Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 22:14 - ព្រះគម្ពីរខ្មែរសាកល

14 មាត់​របស់​ស្ត្រី​ផិតក្បត់​ជា​រណ្ដៅ​ដ៏ជ្រៅ អ្នកដែល​ត្រូវ​ព្រះយេហូវ៉ា​ទ្រង់​ព្រះពិរោធ នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 មាត់​របស់​ស្រី​អាវ៉ាសែ ជា​រណ្តៅ​យ៉ាង​ជ្រៅ អ្នក​ណា​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ‌យេហូវ៉ា នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពាក្យ​សម្ដី​របស់​ស្ត្រី​ក្បត់​ប្ដី​ជា​អន្ទាក់​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច អ្នក​ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​តែងតែ​ជាប់​អន្ទាក់​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 មាត់​របស់​ស្រី​ដទៃ​ជា​រណ្តៅ​យ៉ាង​ជ្រៅ អ្នក​ណា​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ‌យេហូវ៉ា នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពាក្យ​សំដី​របស់​ស្ត្រី​ក្បត់​ប្ដី​ជា​អន្ទាក់​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច អ្នក​ដែលអុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​តែងតែ​ជាប់​អន្ទាក់​នោះ។

សូមមើលជំពូក ចម្លង




សុភា‌សិត 22:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យើង​បាន​បណ្ដោយ​ពួកគេ​តាម​ភាពរឹងរូស​នៃ​ចិត្ត​របស់ខ្លួន ឲ្យ​ពួកគេ​ដើរ​តាម​គម្រោង​របស់ខ្លួន​។


ដ្បិត​ស្រីសំផឹង​ជា​រណ្ដៅ​ដ៏ជ្រៅ ហើយ​ស្រីក្រៅ​ជា​អណ្ដូង​ដ៏ចង្អៀត​។


ខ្ញុំ​បាន​រកឃើញ​អ្វីដែល​ល្វីងជូរចត់​ជាង​សេចក្ដីស្លាប់​ទៅទៀត គឺ​មនុស្សស្រី​ដែល​ចិត្ត​របស់នាង​ជា​អន្ទាក់ និង​ជា​សំណាញ់ ហើយ​ដៃ​របស់នាង​ជា​ខ្នោះ​។ អ្នកដែល​ផ្គាប់ព្រះហឫទ័យ​ព្រះ នឹង​រួចផុត​ពី​នាង ប៉ុន្តែ​មនុស្សបាប​នឹង​ត្រូវ​នាង​ចាប់​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម