ពន្លឺរបស់មនុស្សសុចរិតធ្វើឲ្យអរសប្បាយ រីឯចង្កៀងរបស់មនុស្សអាក្រក់នឹងត្រូវបានពន្លត់។
សុភាសិត 20:20 - ព្រះគម្ពីរខ្មែរសាកល ចំពោះអ្នកដែលជេរប្រមាថឪពុក ឬម្ដាយរបស់ខ្លួន ចង្កៀងរបស់អ្នកនោះនឹងត្រូវបានពន្លត់នៅក្នុងសេចក្ដីងងឹតសូន្យសុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលប្រទេចផ្ដាសាឪពុកម្តាយ ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់ នៅក្នុងទីងងឹតសូន្យសុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាប្រទេចផ្ដាសាឪពុកម្ដាយ ជីវិតរបស់អ្នកនោះនឹងរលត់ ដូចចង្កៀងនៅក្នុងទីងងឹត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលប្រទេចផ្តាសាឪពុកម្តាយ ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់នៅក្នុងទីងងឹតសូន្យសុង។ អាល់គីតាប អ្នកណាប្រទេចផ្ដាសាឪពុកម្ដាយ ជីវិតរបស់អ្នកនោះនឹងរលត់ ដូចចង្កៀងនៅក្នុងទីងងឹត។ |
ពន្លឺរបស់មនុស្សសុចរិតធ្វើឲ្យអរសប្បាយ រីឯចង្កៀងរបស់មនុស្សអាក្រក់នឹងត្រូវបានពន្លត់។
ភ្នែកដែលចំអកឡកឡឺយដាក់ឪពុក ព្រមទាំងមើលងាយដល់ការស្ដាប់បង្គាប់ម្ដាយ ក្អែកតាមជ្រលងភ្នំនឹងខ្វេះវាចេញ ហើយកូនឥន្ទ្រីនឹងស៊ីវាដែរ។
ដ្បិតព្រះបានបង្គាប់ថា: ‘ចូរគោរពឪពុក និងម្ដាយរបស់អ្នក’ ហើយថា: ‘ត្រូវតែប្រហារជីវិតអ្នកដែលជេរប្រមាថឪពុក ឬម្ដាយ’ ។
“ដូច្នេះ ស្ដេចក៏មានរាជឱង្ការនឹងពួកអ្នកបម្រើថា: ‘ចូរចងដៃចងជើងអ្នកនេះ ហើយបោះគាត់ចោលទៅក្នុងសេចក្ដីងងឹតខាងក្រៅទៅ! នៅទីនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញ’។
ពួកស្ត្រីល្ងង់ក៏និយាយនឹងពួកស្ត្រីមានប្រាជ្ញាថា: ‘សូមចែកប្រេងខ្លះឲ្យពួកយើងផង ពីព្រោះចង្កៀងរបស់ពួកយើងជិតរលត់ហើយ’។
ជារលកកំណាចរបស់សមុទ្រដែលបែកពពុះនៃសេចក្ដីគួរខ្មាសរបស់ខ្លួន ជាផ្កាយវង្វេងទិស ដែលមានសេចក្ដីងងឹតសូន្យឈឹងអស់កល្បជានិច្ចបម្រុងទុកសម្រាប់ពួកគេ។