សុភាសិត 20:13 - ព្រះគម្ពីរខ្មែរសាកល កុំស្រឡាញ់ការដេកឡើយ ក្រែងលោអ្នកនឹងធ្លាក់ខ្លួនក្រ; ចូរបើកភ្នែករបស់អ្នក នោះនឹងបានឆ្អែតដោយអាហារ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំល្មោភដេក ក្រែងលោត្រឡប់ជាទាល់ក្រ ចូរបើកភ្នែកឡើង នោះនឹងបានអាហារឆ្អែត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នកគិតតែពីដេក អ្នកមុខជាធ្លាក់ខ្លួនក្រ បើអ្នកចង់មានអាហារគ្រប់គ្រាន់ ចូរក្រោកឡើងពីព្រលឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យល្មោភដេក ក្រែងលោត្រឡប់ជាទាល់ក្រ ចូរបើកភ្នែកឡើង នោះនឹងបានអាហារឆ្អែត។ អាល់គីតាប បើអ្នកគិតតែពីដេក អ្នកមុខជាធ្លាក់ខ្លួនក្រ បើអ្នកចង់មានអាហារគ្រប់គ្រាន់ ចូរក្រោកឡើងពីព្រលឹម។ |
អ្នកដែលធ្វើស្រែចម្ការរបស់ខ្លួន នឹងបានឆ្អែតដោយអាហារ រីឯអ្នកដែលដេញតាមការឥតប្រយោជន៍ គឺខ្វះវិចារណញ្ញាណ។
ព្រលឹងរបស់មនុស្សខ្ជិលច្រអូសចេះតែលោភចង់បាន ប៉ុន្តែគ្មានបានអ្វីសោះ រីឯព្រលឹងរបស់មនុស្សឧស្សាហ៍ នឹងត្រូវបានបំពេញឲ្យស្កប់ស្កល់។
អ្នកដែលធ្វើស្រែចម្ការរបស់ខ្លួន នឹងបានឆ្អែតដោយអាហារ រីឯអ្នកដែលដេញតាមការឥតប្រយោជន៍ នឹងបានឆ្អែតដោយភាពក្រីក្រ។
នាងក្រោកឡើងនៅពេលយប់នៅឡើយ ហើយទុកដាក់អាហារសម្រាប់អ្នកផ្ទះរបស់នាង ព្រមទាំងកំណត់តួនាទីឲ្យពួកអ្នកបម្រើស្រីរបស់នាងផង។
ចូរមានចិត្តខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ ចូរឆេះឆួលក្នុងវិញ្ញាណ ហើយបម្រើព្រះអម្ចាស់។
មួយវិញទៀត អ្នករាល់គ្នាដឹងអំពីគ្រានេះហើយថា ដល់ម៉ោងឲ្យអ្នករាល់គ្នាក្រោកពីដំណេកហើយ ដ្បិតឥឡូវនេះ សេចក្ដីសង្គ្រោះរបស់យើង នៅជិតយើងជាងកាលយើងជឿដំបូង។
ចូរភ្ញាក់ខ្លួនឡើង ហើយឈប់ប្រព្រឹត្តបាប ដ្បិតមានអ្នកខ្លះមិនស្គាល់ព្រះ។ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។
ដ្បិតគឺពន្លឺហើយ ដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបានមើលឃើញ។ ហេតុនេះហើយបានជាមានចែងទុកមកថា: “អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង! ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ នោះព្រះគ្រីស្ទនឹងចាំងមកលើអ្នក!”។
ជាការពិត កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាអំពីការនេះថា ប្រសិនបើអ្នកណាមិនព្រមធ្វើការ ក៏កុំឲ្យអ្នកនោះហូបឡើយ។