Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 15:30 - ព្រះគម្ពីរខ្មែរសាកល

30 ពន្លឺ​នៃ​ភ្នែក​ធ្វើឲ្យ​ចិត្ត​អរសប្បាយ ហើយ​ដំណឹង​ល្អ​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចម្រើន​កម្លាំង​ដល់​ឆ្អឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ទឹក​មុខ​ដែល​សម្តែង​សេចក្ដី​មេត្តា​រមែង​នាំ​ឲ្យ​មាន​អំណរ ហើយ​ដំណឹង‌ល្អ​រមែង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កម្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចំរើន​កំឡាំង​ដល់​ឆ្អឹង។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ទឹក​មុខ​ដែល​សំដែង​សេចក្ដី​មេត្តា​រមែង​នាំ​ឲ្យ​មាន​អំណរ ហើយ​ដំណឹង‌ល្អ​រមែង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កម្លាំង។

សូមមើលជំពូក ចម្លង




សុភា‌សិត 15:30
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ ប្រជារាស្ត្រ​ដែល​ស្គាល់​សម្រែកហ៊ោសប្បាយ​! ព្រះយេហូវ៉ា​អើយ ពួកគេ​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​!


ការព្រួយបារម្ភ​ក្នុង​ចិត្ត​មនុស្ស នឹង​ពន្លិច​គេ​ចុះ ប៉ុន្តែ​ពាក្យសម្ដី​ល្អ ធ្វើឲ្យ​គេ​អរសប្បាយ​។


ពន្លឺ​របស់​មនុស្ស​សុចរិត​ធ្វើឲ្យ​អរសប្បាយ រីឯ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​ពន្លត់​។


ព្រះយេហូវ៉ា​នៅឆ្ងាយ​ពី​មនុស្ស​អាក្រក់ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​សណ្ដាប់​ពាក្យអធិស្ឋាន​របស់​មនុស្ស​សុចរិត​។


ត្រចៀក​ដែល​ស្ដាប់តាម​ពាក្យស្ដីប្រដៅ​អំពី​ជីវិត នឹង​ស្នាក់នៅ​ក្នុងចំណោម​មនុស្ស​មានប្រាជ្ញា​។


ចិត្ត​អរសប្បាយ​ជា​ថ្នាំ​ដ៏ល្អ ប៉ុន្តែ​វិញ្ញាណ​ខ្ទេចខ្ទាំ​ធ្វើឲ្យ​ឆ្អឹង​រីងស្ងួត​។


ដំណឹង​ល្អ​ដែល​មកពី​ស្រុក​ឆ្ងាយ ប្រៀបដូចជា​ទឹក​ត្រជាក់​ដល់​ព្រលឹង​ដែល​អស់កម្លាំង​។


ការនេះ​នឹង​បានជា​ការជាសះស្បើយ​ដល់​រូបកាយ​អ្នក និង​ជា​ការស្រស់ស្រាយឡើងវិញ​ដល់​ឆ្អឹង​អ្នក​។


ពន្លឺ​ជាទី​គួរឲ្យត្រេកអរ ហើយ​ការ​ដែល​ឃើញ​ពន្លឺថ្ងៃ ជាការ​ល្អ​ដល់​ភ្នែក​!


ព្រះយេហូវ៉ា​នឹង​នាំផ្លូវ​អ្នក​ជានិច្ច ហើយ​ចម្អែត​ព្រលឹង​របស់អ្នក​នៅក្នុង​ទីហួតហែង ក៏​នឹង​ធ្វើឲ្យ​ឆ្អឹង​អ្នក​មាំមួន​; អ្នក​នឹង​បាន​ដូចជា​សួនច្បារ​ដែលត្រូវបាន​ស្រោចស្រព ក៏​បាន​ដូចជា​ប្រភពទឹក​ដែល​មាន​ទឹក​មិនដែល​ខាន​។


ទីក្រុង​នោះ​មិន​ត្រូវការ​ព្រះអាទិត្យ ឬ​ព្រះចន្ទ​ដើម្បី​បំភ្លឺ​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ព្រះ​បាន​បំភ្លឺ​ទីក្រុងនោះ​ហើយ រីឯ​ចង្កៀង​របស់​ទីក្រុងនោះ គឺ​កូនចៀម​។


នៅទីនោះ​នឹង​លែង​មាន​យប់​ទៀត ហើយ​ពួកគេ​មិន​ត្រូវការ​ពន្លឺ​ចង្កៀង និង​ពន្លឺ​ព្រះអាទិត្យ​ឡើយ ដ្បិត​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នឹង​បំភ្លឺ​ពួកគេ ហើយ​ពួកគេ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម