Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 2:1 - ព្រះគម្ពីរខ្មែរសាកល

1 កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​អ្នក​ទទួលយក​ពាក្យ​របស់ខ្ញុំ ហើយ​សន្សំ​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កូន​អើយ បើ​ឯង​ទទួល​ពាក្យ​យើង ហើយ​ប្រមូល​ពាក្យ​បណ្ដាំ​របស់​យើង ទុក​នៅ​ជាប់​នឹង​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កូន​អើយ ចូរ​ចង​ចាំ​ដំបូន្មាន​របស់​ឪពុក កុំ​ភ្លេច​សេចក្ដី​ដែល​ឪពុក​ផ្ដែផ្ដាំ​នេះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កូន​អើយ បើ​ឯង​នឹង​ទទួល​ពាក្យ​អញ ហើយ​នឹង​ប្រមូល​ពាក្យ​បណ្តាំ​របស់​អញ ទុក​នៅ​ជាប់​នឹង​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កូន​អើយ ចូរ​ចង​ចាំ​ដំបូន្មាន​របស់​ឪពុក កុំ​ភ្លេច​សេចក្ដី​ដែល​ឪពុក​ផ្តែផ្តាំ​នេះ​ឡើយ

សូមមើលជំពូក ចម្លង




សុភា‌សិត 2:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​បង្រៀន​យើងខ្ញុំ​ឲ្យ​ចេះ​រាប់​ថ្ងៃអាយុ​របស់យើងខ្ញុំ​ផង ដើម្បីឲ្យ​យើងខ្ញុំ​ទទួលបាន​ចិត្ត​នៃ​ប្រាជ្ញា​។


ដើម្បីឲ្យ​ទទួល​ការប្រៀនប្រដៅ​ឲ្យ​ចេះដឹង​សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និង​សេចក្ដីទៀងត្រង់


កូន​ដែល​មានការយល់ច្បាស់ កាន់តាម​ក្រឹត្យវិន័យ រីឯ​កូន​ដែល​សេពគប់​ជាមួយ​ពួក​ល្មោភស៊ី ធ្វើឲ្យ​ឪពុក​របស់ខ្លួន​អាម៉ាស់​។


កូន​របស់ខ្ញុំ​អើយ កុំ​ភ្លេច​សេចក្ដីបង្រៀន​របស់ខ្ញុំ​ឡើយ ផ្ទុយទៅវិញ ចូរ​រក្សា​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​ចិត្ត​អ្នក


កូន​រាល់គ្នា​អើយ ចូរ​ស្ដាប់​សេចក្ដីប្រៀនប្រដៅ​របស់​ឪពុក ហើយ​យកចិត្តទុកដាក់​ដើម្បី​បាន​ស្គាល់​ការយល់ដឹង


កូន​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់ ហើយ​ទទួលយក​ពាក្យ​របស់ខ្ញុំ​ចុះ នោះ​ឆ្នាំនៃអាយុ​អ្នក​នឹង​កើនឡើង​!


ចូរ​ចង​វា​ក្រវាត់​នឹង​ចិត្ត​អ្នក​ជានិច្ច ហើយ​ចង​វា​ភ្ជាប់​នឹង​ក​អ្នក​។


កូន​របស់ខ្ញុំ​អើយ ចូរ​រក្សា​ពាក្យ​របស់ខ្ញុំ ហើយ​សន្សំ​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​អ្នក​ចុះ​!


តើ​ប្រាជ្ញា​មិន​ស្រែកហៅ​ទេ​ឬ​? តើ​ការយល់ដឹង​មិន​បន្លឺ​សំឡេង​ទេ​ឬ​?


ប្រាជ្ញា​បាន​សាងសង់​ផ្ទះ​របស់ខ្លួន នាង​បាន​ដាប់​សសរ​ទាំង​ប្រាំពីរ​របស់ខ្លួន


“អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​កំណប់​ដែល​លាក់ទុក​នៅក្នុង​ចម្ការ​។ មាន​បុរស​ម្នាក់​បាន​រក​វា​ឃើញ ក៏​លាក់ទុក​វិញ ហើយ​ដោយសារតែ​អំណរ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន រួច​ទិញ​ចម្ការ​នោះ។


រីឯ​ម៉ារា​វិញ នាង​បាន​រក្សាទុក​សេចក្ដី​ទាំងអស់​នេះ ទាំង​ត្រិះរិះពិចារណា​ក្នុង​ចិត្ត​របស់​នាង​។


បន្ទាប់មក ព្រះយេស៊ូវ​ក៏​ចុះ​ទៅ​ណាសារ៉ែត​វិញ​ជាមួយ​ឪពុកម្ដាយ ហើយ​ស្ដាប់បង្គាប់​ពួកគាត់។ រីឯ​ម្ដាយ​វិញ នាង​បាន​រក្សា​ហេតុការណ៍​ទាំងអស់​នេះ​ទុក​ក្នុង​ចិត្ត។


“ចូរ​អ្នករាល់គ្នា​ចងចាំ​ពាក្យ​ទាំងនេះ​ទុក​ក្នុង​ត្រចៀក​របស់អ្នករាល់គ្នា​ចុះ គឺ​កូនមនុស្ស​រៀបនឹង​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្ស​ហើយ”។


ពាក្យ​នេះ​គួរឲ្យទុកចិត្ត ហើយ​សម​នឹង​ទទួលយក​ទាំងស្រុង គឺថា​: “ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​យាង​មក​ក្នុង​ពិភពលោក ដើម្បី​សង្គ្រោះ​មនុស្សបាប” ដែល​ក្នុងចំណោម​មនុស្សបាប​នោះ ខ្ញុំ​ជា​មេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម