ដូច្នេះ សូមបង្រៀនយើងខ្ញុំឲ្យចេះរាប់ថ្ងៃអាយុរបស់យើងខ្ញុំផង ដើម្បីឲ្យយើងខ្ញុំទទួលបានចិត្តនៃប្រាជ្ញា។
សុភាសិត 2:2 - ព្រះគម្ពីរខ្មែរសាកល ដើម្បីប្រុងត្រចៀករបស់អ្នកស្ដាប់ប្រាជ្ញា និងដើម្បីផ្ដោតចិត្តរបស់អ្នកលើការយល់ដឹង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញា ហើយផ្ចង់ចិត្តពិចារណាឲ្យយល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ អាល់គីតាប ចូរផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញា ហើយផ្ចង់ចិត្តពិចារណាឲ្យយល់។ |
ដូច្នេះ សូមបង្រៀនយើងខ្ញុំឲ្យចេះរាប់ថ្ងៃអាយុរបស់យើងខ្ញុំផង ដើម្បីឲ្យយើងខ្ញុំទទួលបានចិត្តនៃប្រាជ្ញា។
អ្នកដែលផ្ដាច់ខ្លួនចេញពីគេ គឺស្វែងរកតែចំណង់របស់ខ្លួន ហើយប្រឆាំងនឹងប្រាជ្ញាត្រឹមត្រូវគ្រប់យ៉ាង។
ចូរផ្ចង់ចិត្តអ្នកនឹងការប្រៀនប្រដៅ ហើយផ្ទៀងត្រចៀករបស់អ្នកនឹងពាក្យនៃចំណេះដឹងចុះ។
កូនរាល់គ្នាអើយ ចូរស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក ហើយយកចិត្តទុកដាក់ដើម្បីបានស្គាល់ការយល់ដឹង
កូនរបស់ខ្ញុំអើយ ចូរប្រុងស្ដាប់ពាក្យរបស់ខ្ញុំ ចូរផ្ទៀងត្រចៀករបស់អ្នកនឹងពាក្យទំនៀមរបស់ខ្ញុំចុះ!
អ្នកដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយស្រី គឺខ្វះវិចារណញ្ញាណ; អ្នកដែលប្រព្រឹត្តដូច្នេះ គឺបំផ្លាញព្រលឹងរបស់ខ្លួន។
ខ្ញុំបានបែរចិត្តខ្ញុំមក ដើម្បីយល់ សង្កេត ហើយស្វែងរកប្រាជ្ញា និងគោលការណ៍ ព្រមទាំងដើម្បីយល់ថាការអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយភាពល្ងង់ជាសេចក្ដីចម្កួត។
នៅពេលខ្ញុំដាក់ចិត្តឲ្យយល់ប្រាជ្ញា និងឲ្យឃើញបន្ទុកដែលត្រូវបានធ្វើនៅលើផែនដី——ដ្បិតមានអ្នកខ្លះមិនឃើញដំណេកក្នុងភ្នែករបស់ខ្លួន ទាំងយប់ទាំងថ្ងៃ——
ខ្ញុំបានឃើញការទាំងអស់នេះ ហើយដាក់ចិត្តចំពោះកិច្ចការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គឺថាជួនកាលមានមនុស្សត្រួតត្រាលើមនុស្សដទៃ ជាអន្តរាយដល់ខ្លួនវិញ។
ចូរផ្ទៀងត្រចៀក ហើយមករកយើងចុះ ចូរស្ដាប់ នោះព្រលឹងរបស់អ្នករាល់គ្នានឹងមានជីវិតរស់។ យើងនឹងតាំងសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា ជាសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏ពិតត្រង់ចំពោះដាវីឌ។
អ្នកដែលនៅទីនោះមានគំនិតទូលាយជាងអ្នកដែលនៅថែស្សាឡូនីច។ ពួកគេទទួលយកព្រះបន្ទូលដោយចិត្តសង្វាត ទាំងពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ថាតើសេចក្ដីទាំងនេះត្រឹមត្រូវមែន ឬយ៉ាងណា។