Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 7:13 - ព្រះគម្ពីរខ្មែរសាកល

13 នាង​ចាប់​កំលោះនោះ ហើយ​ថើប​គាត់ ក៏​និយាយ​នឹង​គាត់​ដោយមុខក្រាស់​ថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 គឺ​យ៉ាង​នោះ​ដែល​នាង​ចាប់ ហើយ​ថើប​វា ក៏​និយាយ​នឹង​វា​ដោយ​មុខ​ក្រាស់​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នាង​ចាប់​អ្នក​កំលោះ​មក​ឱប​រឹត ហើយ​និយាយ​ទាំង​ងងើល​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គឺ​យ៉ាង​នោះ ដែល​នាង​ចាប់ ហើយ​ថើប​វា ក៏​និយាយ​នឹង​វា​ដោយ​មុខ​ក្រាស់​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នាង​ចាប់​អ្នក​កំលោះ​មក​ឱប​រឹត ហើយ​និយាយ​ទាំង​ងងើល​ថា

សូមមើលជំពូក ចម្លង




សុភា‌សិត 7:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ប្រពន្ធរបស់ម្ចាស់គាត់ ក៏​ចាប់​អាវ​គាត់​ជាប់ ហើយ​និយាយថា​៖ “ចូរ​រួមដំណេក​ជាមួយ​ខ្ញុំ​!”។ ប៉ុន្តែ​យ៉ូសែប​ទុក​អាវ​របស់គាត់​ចោល​នៅក្នុង​ដៃ​នាង ហើយ​រត់​ចេញទៅ​ខាងក្រៅ​។


ក្រោយពី​ការ​ទាំងនេះ​មានកើតឡើងដូច្នេះ​: ប្រពន្ធ​របស់​ម្ចាស់​យ៉ូសែប ចេះតែដៀងភ្នែកមើល​យ៉ូសែប ហើយ​និយាយថា​៖ “ចូរ​រួមដំណេក​ជាមួយ​ខ្ញុំ​!”។


មើល៍! ពួកគេ​បាន​សម្ងំចាំ​ដើម្បី​ចាប់​ព្រលឹង​របស់ទូលបង្គំ មនុស្ស​កាចសាហាវ​បង្កជម្លោះ​ទាស់នឹង​ទូលបង្គំ​! ព្រះយេហូវ៉ា​អើយ នេះ​មិនមែន​មកពី​ការបំពាន​របស់ទូលបង្គំ ហើយក៏​មិនមែន​មកពី​បាប​របស់ទូលបង្គំ​ដែរ​!


មនុស្ស​អាក្រក់​ធ្វើមុខក្រាស់ រីឯ​មនុស្ស​ទៀងត្រង់​មធ្យ័ត​ក្នុង​ផ្លូវ​របស់ខ្លួន​។


ដើម្បី​ស្រែកហៅ​អ្នកដែល​ដើរកាត់ គឺ​អ្នកដែល​ដើរត្រង់​តាម​ផ្លូវ​របស់ពួកគេ ថា​៖


ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​ជួយ​ខ្ញុំ ដោយហេតុនេះ​ខ្ញុំ​មិន​អៀនខ្មាស ដោយហេតុនេះ​ខ្ញុំ​បាន​ធ្វើ​មុខ​ដូចជា​ថ្មដែកកេះ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​អាម៉ាស់មុខ​ឡើយ​។


យ៉ាងណាមិញ យើង​មាន​ការនេះ​ប្រកាន់នឹង​អ្នក គឺថា​អ្នក​បណ្ដោយ​យេសិបិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួនឯង​ថា​ព្យាការិនី​។ នាង​បង្រៀន និង​បោកបញ្ឆោត​បាវបម្រើ​របស់យើង​ឲ្យ​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ និង​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ​ទៀតផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម