Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 6:26 - ព្រះគម្ពីរខ្មែរសាកល

26 ជាការពិត មនុស្សម្នាក់ធ្លាក់ខ្លួន​រហូតដល់​មានតម្លៃត្រឹមតែ​នំប៉័ង​មួយ​ដុំ​ប៉ុណ្ណោះ ដោយសារតែ​ស្រី គឺ​ស្រីសំផឹង ហើយ​ប្រពន្ធគេ​ប្រមាញ់យក​ព្រលឹង​ដ៏មានតម្លៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដ្បិត​ថ្លៃ​ឈ្នួល​របស់​ស្រី​ពេស្យា នោះ​ត្រឹម​តែ​នំបុ័ង​មួយ​ចំណិត​ប៉ុណ្ណោះ តែ​ប្រពន្ធ​របស់​អ្នក​ដទៃ​វិញ តែង​ដេញ​ចាប់​យក​ជីវិត​ដ៏​វិសេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ស្រី​ពេស្យា​ចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ រីឯ​ស្ត្រី​ក្បត់​ប្ដី​វិញ គេ​ទាម‌ទារ​យក​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដ្បិត​ដោយ​ព្រោះ​តែ​ស្រី​សំផឹង នោះ​មាន​មនុស្ស​ដែល​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​មាន​នំបុ័ង​តែ​១​ចំណិត​ប៉ុណ្ណោះ ហើយ​ស្រី​កំផិត​តែង‌តែ​ដេញ​ចាប់​ជីវិត​ដ៏​វិសេស

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ស្រី​ពេស្យា​ចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ រីឯ​ស្ត្រី​ក្បត់​ប្ដី​វិញ គេ​ទាម‌ទារ​យក​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ។

សូមមើលជំពូក ចម្លង




សុភា‌សិត 6:26
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​នៅពេល​កូន​ម្នាក់នេះ​របស់លោកឪពុក ដែល​ស៊ីបង្ហិន​ទ្រព្យសម្បត្តិ​របស់លោកឪពុក​ជាមួយ​ស្ត្រីពេស្យា​បាន​មកវិញ លោកឪពុក​បែរជា​សម្លាប់​កូនគោ​ដែល​បំប៉ន សម្រាប់​វា​ទៅវិញ!’។


មនុស្ស​ដែល​ស្រឡាញ់​ប្រាជ្ញា ធ្វើឲ្យ​ឪពុក​របស់ខ្លួន​មានអំណរ រីឯ​អ្នកដែល​សេពគប់​ជាមួយ​ស្ត្រីពេស្យា ស៊ីបង្ហិន​ទ្រព្យសម្បត្តិ​។


មនុស្ស​ចំអកឡកឡឺយ​អុចអាលឲ្យ​ទីក្រុង​ឆេះឡើង រីឯ​មនុស្ស​មានប្រាជ្ញា​រម្ងាប់​កំហឹង​វិញ​។


រហូតដល់​ព្រួញ​ទម្លុះ​ថ្លើម​ខ្លួន​—— គាត់ក៏​ដូច​សត្វស្លាប​ដែល​ប្រញាប់​ចូល​អន្ទាក់ ប៉ុន្តែ​គាត់​មិន​ដឹង​ថា​ការនេះ​ដកយក​ព្រលឹង​របស់ខ្លួន​ឡើយ​។


ក្រែងលោ​ជនមិនស្គាល់​បាន​ឆ្អែត​ដោយ​កម្លាំង​របស់អ្នក ហើយ​ការនឿយហត់​របស់អ្នក​បានទៅលើ​ផ្ទះ​របស់​ជនចម្លែក​វិញ​។


នាង​ក៏​ហៅ​អ្នកផ្ទះ​មក ប្រាប់​ពួកគេ​ថា​៖ “មើល៍! ប្ដីរបស់ខ្ញុំ​បាន​នាំ​អា​ប្រុស​ជនជាតិហេព្រើរ​មក​ឲ្យ​ពួកយើង ដើម្បី​លេងសើច​នឹង​ពួកយើង​ហើយ​! វា​បាន​ចូលមកឯ​ខ្ញុំ​ដើម្បី​ដេក​ជាមួយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​។


ក្រែងលោ​អ្នក​ប្រគល់​កិត្តិយស​របស់អ្នក​ទៅ​អ្នកដទៃ ហើយ​ប្រគល់​អាយុជីវិត​របស់អ្នក​ទៅ​មនុស្ស​ឃោរឃៅ​;


តើ​មនុស្ស​អាច​ឱប​ភ្លើង​នៅនឹង​ទ្រូង ដោយ​មិន​ឆេះ​សម្លៀកបំពាក់​របស់ខ្លួន​បាន​ឬ​?


នាង​សម្ងំចាំ​ដូច​ចោរប្លន់ ហើយ​បន្ថែម​មនុស្ស​ក្បត់​នៅក្នុងចំណោម​មនុស្សប្រុស​។


ក្រោយពី​ការ​ទាំងនេះ​មានកើតឡើងដូច្នេះ​: ប្រពន្ធ​របស់​ម្ចាស់​យ៉ូសែប ចេះតែដៀងភ្នែកមើល​យ៉ូសែប ហើយ​និយាយថា​៖ “ចូរ​រួមដំណេក​ជាមួយ​ខ្ញុំ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម