ព្រះយេហូវ៉ាអើយ សូមសង្គ្រោះផង! ដ្បិតលែងមានវិសុទ្ធជនហើយ មនុស្សស្មោះត្រង់ក៏បាត់ពីចំណោមមនុស្សលោកដែរ។
សុភាសិត 20:6 - ព្រះគម្ពីរខ្មែរសាកល មនុស្សជាច្រើនអះអាងអំពីភាពស្មោះត្រង់របស់ខ្លួន ប៉ុន្តែតើនរណាអាចរកបានមនុស្សស្មោះត្រង់? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន តើអ្នកណានឹងរកមនុស្សទៀងត្រង់ សូម្បីតែម្នាក់បាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សជាច្រើនអះអាងថាខ្លួនសប្បុរស តែមនុស្សគួរឲ្យទុកចិត្តពិបាករកណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន តើអ្នកណានឹងរកមនុស្សទៀងត្រង់ សូម្បីតែម្នាក់បាន។ អាល់គីតាប មនុស្សជាច្រើនអះអាងថាខ្លួនសប្បុរស តែមនុស្សគួរឲ្យទុកចិត្តពិបាករកណាស់។ |
ព្រះយេហូវ៉ាអើយ សូមសង្គ្រោះផង! ដ្បិតលែងមានវិសុទ្ធជនហើយ មនុស្សស្មោះត្រង់ក៏បាត់ពីចំណោមមនុស្សលោកដែរ។
ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។
ផែនការនៅក្នុងចិត្តមនុស្ស ជាទឹកដ៏ជ្រៅ ប៉ុន្តែមនុស្សមានការយល់ដឹង នឹងដងវាចេញមក។
ទុកឲ្យអ្នកឯទៀតសរសើរអ្នកចុះ គឺមិនមែនមាត់ខ្លួនឯងទេ ក៏ទុកឲ្យអ្នកដទៃសរសើរវិញ គឺមិនមែនបបូរមាត់ខ្លួនឯងដែរ។
ដែលព្រលឹងរបស់ខ្ញុំបានស្វែងរកម្ដងហើយម្ដងទៀត ប៉ុន្តែនៅតែរកមិនឃើញ។ ក្នុងចំណោមមួយពាន់នាក់ ខ្ញុំបានរកឃើញមនុស្សប្រុសទៀងត្រង់ម្នាក់ ប៉ុន្តែខ្ញុំរកមិនឃើញមនុស្សស្រីទៀងត្រង់សោះ ក្នុងចំណោមអ្នកទាំងអស់នោះ។
ដូច្នេះ កាលណាអ្នកចែកទាន កុំផ្លុំត្រែនៅពីមុខអ្នកឡើយ ដូចដែលពួកមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីទទួលការលើកតម្កើងសិរីរុងរឿងពីមនុស្ស។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។
ពួកផារិស៊ីនោះបានឈរអធិស្ឋានសេចក្ដីទាំងនេះនឹងខ្លួនឯងថា: ‘ព្រះអើយ ទូលបង្គំអរព្រះគុណព្រះអង្គ ដែលទូលបង្គំមិនដូចមនុស្សឯទៀតដែលជាមនុស្សជំរិតគេ មនុស្សទុច្ចរិត មនុស្សផិតក្បត់ ហើយក៏មិនដូចអ្នកទារពន្ធនេះដែរ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងផ្ដល់យុត្តិធម៌ដល់ពួកគេយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ នៅពេលកូនមនុស្សបានមកវិញ តើលោកនឹងរកឃើញជំនឿនៅលើផែនដីឬទេ?”។
ប៉ុន្តែពេត្រុសទូលព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបនឹងទៅជាមួយព្រះអង្គហើយ ទោះបីជាដល់គុក ឬដល់សេចក្ដីស្លាប់ក៏ដោយ!”។
ព្រះយេស៊ូវទតឃើញណាថាណែលកំពុងមករកព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖“មើល៍! ជនជាតិអ៊ីស្រាអែលពិតប្រាកដ! នៅក្នុងគាត់គ្មានឧបាយកលសោះ”។
ខ្ញុំបានក្លាយជាមនុស្សល្ងង់ គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ។ តាមពិត ខ្ញុំគួរតែត្រូវអ្នករាល់គ្នាណែនាំឲ្យគេទទួលយក ពីព្រោះខ្ញុំគ្មានអ្វីចាញ់ពួក “មហាសាវ័ក” ទាំងនោះទេ ទោះបីជាខ្ញុំគ្មានតម្លៃក៏ដោយ។