ទោះបីជានាងនិយាយនឹងយ៉ូសែបជារៀងរាល់ថ្ងៃក៏ដោយ ក៏គាត់មិនព្រមស្ដាប់តាមនាង ដើម្បីរួមដំណេកជាមួយនាង ឬនៅជាមួយនាងឡើយ។
សុភាសិត 23:28 - ព្រះគម្ពីរខ្មែរសាកល នាងសម្ងំចាំដូចចោរប្លន់ ហើយបន្ថែមមនុស្សក្បត់នៅក្នុងចំណោមមនុស្សប្រុស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងលបចាំដូចជាចោរ ហើយក៏ចម្រើនអ្នកក្បត់ នៅក្នុងពួកមនុស្សលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រីនោះចាំស្ទាក់នៅតាមផ្លូវ ដូចចោរស្ទាក់ចាំប្លន់ វាធ្វើឲ្យប្រុសជាច្រើនក្បត់ប្រពន្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ គេលបចាំដូចជាចោរ ហើយក៏ចំរើនអ្នកក្បត់នៅក្នុងពួកមនុស្សលោក។ អាល់គីតាប ស្រីនោះចាំស្ទាក់នៅតាមផ្លូវ ដូចចោរស្ទាក់ចាំប្លន់ វាធ្វើឲ្យប្រុសជាច្រើនក្បត់ប្រពន្ធ។ |
ទោះបីជានាងនិយាយនឹងយ៉ូសែបជារៀងរាល់ថ្ងៃក៏ដោយ ក៏គាត់មិនព្រមស្ដាប់តាមនាង ដើម្បីរួមដំណេកជាមួយនាង ឬនៅជាមួយនាងឡើយ។
មាត់របស់ស្ត្រីផិតក្បត់ជារណ្ដៅដ៏ជ្រៅ អ្នកដែលត្រូវព្រះយេហូវ៉ាទ្រង់ព្រះពិរោធ នឹងធ្លាក់ទៅក្នុងរណ្ដៅនោះ។
ជាការពិត មនុស្សម្នាក់ធ្លាក់ខ្លួនរហូតដល់មានតម្លៃត្រឹមតែនំប៉័ងមួយដុំប៉ុណ្ណោះ ដោយសារតែស្រី គឺស្រីសំផឹង ហើយប្រពន្ធគេប្រមាញ់យកព្រលឹងដ៏មានតម្លៃ។
ពេលនោះ មើល៍! មានស្ត្រីម្នាក់មកជួបគាត់ ដោយសម្លៀកបំពាក់ជាស្ត្រីពេស្យា ទាំងមានឧបាយកលក្នុងចិត្ត។
ប៉ុន្តែអ្នកនោះមិនដឹងថាព្រលឹងមនុស្សស្លាប់នៅទីនោះទេ ក៏មិនដឹងថាអ្នកដែលត្រូវនាងហៅ នៅក្នុងទីជម្រៅនៃស្ថានមនុស្សស្លាប់ដែរ៕
ខ្ញុំបានរកឃើញអ្វីដែលល្វីងជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត គឺមនុស្សស្រីដែលចិត្តរបស់នាងជាអន្ទាក់ និងជាសំណាញ់ ហើយដៃរបស់នាងជាខ្នោះ។ អ្នកដែលផ្គាប់ព្រះហឫទ័យព្រះ នឹងរួចផុតពីនាង ប៉ុន្តែមនុស្សបាបនឹងត្រូវនាងចាប់វិញ។
កុំឲ្យយើងប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ដូចដែលអ្នកខ្លះក្នុងពួកគាត់បានប្រព្រឹត្តឡើយ ជាលទ្ធផល មានមនុស្សពីរម៉ឺនបីពាន់នាក់ដួលស្លាប់ ក្នុងមួយថ្ងៃ។