ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 18:2 - ព្រះគម្ពីរខ្មែរសាកល

មនុស្សល្ងង់​មិន​ពេញចិត្ត​នឹង​ការយល់ដឹង​ទេ គឺ​គ្រាន់តែ​ចង់​បញ្ចេញ​យោបល់​របស់ខ្លួន​ប៉ុណ្ណោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំណែក​មនុស្ស​ល្ងី‌ល្ងើ​គេ​ឥត​មាន សេចក្ដី​រីក‌រាយ​ក្នុង​យោបល់​ទេ គឺ​ចូល​ចិត្ត​តែ​សម្ដែង​គំនិត ក្នុង​ចិត្ត​ខ្លួន​ឯង​ចេញ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​ការ​យល់​ដឹង​ទេ គឺ​គិត​តែ​ចង់​បញ្ចេញ​គំនិត​ខ្លួន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណែក​មនុស្ស​ល្ងី‌ល្ងើ​គេ​ឥត​មាន​សេចក្ដី​រីក‌រាយ​ក្នុង​យោបល់​ទេ គឺ​ចូល​ចិត្ត​តែ​នឹង​សំដែង​គំនិត​ក្នុង​ចិត្ត​ខ្លួន​ឯង​ចេញ​វិញ។

សូមមើលជំពូក

អាល់គីតាប

មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​ការ​យល់​ដឹង​ទេ គឺ​គិត​តែ​ចង់​បញ្ចេញ​គំនិត​ខ្លួន​វិញ។

សូមមើលជំពូក



សុភា‌សិត 18:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

“ឱ​មនុស្សខ្វះចំណេះដឹង​អើយ​! តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ភាពខ្វះចំណេះដឹង​ដល់ពេលណា​? តើ​មនុស្សចំអកឡកឡឺយ​នឹង​ពេញចិត្ត​ចំពោះ​ការចំអកឡកឡឺយ ហើយ​មនុស្សល្ងង់​ស្អប់​ចំណេះដឹង​ដល់ពេលណា​?


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ចំណេះដឹង រីឯ​មនុស្សល្ងីល្ងើ​មើលងាយ​ប្រាជ្ញា និង​សេចក្ដីប្រៀនប្រដៅ​វិញ​។


មនុស្ស​ឆ្លាតវៃ​លាក់បាំង​ចំណេះដឹង រីឯ​ចិត្ត​របស់​មនុស្សល្ងង់​ប្រកាស​សេចក្ដីល្ងង់​។


គ្រប់ទាំង​មនុស្ស​ឆ្លាតវៃ​ប្រព្រឹត្ត​ដោយ​ចំណេះដឹង រីឯ​មនុស្សល្ងង់​សម្ញែង​សេចក្ដីល្ងង់​។


ម្ដេចក៏​មាន​ប្រាក់​នៅក្នុង​ដៃ​របស់​មនុស្សល្ងង់​ដើម្បី​ទិញ​ប្រាជ្ញា ពេល​គាត់​គ្មាន​វិចារណញ្ញាណ​ដូច្នេះ​?


កាលណា​មនុស្ស​អាក្រក់​មកដល់ សេចក្ដីមើលងាយ​ក៏​មក​ជាមួយ ហើយ​កាលណា​ការត្មះតិះដៀល​មកដល់ សេចក្ដីអាម៉ាស់​ក៏​មក​ជាមួយ​ដែរ​។


សូម្បីតែ​នៅពេល​មនុស្សល្ងង់​ដើរ​តាម​ផ្លូវ ក៏​គេ​ខ្វះ​វិចារណញ្ញាណ​ដែរ ហើយ​បង្ហាញ​ដល់​គ្រប់គ្នា​ថា ខ្លួនឯង​ជា​មនុស្សល្ងង់​។


ពេលនោះ មើល៍! អ្នក​ក្រុង​ទាំងមូល​ក៏​ចេញមក​ជួប​ព្រះយេស៊ូវ​។ នៅពេល​ឃើញ​ព្រះអង្គ ពួកគេ​ក៏​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ចាកចេញ​ពី​តំបន់​របស់​ពួកគេ៕


អ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ​។ ដោយព្រោះ​អ្នករាល់គ្នា​ឆេះឆួលចង់បាន​អំណោយទាន​ខាង​វិញ្ញាណ ចូរ​ស្វែងរក​ការស្អាងទឹកចិត្ត​ក្រុមជំនុំ ឲ្យ​បាន​សម្បូរហូរហៀរ​។


ចំពោះ​អាហារដែលសែនដល់រូបបដិមាករ យើង​ដឹង​ហើយ​ថា “យើង​ទាំងអស់គ្នា​មាន​ចំណេះដឹង”។ ចំណេះដឹង​ធ្វើឲ្យមានឫកធំ រីឯ​សេចក្ដីស្រឡាញ់​ស្អាងទឹកចិត្ត​វិញ​។


មាន​អ្នកខ្លះ​ប្រកាស​ព្រះ​គ្រីស្ទ​ដោយ​ចិត្តឈ្នានីស និង​ការឈ្លោះប្រកែក​មែន ហើយក៏​មាន​អ្នកខ្លះ​ប្រកាស​ព្រះ​គ្រីស្ទ​ដោយ​បំណងល្អ​ដែរ​។