Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 20:21 - ព្រះគម្ពីរខ្មែរសាកល

21 មរតក​ដែល​បានភ្លាមៗ​ពីដំបូង នៅចុងក្រោយ​មិន​បានពរ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ឯ​មត៌ក​ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ​បាន​រហ័ស​ពេក ទៅ​ថ្ងៃ​ក្រោយ អ្នក​នោះ​មិន​បាន​ទទួល​ព្រះ‌ពរ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឯ​មរដក ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ​បាន​រហ័ស​ពេក ទៅ​ថ្ងៃ​ក្រោយ អ្នក​នោះ​មិន​បាន​ទទួល​ពរ​ពី​អុលឡោះ​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 20:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ល្អ​បន្សល់មរតក​ទុកឲ្យ​កូនចៅនៃកូនចៅ រីឯ​ទ្រព្យសម្បត្តិ​របស់​មនុស្សបាប​វិញ ត្រូវបាន​រក្សាទុក​សម្រាប់​មនុស្ស​សុចរិត​។


ចំពោះ​អ្នកដែល​ជេរប្រមាថ​ឪពុក ឬ​ម្ដាយ​របស់ខ្លួន ចង្កៀង​របស់អ្នកនោះ​នឹង​ត្រូវបាន​ពន្លត់​នៅក្នុង​សេចក្ដីងងឹត​សូន្យសុង​។


កុំ​និយាយថា​៖ “ខ្ញុំ​នឹង​តបសង​ដោយការ​អាក្រក់” ឡើយ​។ ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​នឹង​សង្គ្រោះ​អ្នក​។


ការរក​ទ្រព្យសម្បត្តិ​ដោយ​អណ្ដាត​ភូតភរ ជា​ចំហាយ​ដែល​រសាត់បាត់ទៅ និងជាការ​ស្វែងរក​សេចក្ដីស្លាប់​។


កុំ​ធ្វើការនឿយហត់​ដើម្បី​ក្លាយជាអ្នកមាន​ឡើយ ចូរមាន​ការយល់ដឹង​ឡើង ហើយ​ឈប់​ទៅ​!


មនុស្ស​ស្មោះត្រង់​មាន​ពរ​យ៉ាងច្រើន រីឯ​អ្នកដែល​ប្រញាប់​ឲ្យ​បាន​ក្លាយជាអ្នកមាន នឹង​មិន​រួចទោស​ឡើយ​។


មនុស្ស​លោភលន់​ប្រញាប់​ដេញ​តាម​ទ្រព្យសម្បត្តិ ប៉ុន្តែ​គេ​មិន​ដឹង​ថា​ភាពខ្វះខាត​នឹង​មកដល់​គេ​ឡើយ​។


អ្នកដែល​ចម្រើន​ទ្រព្យសម្បត្តិ​របស់ខ្លួន​ដោយ​ការប្រាក់ និង​ការប្រាក់បន្ថែមដ៏ហួសហេតុ គឺ​ប្រមូលទុក​សម្រាប់​អ្នកដែល​មានចិត្តសប្បុរស​ដល់​អ្នកក្រខ្សត់​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​: ‘យើង​នឹង​ឲ្យ​បណ្ដាសានោះ​ចេញទៅ ហើយ​វា​នឹង​ចូលទៅ​ក្នុង​ផ្ទះ​របស់​ចោរ និង​ផ្ទះ​របស់​អ្នកដែល​ស្បថ​ដោយ​កុហក​ដោយ​អាង​នាម​របស់យើង ហើយ​វា​នឹង​ស្ថិតនៅ​ក្នុង​ផ្ទះ​គេ ព្រមទាំង​បំផ្លាញ​ផ្ទះនោះ ទាំង​ឈើ និង​ថ្ម​របស់ផ្ទះនោះ​ផង’”។


ប្រសិនបើ​អ្នករាល់គ្នា​មិន​ស្ដាប់តាម ប្រសិនបើ​អ្នករាល់គ្នា​មិន​យកចិត្តទុកដាក់​ថ្វាយ​សិរីរុងរឿង​ដល់​នាម​របស់យើង​ទេ នោះ​យើង​នឹង​បញ្ជូន​បណ្ដាសា​មក​លើ​អ្នករាល់គ្នា ហើយ​ដាក់បណ្ដាសា​ដល់​ពរ​របស់អ្នករាល់គ្នា​ផង​។ មែនហើយ យើង​បាន​ដាក់បណ្ដាសា​ហើយ ដោយព្រោះ​អ្នករាល់គ្នា​មិន​បាន​យកចិត្តទុកដាក់”។


រីឯ​អ្នក​ដែល​ចង់​មានស្ដុកស្ដម្ភ តែងតែ​ធ្លាក់​ទៅក្នុង​ការល្បួង អន្ទាក់ និង​តណ្ហា​ជាច្រើន​ដ៏ល្ងង់ខ្លៅ​ដែលនាំឲ្យអន្តរាយ​។ តណ្ហាទាំងនេះ ពន្លិច​មនុស្ស​ទៅក្នុង​ការខូចខាត និង​សេចក្ដីវិនាស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម