្រូតកាត់​ជា​យ៉ាងណា កិត្តិយស​ក៏​មិន​សម​នឹង​មនុស្សល្ងង់​យ៉ាងនោះដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ការ​ដែល​ហិមៈ​ធ្លាក់​នៅ​រដូវ​ក្តៅ ហើយ​ភ្លៀង​ធ្លាក់​នៅ​រដូវ​ចម្រូត​មិន​សម​យ៉ាង​ណា កិត្តិ‌យស​ក៏​មិន​សម នឹង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លើក​មនុស្ស​ខ្លៅ​ឲ្យ​មាន​កិត្តិយស​មិន​ទំនង​ទេ គឺ​ប្រៀប​ដូច​ជា​មេឃ​ធ្លាក់​ព្រឹល នៅ​រដូវ​ក្ដៅ និង​ដូច​ភ្លៀង​នៅ​រដូវ​ចម្រូត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ការ​ដែល​ហិមៈ​ធ្លាក់​នៅ​រដូវ​ក្តៅ ហើយ​ភ្លៀង​ធ្លាក់​នៅ​រដូវ​ចំរូត​មិន​សម​យ៉ាង​ណា កិត្តិយស​ក៏​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

លើក​មនុស្ស​ខ្លៅ​ឲ្យ​មាន​កិត្តិយស​មិន​ទំនង​ទេ គឺ​ប្រៀប​ដូច​ជា​មេឃ​ធ្លាក់​ព្រឹល នៅ​រដូវ​ក្ដៅ និង​ដូច​ភ្លៀង​នៅ​រដូវ​ចម្រូត។

សូមមើលជំពូក



សុភា‌សិត 26:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​ដើរ​គ្រប់ទីកន្លែង នៅពេលដែល​អំពើថោកទាប​ត្រូវបាន​លើកតម្កើង​នៅក្នុងចំណោម​មនុស្សលោក​៕


ក្នុង​ភ្នែក​របស់អ្នកនោះ គាត់​មើលងាយ​មនុស្សដែល​ត្រូវ​ព្រះ​បោះបង់ចោល ប៉ុន្តែ​ឲ្យតម្លៃ​មនុស្សដែល​កោតខ្លាច​ព្រះយេហូវ៉ា​វិញ​; បើ​បាន​ស្បថ​អ្វីមួយ ក៏​គាត់​មិន​ប្រែប្រួល​ដែរ ទោះបីជា​ត្រូវ​រងទុក្ខ​ក៏ដោយ​។


មនុស្ស​ខ្លាំងពូកែ​អើយ ហេតុអ្វីបានជា​អ្នក​អួត​អំពី​ការអាក្រក់​ដូច្នេះ​? សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះ​នៅគង់វង្សជាដរាប​!


បបូរមាត់​មាន​វោហារ​មិន​សម​នឹង​មនុស្ស​ឆោតល្ងង់​ទៅហើយ ចុះទម្រាំ​បបូរមាត់​ភូតភរ​វិញ តើ​មិន​សម​នឹង​អភិជន​អម្បាលម៉ាន​ទៅទៀត​!


ភាពប្រណិត​មិន​សម​នឹង​មនុស្សល្ងង់​ទៅហើយ ចុះទម្រាំ​ការដែល​បាវបម្រើ​គ្រប់គ្រង​លើ​អ្នកដឹកនាំ តើ​មិន​សម​អម្បាលម៉ាន​ទៅទៀត​!


ខ្សែតី​សម្រាប់​សេះ បង្ហៀរ​សម្រាប់​លា ហើយ​រំពាត់​សម្រាប់​ខ្នង​របស់​មនុស្សល្ងង់​។


ដូចដែល​ចង​ដុំថ្ម​នឹង​ខ្សែដង្ហក់​យ៉ាងណា ផ្ដល់​កិត្តិយស​ឲ្យ​មនុស្សល្ងង់​ក៏យ៉ាងនោះដែរ​។


អ្នកដឹកនាំ​ដែល​ខ្វះ​ការយល់ដឹង គឺជា​អ្នកសង្កត់សង្កិន​ដ៏កាចសាហាវ រីឯ​អ្នកដែល​ស្អប់​កម្រៃទុច្ចរិត នឹង​ធ្វើឲ្យ​អាយុ​របស់ខ្លួន​វែង​។