Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 36:5 - ព្រះគម្ពីរខ្មែរសាកល

5 យើង​គិតថា យុទ្ធសាស្រ្ត និង​កម្លាំង​ខាង​យោធា​របស់អ្នក​គ្រាន់តែ​ជា​សម្ដីទទេ​ប៉ុណ្ណោះ​។ ឥឡូវនេះ តើ​អ្នក​ទុកចិត្ត​លើ​អ្នកណា បានជា​អ្នក​បះបោរ​នឹង​យើង​ដូច្នេះ​?’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 យើង​ថា គំនិត​របស់​អ្នក និង​កម្លាំង​សម្រាប់​ច្បាំង នោះ​ជា​ឥត​ប្រយោជន៍​ទទេ តើ​ទី​ពឹង​អ្នក​ណា បាន​ជា​អ្នក​បះ‌បោរ​នឹង​យើង​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌ករុណា​ស្មាន​ថា ពាក្យ​សម្ដី​អាច​ជំនួស​ក្រុម​ប្រឹក្សា​យោធា និង​កម្លាំង​ទ័ព ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​បាន​ឬ? តើ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​នរណា​បាន​ជា​ហ៊ាន​បះ‌បោរ​នឹង​យើង​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អញ​ថា គំនិត​របស់​ឯង នឹង​កំឡាំង​សំរាប់​ច្បាំង នោះ​ជា​ឥត​ប្រយោជន៍​ទទេ ចុះ​តើ​ឯង​ពឹង​ដល់​អ្នក​ណា បាន​ជា​ឯង​បះ‌បោរ​នឹង​អញ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្តេច​ស្មាន​ថា ពាក្យ​សំដី​អាច​ជំនួស​ក្រុម​ប្រឹក្សា​យោធា និង​កម្លាំង​ទ័ព ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​បាន​ឬ? តើ​ស្តេច​ពឹង​ផ្អែក​លើ​នរណា​បាន​ជា​ហ៊ាន​បះ‌បោរ​នឹង​យើង​ដូច្នេះ?

សូមមើលជំពូក ចម្លង




អេសាយ 36:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម