នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។
សុភាសិត 21:30 - ព្រះគម្ពីរខ្មែរសាកល គ្មានប្រាជ្ញាណា គ្មានការយល់ដឹងណា ហើយគ្មានការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មានប្រាជ្ញា ការពិចារណា ឬយោបល់ណាអាចប្រៀបផ្ទឹមស្មើនឹងព្រះអម្ចាស់បានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។ អាល់គីតាប គ្មានប្រាជ្ញា ការពិចារណា ឬយោបល់ណាអាចប្រៀបផ្ទឹមស្មើនឹងអុលឡោះតាអាឡាបានឡើយ។ |
នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។
អ្វីៗដែលមាននៅ ត្រូវបានដាក់ឈ្មោះតាំងពីយូរមកហើយ; មនុស្សជាអ្វីក៏ត្រូវបានស្គាល់ហើយ ហើយគេមិនអាចឈ្លោះប្រកែកជាមួយអ្នកដែលខ្លាំងជាងខ្លួនបានឡើយ។
ជាការពិត ព្រះយេហូវ៉ានៃពលបរិវារបានគ្រោងទុក តើនរណាអាចបញ្ឈប់បាន? ព្រះហស្តរបស់ព្រះអង្គបានលាតទៅហើយ តើនរណាអាចធ្វើឲ្យត្រឡប់មកវិញបាន?
យើងគិតថា យុទ្ធសាស្រ្ត និងកម្លាំងខាងយោធារបស់អ្នកគ្រាន់តែជាសម្ដីទទេប៉ុណ្ណោះ។ ឥឡូវនេះ តើអ្នកទុកចិត្តលើអ្នកណា បានជាអ្នកបះបោរនឹងយើងដូច្នេះ?’។
វេទនាហើយ! អ្នកដែលតតាំងនឹងអ្នកដែលបានសូនខ្លួនឡើង! គេគ្រាន់តែជាភាជនៈដីមួយក្នុងចំណោមភាជនៈដីទាំងអស់នៅលើផែនដីប៉ុណ្ណោះ។ តើដីឥដ្ឋនិយាយនឹងអ្នកដែលសូនខ្លួនថា៖ “ឯងកំពុងធ្វើអ្វី? ម្ដេចក៏សមិទ្ធផលរបស់ឯងគ្មានដៃចាប់ដូច្នេះ?” ឬ?
ឥឡូវនេះ ខ្ញុំសូមប្រាប់អស់លោកថា ចូរដកខ្លួនចេញពីអ្នកទាំងនេះ ហើយបណ្ដោយពួកគេទៅ ពីព្រោះប្រសិនបើគម្រោង ឬកិច្ចការនេះចេញមកពីមនុស្ស នោះនឹងរលាយសាបសូន្យ។
ផ្ទុយទៅវិញ ប្រសិនបើការនេះមកពីព្រះ អ្នករាល់គ្នាមិនអាចរំលាយពួកគេបានឡើយ មិនត្រឹមតែប៉ុណ្ណោះ អ្នករាល់គ្នាអាចត្រូវជាប់ទោសជាអ្នកប្រឆាំងនឹងព្រះទៀតផង”។ ដូច្នេះ ពួកគេក៏យល់ព្រមតាមកាម៉ាលាល។
ហើយជា “ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេបានជំពប់ ពីព្រោះពួកគេមិនព្រមជឿព្រះបន្ទូល តាមដែលត្រូវបានតម្រូវទុក។