ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ឈរនៅឆ្ងាយ ហើយលាក់អង្គទ្រង់ក្នុងគ្រានៃទុក្ខលំបាកដូច្នេះ?
សុភាសិត 15:29 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៅឆ្ងាយពីមនុស្សអាក្រក់ ប៉ុន្តែព្រះអង្គទ្រង់សណ្ដាប់ពាក្យអធិស្ឋានរបស់មនុស្សសុចរិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាគង់នៅឆ្ងាយពីមនុស្សអាក្រក់ តែព្រះអង្គស្តាប់សេចក្ដីអធិស្ឋាន របស់មនុស្សសុចរិតវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មិនអើពើនឹងមនុស្សអាក្រក់ទេ តែព្រះអង្គស្ដាប់ពាក្យទូលអង្វររបស់មនុស្សសុចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់គង់នៅឆ្ងាយពីមនុស្សអាក្រក់ តែទ្រង់ស្តាប់សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតវិញ។ អាល់គីតាប អុលឡោះតាអាឡាមិនអើពើនឹងមនុស្សអាក្រក់ទេ តែទ្រង់ស្ដាប់ពាក្យទូរអាអង្វររបស់មនុស្សសុចរិត។ |
ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ឈរនៅឆ្ងាយ ហើយលាក់អង្គទ្រង់ក្នុងគ្រានៃទុក្ខលំបាកដូច្នេះ?
ថ្វីត្បិតតែព្រះយេហូវ៉ាទ្រង់ខ្ពស់បំផុតក៏ដោយ ប៉ុន្តែព្រះអង្គទតមើលមនុស្សតូចទាប; រីឯមនុស្សដែលលើកខ្លួនឡើង ព្រះអង្គទ្រង់ស្គាល់គេពីចម្ងាយ។
ពួកគេស្រែករកជំនួយ ប៉ុន្តែគ្មានអ្នកណាសង្គ្រោះពួកគេសោះ ពួកគេស្រែករកជំនួយទៅកាន់ព្រះយេហូវ៉ា ប៉ុន្តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។
មើល៍! អ្នកដែលនៅឆ្ងាយពីព្រះអង្គនឹងវិនាស; ព្រះអង្គបានបំផ្លាញជីវិតអស់អ្នកដែលប្រព្រឹត្តអំពើផិតក្បត់នឹងព្រះអង្គ!
ពេលនោះ ពួកគេនឹងស្រែកហៅខ្ញុំ ប៉ុន្តែខ្ញុំនឹងមិនឆ្លើយទេ ពួកគេនឹងខំប្រឹងស្វែងរកខ្ញុំ ប៉ុន្តែរកខ្ញុំមិនឃើញឡើយ។
យញ្ញបូជារបស់មនុស្សអាក្រក់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯសេចក្ដីអធិស្ឋានរបស់មនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
គឺអំពើទុច្ចរិតរបស់អ្នករាល់គ្នាវិញទេតើ ដែលខណ្ឌចែករវាងអ្នករាល់គ្នា និងព្រះរបស់អ្នករាល់គ្នា គឺបាបរបស់អ្នករាល់គ្នាទេតើ ដែលបាំងព្រះភក្ត្រព្រះអង្គពីអ្នករាល់គ្នា មិនឲ្យព្រះអង្គសណ្ដាប់ឡើយ។
“អ្នកទាំងនោះនឹងចេញទៅក្នុងទោសអស់កល្បជានិច្ច រីឯបណ្ដាមនុស្សសុចរិតវិញ នឹងចូលទៅក្នុងជីវិតអស់កល្បជានិច្ច”៕
យើងរាល់គ្នាដឹងហើយថា ព្រះមិនសណ្ដាប់មនុស្សបាបទេ ប៉ុន្តែប្រសិនបើមានអ្នកណាកោតខ្លាចព្រះ ហើយប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គទ្រង់សណ្ដាប់អ្នកនោះ។
ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់នៅលើមនុស្សសុចរិត ព្រះកាណ៌របស់ព្រះអម្ចាស់នៅនឹងសេចក្ដីអធិស្ឋានរបស់ពួកគេ ប៉ុន្តែព្រះភក្ត្ររបស់ព្រះអម្ចាស់ទាស់នឹងមនុស្សដែលប្រព្រឹត្តការអាក្រក់”។