Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 28:14 - ព្រះគម្ពីរខ្មែរសាកល

14 មានពរ​ហើយ មនុស្ស​ដែល​កោតខ្លាច​ជានិច្ច​! ប៉ុន្តែ​អ្នកដែល​ធ្វើឲ្យ​ចិត្ត​របស់ខ្លួន​រឹងរូស នឹង​ធ្លាក់​ទៅក្នុង​មហន្តរាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ចិត្ត កោត​ខ្លាច​ជា‌និច្ច តែ​អ្នក​ណា​ដែល​តាំង​ចិត្ត​រឹង​ទទឹង នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្ត‌រាយ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 អ្នក​ណា​ប្រយ័ត្ន​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​មាន​សុភមង្គល​ហើយ រីឯ​អ្នក​កាន់​ចិត្ត​រឹង‌រូស​មុខ​ជា​ជួប​នឹង​ទុក្ខ​លំបាក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ចិត្ត​កោត‌ខ្លាច​ជានិច្ច តែ​អ្នក​ណា​ដែល​តាំង​ចិត្ត​រឹង‌ទទឹង នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ្នក​ណា​ប្រយ័ត្ន​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ រីឯ​អ្នក​កាន់​ចិត្ត​រឹង‌រូស​មុខ​ជា​ជួប​នឹង​ទុក្ខ​លំបាក។

សូមមើលជំពូក ចម្លង




សុភា‌សិត 28:14
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាលេលូយ៉ា​! មានពរ​ហើយ មនុស្ស​ដែល​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​ពេញចិត្ត​យ៉ាងខ្លាំង​នឹង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​!


ទូលបង្គំ​បាន​តាំង​ព្រះយេហូវ៉ា​នៅមុខ​ទូលបង្គំ​ជានិច្ច​; ដោយសារ​ព្រះអង្គ​គង់នៅ​ខាងស្ដាំ​ទូលបង្គំ ទូលបង្គំ​មិន​រង្គើ​ឡើយ​។


ចូរ​បម្រើ​ព្រះយេហូវ៉ា​ក្នុង​ការកោតខ្លាច ហើយ​ត្រេកអរ​ក្នុង​ការញ័ររន្ធត់​!


“កុំ​ឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​រឹងរូស​ដូច​នៅ​មេរីបា ឬ​ដូច​ថ្ងៃ​នៅ​ម៉ាសា​ក្នុង​ទីរហោស្ថាន​នោះ​ឡើយ​។


កុំឲ្យ​ចិត្ត​របស់អ្នក​ច្រណែន​មនុស្សបាប​ឡើយ ផ្ទុយទៅវិញ ចូរស្ថិត​នៅក្នុង​ការកោតខ្លាច​ព្រះយេហូវ៉ា​វាល់ព្រឹកវាល់ល្ងាច​។


មនុស្ស​ដែលត្រូវបាន​ស្ដីប្រដៅ​ជាច្រើនលើកច្រើនសា ក៏​នៅតែ​ធ្វើករឹង នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។


ថ្វីត្បិតតែ​មនុស្សបាប​ធ្វើ​អាក្រក់​មួយរយ​ដង ហើយ​នៅតែ​មានអាយុវែង​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា នឹង​ទៅជា​ល្អ​ដល់​អ្នក​កោតខ្លាច​ព្រះ ពីព្រោះ​ពួកគេ​កោតខ្លាច​នៅចំពោះ​ព្រះអង្គ​។


ដ្បិត​ដៃ​របស់យើង​បាន​បង្កើត​របស់សព្វសារពើ​ទាំងនេះ នោះ​របស់សព្វសារពើ​ទាំងនេះ​ក៏​កើតមាន”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។ “ប៉ុន្តែ​មនុស្ស​បែបនេះ​វិញ ដែល​យើង​យកចិត្តទុកដាក់ គឺ​អ្នកដែល​រាបទាប ហើយ​មានវិប្បដិសារី​ខាងឯ​វិញ្ញាណ ព្រមទាំង​ញាប់ញ័រ​ចំពោះ​ពាក្យ​របស់យើង​។


ត្រូវ​ហើយ​! ពួកគេ​ត្រូវបាន​កាច់ចេញ​ដោយសារតែ​ភាពឥតជំនឿ រីឯ​អ្នក​វិញ អ្នក​នៅឈរ​ដោយសារតែ​ជំនឿ​។ ដូច្នេះ កុំ​មានគំនិតឆ្មើងឆ្មៃ​ឡើយ ផ្ទុយទៅវិញ ចូរ​ភ័យខ្លាច​ទៅ


ឬមួយក៏​អ្នក​មើលងាយ​ភាពបរិបូរ​នៃ​សេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និង​សេចក្ដីអត់ធ្មត់​របស់​ព្រះអង្គ ដោយ​មិនយល់​ថា ព្រះហឫទ័យសប្បុរស​របស់​ព្រះ គឺដើម្បី​នាំ​អ្នក​ទៅ​ដល់​ការកែប្រែចិត្ត​ទេ​ឬ​?


ប៉ុន្តែ​ដោយសារតែ​ភាពរឹងរូស និង​ចិត្ត​មិនព្រមកែប្រែ​របស់អ្នក អ្នក​កំពុង​ប្រមូល​ព្រះពិរោធ​ទុក​ឲ្យ​ខ្លួនឯង សម្រាប់​ថ្ងៃ​នៃ​ព្រះពិរោធ និង​ការសម្ដែង​ការជំនុំជម្រះ​ដ៏សុចរិតយុត្តិធម៌​របស់​ព្រះ​។


ដូច្នេះ ដរាបណាដែល​សេចក្ដីសន្យា​អំពី​ការ​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​របស់​ព្រះ​នៅមាន​នៅឡើយ ចូរឲ្យ​យើងរាល់គ្នា​ភ័យខ្លាច ក្រែងលោ​មាន​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មើលទៅដូចជា​ឈោងទៅមិនដល់​។


ដោយ​អ្នករាល់គ្នា​ហៅ​ព្រះអង្គនោះ​ដែល​ជំនុំជម្រះ​តាម​ការប្រព្រឹត្ត​របស់​ម្នាក់ៗ​ដោយ​ឥតលំអៀង ថា​ព្រះ​បិតា ដូច្នេះ​ចូរ​រស់នៅ​ដោយ​ការកោតខ្លាច ក្នុង​ពេល​ដែល​អ្នករាល់គ្នា​ជា​ជនរស់នៅបណ្ដោះអាសន្ន​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម