Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 8:16 - ព្រះគម្ពីរខ្មែរសាកល

16 នៅពេល​ខ្ញុំ​ដាក់ចិត្ត​ឲ្យ​យល់​ប្រាជ្ញា និង​ឲ្យ​ឃើញ​បន្ទុក​ដែល​ត្រូវបាន​ធ្វើ​នៅលើ​ផែនដី​——​ដ្បិត​មាន​អ្នកខ្លះ​មិន​ឃើញ​ដំណេក​ក្នុង​ភ្នែក​របស់ខ្លួន ទាំង​យប់​ទាំង​ថ្ងៃ​——

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 កាល​ខ្ញុំ​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​ពិចារ‌ណា​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​ផែនដី ឃើញ​ថា​មាន​មនុស្ស​ដែល​មិន​ចេះ​ដេក​លក់ ទោះ​យប់​ឬ​ថ្ងៃ​ក្ដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពេល​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​អំពី​ប្រាជ្ញា ហើយ​សង្កេត​មើល​ការ​ខ្វល់​ខ្វាយ​របស់​មនុស្ស​នៅ​លើ​ផែនដី គឺ​គេ​ខ្វល់​ខ្វាយ​ទាំង​ថ្ងៃ​ទាំង​យប់ ដេក​ពុំ​លក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 កាល​យើង​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​នឹង​ពិចារណា​ពី​អស់​ទាំង​ការ​ដែល​កើត​មាន​នៅ​ផែនដី ឃើញ​ថា មាន​មនុស្ស​ដែល​មិន​ចេះ​ដេក​លក់ ទោះ​ទាំង​យប់ ឬ​ថ្ងៃ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពេល​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​អំពី​ប្រាជ្ញា ហើយ​សង្កេត​មើល​ការ​ខ្វល់​ខ្វាយ​របស់​មនុស្ស​នៅ​លើ​ផែនដី គឺ​គេ​ខ្វល់​ខ្វាយ​ទាំង​ថ្ងៃ​ទាំង​យប់ ដេក​ពុំ​លក់

សូមមើលជំពូក ចម្លង




សាស្តា 8:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​តែងតែ​ដូច្នេះ គឺ​នៅ​ពេលថ្ងៃ កម្ដៅ​បាន​ស៊ីបំផ្លាញ​ខ្ញុំ ហើយ​នៅ​ពេលយប់ ភាពរងា​បាន​ស៊ីបំផ្លាញ​ខ្ញុំ រីឯ​ការដេកលក់​ក៏​រត់គេច​ពី​ភ្នែក​របស់ខ្ញុំ​ដែរ​។


ការដែល​ក្រោកឡើង​ពីព្រលឹម ការដែល​ក្រចូលគេង ការដែល​ហូប​នំប៉័ង​នៃ​ការនឿយហត់ ជា​ការឥតប្រយោជន៍​សម្រាប់​អ្នករាល់គ្នា​; ជាការពិត ព្រះអង្គ​ប្រទាន​ដំណេក​ដល់​អ្នក​ដ៏ជាទីស្រឡាញ់​របស់ព្រះអង្គ​។


ខ្ញុំ​បាន​ដាក់ចិត្ត​ដើម្បី​ស្វែងរក និង​សង្កេត​ដោយ​ប្រាជ្ញា ពី​គ្រប់ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​មេឃ នោះ​វា​ជា​បន្ទុក​ដ៏ធ្ងន់​ដែល​ព្រះ​បាន​ដាក់​លើ​មនុស្សលោក ឲ្យ​បាន​រវល់​នឹង​វា​។


ខ្ញុំ​បាន​ឃើញ​កិច្ចការ​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​។


រួច​ខ្ញុំ​ដាក់ចិត្ត​ដើម្បី​ស្គាល់​ប្រាជ្ញា និង​ដើម្បី​ស្គាល់​ភាពចម្កួត និង​ភាពល្ងង់ នោះ​ខ្ញុំ​បាន​យល់ឃើញ​ថា នេះ​ក៏​ជា​ការដេញចាប់​ខ្យល់​ដែរ​។


តាមពិត អស់ទាំង​ថ្ងៃ​របស់គេ​មានតែ​ទុក្ខសោក ហើយ​កិច្ចការ​របស់គេ​មានតែ​ទុក្ខព្រួយ​។ សូម្បីតែ​នៅ​ពេលយប់​ក៏​ចិត្ត​របស់គេ​មិន​បាន​សម្រាក​ឡើយ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​។


គឺ​មាន​ម្នាក់​ដែល​នៅតែឯងឥតមានគូ ក៏​គ្មាន​កូន ឬ​បងប្អូន​ដែរ ប៉ុន្តែ​អស់ទាំង​ការនឿយហត់​របស់គាត់​គ្មាន​ទីបញ្ចប់​ឡើយ ហើយ​ភ្នែក​របស់គាត់​ក៏​មិន​ស្កប់ស្កល់​នឹង​ទ្រព្យសម្បត្តិ​ដែរ​។ គាត់មិនដែលសួរថា​៖ “តើ​អញ​ប្រឹងប្រែងធ្វើការ ហើយ​បង្អត់​ខ្លួនអញ​ពី​ការសប្បាយរីករាយ ដើម្បី​អ្នកណា​?”។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​បន្ទុក​ដ៏ធ្ងន់​ដែរ​!


ដំណេក​របស់​អ្នក​ធ្វើការនឿយហត់​គឺ​លក់ស្រួល ទោះបីជា​គេ​ហូប​តិច ឬ​ច្រើន​ក៏ដោយ ប៉ុន្តែ​ភាពបរិបូរ​របស់​អ្នកមាន មិន​ឲ្យ​គេ​ដេកលក់​ឡើយ​។


ខ្ញុំ​បាន​បែរ​ចិត្ត​ខ្ញុំ​មក ដើម្បី​យល់ សង្កេត ហើយ​ស្វែងរក​ប្រាជ្ញា និង​គោលការណ៍ ព្រមទាំង​ដើម្បី​យល់​ថា​ការអាក្រក់​ជា​សេចក្ដីល្ងីល្ងើ ហើយ​ភាពល្ងង់​ជា​សេចក្ដីចម្កួត​។


ដ្បិត​មនុស្ស​មិន​ដឹង​អ្វី​ដែល​នឹង​កើតឡើង​ទេ ដូច្នេះ​តើ​នរណា​អាច​ប្រាប់​គេ​អំពី​អ្វីដែល​នឹង​កើតឡើង​បាន​?


ខ្ញុំ​បាន​ឃើញ​ការទាំងអស់​នេះ ហើយ​ដាក់ចិត្ត​ចំពោះ​កិច្ចការ​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គឺថា​ជួនកាល​មាន​មនុស្ស​ត្រួតត្រា​លើ​មនុស្សដទៃ ជា​អន្តរាយ​ដល់​ខ្លួន​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម