សុភាសិត 21:29 - ព្រះគម្ពីរខ្មែរសាកល មនុស្សអាក្រក់ធ្វើមុខក្រាស់ រីឯមនុស្សទៀងត្រង់មធ្យ័តក្នុងផ្លូវរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សដែលប្រព្រឹត្តអាក្រក់ តែងធ្វើទឹកមុខរឹង តែមនុស្សទៀងត្រង់វិញ តែងពិចារណាមើល ផ្លូវរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់រមែងមានមុខក្រាស់ រីឯមនុស្សទៀងត្រង់ រឹតតែប្រព្រឹត្តត្រឹមត្រូវថែមទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សដែលប្រព្រឹត្តអាក្រក់ គេធ្វើទឹកមុខរឹង តែមនុស្សទៀងត្រង់វិញ គេខំប្រឹងកែឲ្យផ្លូវខ្លួនបានត្រឹមត្រូវ។ អាល់គីតាប មនុស្សអាក្រក់រមែងមានមុខក្រាស់ រីឯមនុស្សទៀងត្រង់ រឹតតែប្រព្រឹត្តត្រឹមត្រូវថែមទៀត។ |
ទូលបង្គំបានជញ្ជឹងគិតអំពីផ្លូវរបស់ខ្លួន ហើយបង្វែរជើងរបស់ទូលបង្គំទៅសេចក្ដីបន្ទាល់របស់ព្រះអង្គវិញ។
សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍ តម្រង់ផ្លូវរបស់ខ្លួនគេ ប៉ុន្តែមនុស្សអាក្រក់នឹងដួលដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន។
មានពរហើយ មនុស្សដែលកោតខ្លាចជានិច្ច! ប៉ុន្តែអ្នកដែលធ្វើឲ្យចិត្តរបស់ខ្លួនរឹងរូស នឹងធ្លាក់ទៅក្នុងមហន្តរាយ។
មនុស្សដែលត្រូវបានស្ដីប្រដៅជាច្រើនលើកច្រើនសា ក៏នៅតែធ្វើករឹង នឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
ចូរស្ទង់មើលគន្លងនៃជើងរបស់អ្នក នោះអស់ទាំងផ្លូវរបស់អ្នកនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរ។
តើនរណាដូចមនុស្សមានប្រាជ្ញា? តើនរណាដឹងការបកស្រាយនូវសេចក្ដីអ្វីមួយ? ប្រាជ្ញារបស់មនុស្សធ្វើឲ្យទឹកមុខរបស់គេភ្លឺថ្លា ហើយភាពរឹងរូសនៃទឹកមុខរបស់គេក៏ផ្លាស់ប្ដូរដែរ។
សូមឲ្យព្រះដែលជាព្រះបិតារបស់យើង គឺព្រះអង្គផ្ទាល់ និងព្រះយេស៊ូវព្រះអម្ចាស់នៃយើង នាំផ្លូវយើងឲ្យមកជួបអ្នករាល់គ្នា។