Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 19:10 - ព្រះគម្ពីរខ្មែរសាកល

10 ភាពប្រណិត​មិន​សម​នឹង​មនុស្សល្ងង់​ទៅហើយ ចុះទម្រាំ​ការដែល​បាវបម្រើ​គ្រប់គ្រង​លើ​អ្នកដឹកនាំ តើ​មិន​សម​អម្បាលម៉ាន​ទៅទៀត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ការ​ដែល​អា‌ស្រ័យ​នៅ​ដោយ​រុងរឿង មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ លើស​ពី​នេះ​ទៀត​នោះ ទាសករ​ក៏​មិន​សម​មាន​អំណាច​លើ​អ្នក​ធំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ជីវ‌ភាព​ខ្ពង់‌ខ្ពស់​មិន​ស័ក្ដិ‌សម​នឹង​មនុស្ស​ខ្លៅ​ទេ ហើយ​លើស​ពី​នេះ អ្នក​បម្រើ​ក៏​មិន​សម​ត្រួត‌ត្រា​លើ​មេ​ដឹក​នាំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ការ​ដែល​អាស្រ័យ​នៅ​ដោយ​រុងរឿង នោះ​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចំណង់​បើ​ខ្ញុំ​កំដរ ដែល​មាន​អំណាច​លើ​អ្នក​ធំ តើ​មិន​សម​គួរ​ជា​ជាង​អំបាល‌ម៉ាន​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ជីវ‌ភាព​ខ្ពង់‌ខ្ពស់​មិន​ស័ក្ដិ‌សម​នឹង​មនុស្ស​ខ្លៅ​ទេ ហើយ​លើស​ពី​នេះ អ្នក​បម្រើ​ក៏​មិន​សម​ត្រួត‌ត្រា​លើ​មេ​ដឹក​នាំ​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 19:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

បបូរមាត់​មាន​វោហារ​មិន​សម​នឹង​មនុស្ស​ឆោតល្ងង់​ទៅហើយ ចុះទម្រាំ​បបូរមាត់​ភូតភរ​វិញ តើ​មិន​សម​នឹង​អភិជន​អម្បាលម៉ាន​ទៅទៀត​!


ដូចដែល​ព្រិល​នៅ​រដូវក្ដៅ ឬ​ភ្លៀង​នៅ​រដូវច្រូតកាត់​ជា​យ៉ាងណា កិត្តិយស​ក៏​មិន​សម​នឹង​មនុស្សល្ងង់​យ៉ាងនោះដែរ​។


ប្រជាជន​នឹង​ត្រូវបាន​សង្កត់សង្កិន គឺ​មនុស្ស​ម្នាក់​នឹង​ត្រូវបាន​សង្កត់សង្កិន​ដោយ​មនុស្ស​ម្នាក់​ទៀត ម្នាក់ៗ​នឹងត្រូវបានសង្កត់សង្កិន​ដោយ​អ្នកជិតខាង​របស់ខ្លួន​; ពួក​ក្មេង​ៗ​នឹង​ប្រព្រឹត្តយ៉ាងក្រអឺតក្រទម​ទាស់នឹង​ចាស់ៗ មនុស្ស​តូចទាប​នឹង​ប្រព្រឹត្តយ៉ាងក្រអឺតក្រទម​ទាស់នឹង​មនុស្ស​មានយសស័ក្ដិ​។


“មាន​សេដ្ឋី​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ពណ៌ស្វាយ និង​ក្រណាត់ផាឌិបដ៏ប្រណិត ហើយ​ជប់លៀង​យ៉ាងហ៊ឹកហ៊ាក់​ជារៀងរាល់ថ្ងៃ


នៅក្នុង​ស្ថានមនុស្សស្លាប់ ពេល​សេដ្ឋីនោះ​កំពុង​រងទារុណកម្ម គាត់​ក៏​ងើបភ្នែកឡើង​ឃើញ​អ័ប្រាហាំ​ពី​ចម្ងាយ ព្រមទាំង​ឡាសារ​នៅ​នឹង​ដើមទ្រូង​លោក​។


ចូរ​សោកសង្រេង កាន់ទុក្ខ ហើយ​យំសោក​ចុះ​។ ចូរ​ឲ្យ​សំណើច​របស់អ្នករាល់គ្នា​ទៅជា​ទុក្ខសោក ហើយ​ឲ្យ​អំណរ​ទៅជា​ទុក្ខព្រួយ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម