Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 22:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​វៀច មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់ អ្នក​ដែល​រក្សា​ព្រលឹង​ខ្លួន នឹង​ចៀស​ចេញ​ឆ្ងាយ​ពី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 មាន​បន្លា និង​អន្ទាក់​នៅក្នុង​ផ្លូវ​របស់​មនុស្ស​វៀចវេរ អ្នកដែល​ការពារ​ព្រលឹង​របស់ខ្លួន នឹង​ចេញឆ្ងាយ​ពី​ផ្លូវនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ផ្លូវ​អសីលធម៌​មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់។ អ្នក​ស្រឡាញ់​ជីវិត​តែងតែ​ដើរ​ចៀស‌ឆ្ងាយ​ពី​ផ្លូវ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​វៀច នោះ​មាន​សុទ្ធ​តែ​បន្លា ហើយ​នឹង​អន្ទាក់ អ្នក​ដែល​រក្សា​ព្រលឹង​ខ្លួន នឹង​ចៀស​ឆ្ងាយ​ពី​នោះ​ចេញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ផ្លូវ​អសីល‌ធម៌​មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់។ អ្នក​ស្រឡាញ់​ជីវិត​តែងតែ​ដើរ​ចៀស‌ឆ្ងាយ​ពី​ផ្លូវ​នោះ។

សូមមើលជំពូក ចម្លង




សុភា‌សិត 22:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ជើង​ខ្លួន​គេ​នាំ​ឲ្យ​គេ​ជាប់​មង គេ​ដើរ​លើ​រង្វង់​អន្ទាក់​ជា‌និច្ច។


សូម​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ជា​អន្ទាក់ មក​លើ​មនុស្ស​អាក្រក់ គឺ​ជា​ភ្លើង​ឆេះ និង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ។


អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា ។


គំនិត​ដែល​ចេះ​ពិចារណា តែង​មាន​គេ​គោរព​រាប់​អាន តែ​ផ្លូវ​របស់​មនុស្ស​វៀច​វេរ នោះ​ជា​សេចក្ដី​វិនាស វិញ។


អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ។


ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស ធៀប​ដូច​ជា​របង​បន្លា តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ត្រង់ ត្រឡប់​ជា​ថ្នល់​ធំ​វិញ។


ផ្លូវ​របស់​មនុស្ស​ទៀង​ត្រង់ នោះ​គឺ​ជា​ការ​ចៀស​វាង​ពី​អំពើ​អាក្រក់ អ្នក​ណា​ដែល​រក្សា​ទុក​នូវ​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​ឈ្មោះ​ថា​ការ​ពារ​ព្រលឹង​ខ្លួន។


អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ‌វិន័យ ឈ្មោះ​ថា​រក្សា​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​មិន​ប្រយ័ត្ន​ក្នុង​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន មុខ​ជា​ត្រូវ​ស្លាប់។


ផល​នៃ​សេចក្ដី​សុភាព និង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិ‌សព្ទ និង​ជីវិត។


មាន​អន្ទាក់នៅ​ក្នុង​អំពើ​រំលង​របស់​មនុស្ស​អាក្រក់ តែ​មនុស្ស​សុចរិត​ច្រៀង​ដោយ​អរ​សប្បាយ​វិញ។


ឯ​ផ្លូវ​របស់​មនុស្ស​អា‌ក្រក់ នោះ​ធៀប​ដូច​ជា​សេចក្ដី​ងងឹត​វិញ គេ​មិន​ដឹង​ថា​ចំពប់​នឹង​អ្វី​ទេ។


ត្រូវ​ដឹងឲ្យ​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​មិន​បណ្តេញ​សាសន៍​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៀត​ឡើយ គឺ​គេ​នឹង​នៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​អ្នក​រាល់​គ្នា ក៏​ជា​រំពាត់​នៅ​ខ្នង និង​ជា​បន្លានៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​វិនាស​បាត់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា​បាន​ប្រទានឲ្យ។


យើង​ដឹង​ថា អស់​អ្នក​ដែល​កើតមក​ពី​ព្រះ មិន​ធ្វើ​បាប​ទៀត​ឡើយ គឺ​ព្រះ‌អង្គ​ដែល​កើត​មក​ពី​ព្រះ ទ្រង់​ការ​ពារ​អ្នក​នោះ ហើយ​មេ​កំណាច​មិន​អាចប៉ះ​អ្នក​នោះ​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម