Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 26:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ការ​ដែល​ហិមៈ​ធ្លាក់​នៅ​រដូវ​ក្តៅ ហើយ​ភ្លៀង​ធ្លាក់​នៅ​រដូវ​ចំរូត​មិន​សម​យ៉ាង​ណា កិត្តិយស​ក៏​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ដូចដែល​ព្រិល​នៅ​រដូវក្ដៅ ឬ​ភ្លៀង​នៅ​រដូវច្រូតកាត់​ជា​យ៉ាងណា កិត្តិយស​ក៏​មិន​សម​នឹង​មនុស្សល្ងង់​យ៉ាងនោះដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ការ​ដែល​ហិមៈ​ធ្លាក់​នៅ​រដូវ​ក្តៅ ហើយ​ភ្លៀង​ធ្លាក់​នៅ​រដូវ​ចម្រូត​មិន​សម​យ៉ាង​ណា កិត្តិ‌យស​ក៏​មិន​សម នឹង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លើក​មនុស្ស​ខ្លៅ​ឲ្យ​មាន​កិត្តិយស​មិន​ទំនង​ទេ គឺ​ប្រៀប​ដូច​ជា​មេឃ​ធ្លាក់​ព្រឹល នៅ​រដូវ​ក្ដៅ និង​ដូច​ភ្លៀង​នៅ​រដូវ​ចម្រូត។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 លើក​មនុស្ស​ខ្លៅ​ឲ្យ​មាន​កិត្តិយស​មិន​ទំនង​ទេ គឺ​ប្រៀប​ដូច​ជា​មេឃ​ធ្លាក់​ព្រឹល នៅ​រដូវ​ក្ដៅ និង​ដូច​ភ្លៀង​នៅ​រដូវ​ចម្រូត។

សូមមើលជំពូក ចម្លង




សុភា‌សិត 26:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាថាក់​ក៏​ចេញ​ទៅ​ឯ​ម៉ា‌ដេកាយ នៅ​ត្រង់​ទីធ្លា​ក្រុង ដែល​នៅ​មុខ​ព្រះ‌រាជ‌វាំង


ហាថាក់​ក៏​ទៅ​ក្រាប​ទូល​ដល់​អេសធើរ តាម​ពាក្យ​របស់​ម៉ា‌ដេកាយ


កាល​ណា​មនុស្ស​លើក​ដំកើង​សេចក្ដី​លាមក​អាក្រក់​ឡើង នោះ​មនុស្ស​អាក្រក់​ក៏​ដើរ​តែ‌ពាស​គ្រប់​កន្លែង។


ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម តែ​លើក​មុខ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ជា​អ្នក​ដែល​ហ៊ាន​ទាំង​ស្បថ​ដល់​បង់​ប្រយោជន៍​ខ្លួន​ផង ឥត​ប្រែ‌ព្រួលឡើយ


ឱ​មនុស្ស​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ពី​អំពើ​អាក្រក់​ដូច្នេះ សេចក្ដី​សប្បុរស​នៃ​ព្រះ​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប


ពាក្យ​សំដី​ខ្ពស់​ប្រសើរ មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ ចំណង់​បើ​បបូរ​មាត់​កំភូត តើ​មិន​សំណំ​នឹង​មនុស្ស​ត្រកូល​ខ្ពស់​ជា​ជាង​យ៉ាង​ណា​ទៅ។


ការ​ដែល​អាស្រ័យ​នៅ​ដោយ​រុងរឿង នោះ​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចំណង់​បើ​ខ្ញុំ​កំដរ ដែល​មាន​អំណាច​លើ​អ្នក​ធំ តើ​មិន​សម​គួរ​ជា​ជាង​អំបាល‌ម៉ាន​ទៅ។


មាន​ត្មោង​សំរាប់​សេះ មាន​បង្ហៀរ​សំរាប់​លា ហើយ​រំពាត់​ក៏​សំរាប់​ខ្នង​មនុស្ស​ល្ងី‌ល្ងើ​ដែរ។


អ្នក​ដែល​ចង​ក្រួស​ភ្ជាប់​ក្នុង​ខ្សែ​ដង្ហក់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​លើក​មុខ​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ


ចៅហ្វាយ​ណា​ដែល​ខ្វះ​យោបល់ នោះ​តែង‌តែ​សង្កត់‌សង្កិន​ជន​ជា​យ៉ាង​ខ្លាំង តែ​អ្នក​ណា​ដែល​ស្អប់​សេចក្ដី​លោភ នោះ​នឹង​បាន​ចំរើន​អាយុ​យឺន‌យូរ​វិញ។


ពុំ​នោះ​សោត សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ័ប៊ី‌ម៉្មា‌ឡិច មក​បញ្ឆេះ​ពួក​មនុស្ស​នៅ​ស៊ីគែម នឹង​ពួក​បន្ទាយ​មីឡូរ​ទៅ ហើយ​ក៏​សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​ពួក​មនុស្ស​នៅ​ស៊ីគែម នឹង​ពួក​បន្ទាយ​មីឡូរ មក​បញ្ឆេះ​អ័ប៊ី‌ម៉្មា‌ឡិច​ដែរ


មាន​គេ​នាំ​ដំណឹង​នោះ​ទៅ​ប្រាប់​ដល់​យ៉ូថាម រួច​គាត់​ក៏​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ​កេរិស៊ីម ទាំង​បន្លឺ​វាចា​ឡើង​ថា ឱ​ពួក​មនុស្ស​នៅ​ស៊ីគែម​អើយ ចូរ​ស្តាប់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ​បាន​ស្តាប់​អ្នក​រាល់​គ្នា​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម