សុភាសិតរបស់សាឡូម៉ូន: កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកមានអំណរ រីឯកូនល្ងង់ជាការព្រួយចិត្តដល់ម្ដាយរបស់ខ្លួន។
សុភាសិត 15:20 - ព្រះគម្ពីរខ្មែរសាកល កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកមានអំណរ រីឯមនុស្សល្ងង់មើលងាយម្ដាយរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយ តែមនុស្សល្ងីល្ងើ គេមើលងាយម្តាយខ្លួនវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនមានប្រាជ្ញាធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនល្ងីល្ងើតែងតែមើលងាយម្ដាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយ តែមនុស្សល្ងីល្ងើ គេមើលងាយម្តាយខ្លួនវិញ។ អាល់គីតាប កូនមានប្រាជ្ញាធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនល្ងីល្ងើតែងតែមើលងាយម្ដាយ។ |
សុភាសិតរបស់សាឡូម៉ូន: កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកមានអំណរ រីឯកូនល្ងង់ជាការព្រួយចិត្តដល់ម្ដាយរបស់ខ្លួន។
កូនដែលមានប្រាជ្ញាស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក រីឯមនុស្សចំអកឡកឡឺយមិនស្ដាប់ពាក្យស្ដីបន្ទោសទេ។
ផ្លូវរបស់មនុស្សខ្ជិលច្រអូសប្រៀបដូចជារបងបន្លា រីឯគន្លងរបស់មនុស្សទៀងត្រង់ប្រៀបដូចជាមហាវិថី។
ចូរស្ដាប់តាមឪពុករបស់អ្នក ដែលជាអ្នកផ្ដល់កំណើតដល់អ្នក ហើយកុំមើលងាយម្ដាយរបស់អ្នកនៅពេលគាត់ចាស់ឡើយ។
ឪពុករបស់មនុស្សសុចរិត ប្រាកដជាត្រេកអរយ៉ាងក្រៃលែង ហើយបុរសដែលផ្ដល់កំណើតដល់មនុស្សមានប្រាជ្ញា មុខជាអរសប្បាយនឹងកូននោះមិនខាន។
មនុស្សដែលស្រឡាញ់ប្រាជ្ញា ធ្វើឲ្យឪពុករបស់ខ្លួនមានអំណរ រីឯអ្នកដែលសេពគប់ជាមួយស្ត្រីពេស្យា ស៊ីបង្ហិនទ្រព្យសម្បត្តិ។
ភ្នែកដែលចំអកឡកឡឺយដាក់ឪពុក ព្រមទាំងមើលងាយដល់ការស្ដាប់បង្គាប់ម្ដាយ ក្អែកតាមជ្រលងភ្នំនឹងខ្វេះវាចេញ ហើយកូនឥន្ទ្រីនឹងស៊ីវាដែរ។
ប៉ុន្តែអ្នករាល់គ្នាស្គាល់អត្តចរិតដែលត្រូវបានពិសោធរបស់ធីម៉ូថេហើយ ថាគាត់បានបម្រើជាមួយខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបម្រើឪពុក។