ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
សុភាសិត 22:5 - ព្រះគម្ពីរខ្មែរសាកល មានបន្លា និងអន្ទាក់នៅក្នុងផ្លូវរបស់មនុស្សវៀចវេរ អ្នកដែលការពារព្រលឹងរបស់ខ្លួន នឹងចេញឆ្ងាយពីផ្លូវនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងផ្លូវរបស់មនុស្សវៀច មានសុទ្ធតែបន្លា និងអន្ទាក់ អ្នកដែលរក្សាព្រលឹងខ្លួន នឹងចៀសចេញឆ្ងាយពីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្លូវអសីលធម៌មានសុទ្ធតែបន្លា និងអន្ទាក់។ អ្នកស្រឡាញ់ជីវិតតែងតែដើរចៀសឆ្ងាយពីផ្លូវនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងផ្លូវរបស់មនុស្សវៀច នោះមានសុទ្ធតែបន្លា ហើយនឹងអន្ទាក់ អ្នកដែលរក្សាព្រលឹងខ្លួន នឹងចៀសឆ្ងាយពីនោះចេញ។ អាល់គីតាប ផ្លូវអសីលធម៌មានសុទ្ធតែបន្លា និងអន្ទាក់។ អ្នកស្រឡាញ់ជីវិតតែងតែដើរចៀសឆ្ងាយពីផ្លូវនោះ។ |
ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
អ្នកដែលរស់នៅក្នុងទីលាក់កំបាំងរបស់ព្រះដ៏ខ្ពស់បំផុត គឺស្នាក់នៅក្រោមម្លប់របស់ព្រះដ៏មានព្រះចេស្ដា។
អ្នកដែលការពារមាត់របស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន រីឯអ្នកដែលបើកបបូរមាត់ធំ នាំសេចក្ដីហិនវិនាសមកលើខ្លួនឯង។
ផ្លូវរបស់មនុស្សខ្ជិលច្រអូសប្រៀបដូចជារបងបន្លា រីឯគន្លងរបស់មនុស្សទៀងត្រង់ប្រៀបដូចជាមហាវិថី។
វិថីរបស់មនុស្សទៀងត្រង់ គឺការដែលបែរចេញពីសេចក្ដីអាក្រក់; អ្នកដែលការពារផ្លូវរបស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន។
អ្នកដែលរក្សាសេចក្ដីបង្គាប់ គឺរក្សាព្រលឹងរបស់ខ្លួន អ្នកដែលមើលងាយផ្លូវរបស់ខ្លួន មុខជាស្លាប់មិនខាន។
រង្វាន់នៃការបន្ទាបខ្លួន និងការកោតខ្លាចព្រះយេហូវ៉ា ជាភាពស្ដុកស្ដម្ភ សិរីរុងរឿង និងជីវិត។
មានអន្ទាក់នៅក្នុងការបំពានរបស់មនុស្សអាក្រក់ រីឯមនុស្សសុចរិតច្រៀងដោយអំណរ ហើយអរសប្បាយផង។
ផ្លូវរបស់មនុស្សអាក្រក់ដូចជាភាពងងឹតសូន្យ ពួកគេមិនដឹងថាខ្លួនឯងជំពប់ដោយសារអ្វីទេ។
យើងដឹងហើយថា អស់អ្នកដែលកើតមកពីព្រះ មិនប្រព្រឹត្តបាបទេ គឺព្រះអង្គដែលប្រសូតពីព្រះ រក្សាអ្នកនោះ ហើយមេអាក្រក់ក៏មិនប៉ះអ្នកនោះឡើយ។